ព័ត៌មានអន្ដរជាតិ
ជប៉ុនពិចារណា «គ្រប់ជម្រើស» ដើម្បីទប់ទល់ការហក់ឡើងតម្លៃអង្ករក្នុងស្រុក
រដ្ឋាភិបាលជប៉ុនបាននិយាយនៅថ្ងៃសុក្រនេះថា ខ្លួនកំពុងពិចារណាលើ «គ្រប់ជម្រើស» ដើម្បីទប់ទល់នឹងការហក់ឡើងខ្ពស់កប់ពពកនៃតម្លៃអង្ករក្នុងស្រុក រួមទាំងការបញ្ចេញអង្ករក្នុងស្តុក ១០០ ០០០ ដែលបម្រុងសម្រាប់គ្រាអាសន្ន និងការបង្កើនការនាំចូលលើសកូតា។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

ការឱ្យដឹងនេះ ធ្វើឡើងខណៈអង្ករក្នុងស្រុកជប៉ុនកើនឡើងទ្វេដង ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំំមុន ដែលបង្កជាកង្វល់ធំសម្រាប់ប្រជាជនអ្នកប្រើប្រាស់ ក៏ដូចជាអ្នកបង្កើតគោលនយោបាយ ចំពេលការបោះឆ្នោតសំខាន់ខិតជិតមកដល់។
រហូតមកដល់ពេលនេះ រដ្ឋាភិបាលជប៉ុន បានកំណត់បរិមាណអង្ករប្រហែល ៦០០ ០០០ តោន សម្រាប់ការបញ្ចេញពីស្ដុកសម្រាប់គ្រាមានអាសន្នរបស់ខ្លួន ដើម្បីកាត់បន្ថយតម្លៃអង្ករលើទីផ្សារ។ ក្រសួងកសិកម្មជប៉ុន លោក Shinjiro Koizumi បាននិយាយថា លោកបានត្រៀមខ្លួនរួចជាស្រេចក្នុងការបញ្ចេញអង្ករទាំងស្ដុក ឬ ៣០០ ០០០ តោន ទៀត តាមតម្រូវការ ប៉ុន្តែមិនទាន់ច្បាស់ទេ ថាតើវាត្រូវការប៉ុន្មានតោន ដើម្បីធ្វើឱ្យតម្លៃធ្លាក់ចុះ។

លោក Koizumi បានប្រាប់សន្និសីទសារព័ត៌មានមួយថា៖ «ប្រសិនបើអ្នកក្រឡេកមើលផលិតផលផ្សេងទៀត (ការនាំចូលបន្ទាន់) គឺជាអ្វីដែលយើងងាកទៅរក។ ជាឧទាហរណ៍ នៅពេលជំងឺគ្រុនផ្តាសាយបក្សីបណ្តាលឱ្យមានកង្វះខាតស៊ុត យើងបាននាំចូលពីប្រេស៊ីល»។ សម្រាប់អង្ករ លោកនិយាយថា៖ «ពិចារណាជម្រើសទាំងអស់ ដើម្បីសម្រេចបាននូវតម្លៃស្ថិរភាព»។
គួរគូសបញ្ជាក់ថា ដោយសារតម្លៃអង្ករក្នុងស្រុកបានឡើងថ្លៃ តម្រូវការអង្ករដែលមានតម្លៃថោក និងនាំចូលពីបរទេសបានកើនឡើង។ តម្លៃអង្ករនៅក្នុងផ្សារទំនើបរបស់ជប៉ុន ជាមធ្យម លក់នៅ ៤ ២៦០ យ៉េន (២៩,៦២ ដុល្លារ) ក្នុង ៥ គីឡូក្រាម ក្នុងសប្ដាហ៍គិតត្រឹមថ្ងៃទី ២៥ ឧសភា។ តម្លៃនេះខ្ពស់ជាងតម្លៃឆ្នាំមុនទ្វេដង៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


