ព័ត៌មានជាតិ
ជនបរទេសដែលស្នាក់នៅក្នុងខេត្តបន្ទាយមានជ័យ ត្រូវអនុវត្តតាមបទបញ្ជា៤ចំណុច
បន្ទាយមានជ័យ ៖ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយជំរុញការចុះត្រួតពិនិត្យ វត្តមានជនបរទេសកំពុងស្នាក់នៅ និងប្រកបអាជីវកម្មក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត រដ្ឋបាលខេត្តបន្ទាយមានជ័យ បានដាក់បទបញ្ជាចំនួន៤ចំណុច ដល់ជនបរទេសណាកំពុងស្នាក់នៅនិងប្រកបអាជីវកម្មក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ឱ្យត្រឹមត្រូវ និងពុំមានការលាក់លៀម។

បទបញ្ជាទាំង៤ចំណុចនេះមានដូចខាងក្រោមនេះ ៖
ទី១-មិនទទួលយកជនបរទេសណាដែលគ្មានលិខិតឆ្លងដែន ឬគ្មានទិដ្ឋាការត្រឹមត្រូវមិនឱ្យស្នាក់នៅ និងបម្រើការងារនៅក្នុងទីតាំងដែលម្ចាស់ក្រុមហ៊ុន គ្រប់គ្រងឡើយ។ ទី២-មិនឲ្យមានអំពើជួញដូរមនុស្ស ជួញដូរពលកម្ម ជួញដូរផ្លូវភេទ ការបង្ខាំង ឬធ្វើទារុណកម្ម កើតមាននៅក្នុងទីតាំងរបស់ខ្លួនឡើយ ទី៣-មិនអនុញ្ញាត ឬជួលទីតាំងសម្រាប់ការប្រើប្រាស់ ជួញដូរ រក្សាទុក និងផលិតគ្រឿងញៀនខុសច្បាប់ ត្រូវរាយការណ៍ជូនសមត្ថកិច្ចឲ្យបានទៀងទាត់ និង ទី៤-មិនអនុញ្ញាត ឬជួលទីតាំងសម្រាប់ប្រព្រឹត្តបទល្មើសការឆបោកតាមអនឡាញឡើយ។

នៅក្នុងសាលប្រជុំ នាព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥ ក្នុងនោះមានការចូលរួម លោក ប្រាក់ ប៉ូ លី អភិបាលរងខេត្ត ស្នងការរងមន្ត្រី អាវុធហត្ថ មន្ត្រីពាក់ព័ន្ធ និងអាជីវករជនបរទេសមកស្នាក់នៅ និងធ្វើអាជីវកម្មក្នុងក្រុងប៉ោយប៉ែតជាង១០០នាក់។

ក្នុងកិច្ចប្រជុំផ្សព្វផ្សាយនោះ លោកប្រាក់ ប៉ូលីមានប្រសាសន៍ថា រដ្ឋបាលខេត្តបន្ទាយមានជ័យ កន្លងមកបានចាត់តាំង ផែនការអនុវត្ត ស្តីពីការចុះត្រួតពិនិត្យវត្តមានស្លាក់នៅរបស់ជនបរទេស ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ពិសេសក្រុងប៉ោយប៉ែត យោងតាមផែនការអនុវត្តលេខ០០៣ ៨.ក ចុះថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៤ របស់ក្រសួងមហាផ្ទៃ ស្តីពីការចុះត្រួតពិនិត្យវត្តមានស្នាក់នៅរបស់ជនបរទេសក្នុងក្រុងប៉ោយប៉ែត របស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបន្ទាយមានជ័យ ដើម្បីធ្វើឱ្យប្រទេសជាតិមានសន្តិភាព ស្ថិភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គមល្អប្រសើរ និងមានការអភិវឌ្ឍ លើគ្រប់វិស័យ ជាពិសេសគោលនយោបាយទេសចរណ៍ជាតិ និងគោលនយោបាយទាក់ទាញវិនិយោគ បរទេសរបស់រាជរដ្ឋាភិបាល បាននាំមកនូវកំណើនអ្នកវិនិយោគ ធុរជនទេសចរជាច្រើនគួរឲ្យកកត់សំគាល់។

លោកប្រាក់ ប៉ូលី បានមានប្រសាសន៍ឱ្យដឹងបន្តទៀតថា ផែនការនេះ ត្រូវបានអនុវត្តជំហានដំបូងនៅក្រុងប៉ោយប៉ែត និងបន្តអនុវត្តនៅ ក្រុង-ស្រុកដទៃទៀតជាបន្តបន្ទាប់ ក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យឱ្យមានប្រសិទ្ធភាព ចាប់ពីថ្ងៃចុះហត្ថលេខារបស់ក្រសួងមហាផ្ទៃ ក្រសួងទេសចរណ៍ ក្រសួងការងារ និងបណ្ដុះបណ្ដាល អគ្គស្នងការដ្ឋានជាតិ អគ្គនាយកដ្ឋានអត្តប្រវេសន៍តទៅ។

លោកប្រាក់ ប៉ូលី បានមានប្រសាសន៍ឱ្យដឹងបន្តទៀតថា លទ្ធផលការងារបានចុះធ្វើអត្តសញ្ញាណកម្មដល់ជនបរទេសកំពុងស្នាក់នៅ និងប្រកបអាជីវកម្មក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែតសម្រេចបានតាមផែនការទីតាំង ដែលត្រូវចុះស្រង់ស្ថិតិជនបរទេស គឺមានចំនួន ៦២៥ ទីតាំង ក្នុងនោះទីតាំងសណ្ឋាគារចំនួន១៩ទីតាំង ផ្ទះសំណាក់ចំនួន៥ទីតាំង អគារស្នាក់នៅរួមចំនួន១៥២ទីតាំង ផ្ទះជួលមាន ចំនួន៤៤៩ទីតាំង ក្នុងនោះបានចុះផ្សព្វផ្សាយបានចំនួន ២២៣ទីតាំង ប្រមូលសម្រង់ទិន្នន័យ ១០៧ទីតាំង ជនបរទេសចំនួន៣. ០៤៤នាក់/ស្រីចំនួន១.១០៨នាក់ ស្មើនឹង១០សញ្ជាតិ គិកត្រឹមថ្ងៃទី ៩ ខែឧសភា២០២៥៕
ដោយ ៖ វ៉ាន់ ណាង
















-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៤ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
សន្តិសុខសង្គម៦ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
វិទ្យាល័យព្រះសីហនុ ក្នុងខេត្តកំពង់ចាម ត្រូវបានទទួលស្គាល់គុណភាពអប់រំកម្រិតអន្តរជាតិ