នយោបាយ
នាយករដ្ឋមន្ត្រីថាការចរចាទ្វេភាគីលើបញ្ហាព្រំដែនទាំង៤កន្លែងជាប់គាំងទើបកម្ពុជាត្រូវការ ICJ
នាយករដ្ឋមន្ត្រី សម្ដេចធិបតី ហ៊ុន ម៉ាណែត ថាមូលហេតុដែលកម្ពុជាប្ដឹងទៅ ICJ លើបញ្ហាព្រំដែនតំបន់ប្រាសាទតាមាន់តូច តាមាន់ធំ តាក្របី និងមុំបី គឺដោយសារតែការចរចារលើតំបន់ទាំងនោះបានជាប់គាំងហើយ។

ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលក្នុងវិស័យអប់រំនៅខេត្តរតនគិរី ព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថាយន្តការតាមអនុសារណយោគយល់គ្នាឆ្នាំ២០០០ ដែលភាគីកម្ពុជា-ថៃយល់ព្រមក្នុងការប្រើប្រាស់សន្និសញ្ញាឆ្នាំ១៩០៤-១៩០៧ ដើម្បីវាស់វែងព្រំដែនត្រូវបានថៃយកផែនទី១លើ៥០ពាន់ដែលគូសដោយខ្លួនឯងទាញមកចូលយន្តការដោះស្រាយ ហើយត្រូវរុញដោយក្រុមអ្នកជាតិនិយម។
សម្ដេចបន្ថែមថា៖ «អត់ទេ! ហើយអ្វីដែលជាប់គាំងគឺចលនាជាតិនិយមទាំងសងខាងបានចាប់ហ្វ្រាំងមិនឱ្យថយរៀងខ្លួន។ អ៊ីចឹងដើម្បីដោះមានតែរុញទៅតុលាការយុត្តិធម៌អន្តរជាតិ»។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថាការប្ដឹងនេះគឺដើម្បីពន្លត់កុំឱ្យកម្ពុជា-ថៃមានបញ្ហាព្រំដែនតំបន់នេះបន្តរ៉ាំរ៉ៃ បញ្ជៀសនូវសង្គ្រាម ហើយលទ្ធផលយ៉ាងណាកម្ពុជានឹងទទួលយក។

កម្ពុជា-ថៃនឹងជួបពិភាក្សាគ្នារឿងបញ្ហាព្រំដែននៅថ្ងៃទី១៤ ខែមិថុនា ខាងមុខក្នុងរាជធានីភ្នំពេញ ទោះជាយ៉ាងណារដ្ឋាភិបាលកម្ពុជាបញ្ជាក់ថានឹងមិនជជែកបញ្ហា ប្រាសាទតាមាន់តូច តាមាន់ធំ តាក្របី និងតំបន់មុំបី ជាមូយថៃនោះទេ។
សម្ដេចធិបតីនាយករដ្ឋមន្ត្រីបានបង្ហាញនូវក្ដីសង្ឃឹមថាកិច្ចប្រជុំខាងមុខនឹងចរចាបញ្ហាដែលនៅសេសសល់ពីតំបន់៤ខាងលើ ដោយផ្អែកលើ MOU ឆ្នាំ២០០០ និងសន្និសញ្ញាដែលបានព្រមព្រៀងគ្នាពីមុនមក។

បញ្ហាព្រំដែនចំណុចប្រាសាទតាមាន់តូច តាមាន់ តាក្របី និងតំបន់មុំ៣ បានក្លាយជាបញ្ហារកាំរកូសរវាងកងទ័ពថៃ និងកម្ពុជាមកជាយូរមកហើយ រហូតមានការឈ្លានពានឆ្មក់ចូលមកបាញ់សម្លាប់ទាហានខ្មែរម្នាក់ កាលពីព្រឹកថ្ងៃទី២៨ ខែឧសភា ដែលធ្វើឱ្យស្ថានការណ៍ព្រំដែនកាន់តែកើនកម្ដៅបន្ថែមទៀត។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងសមាជរដ្ឋសភា ព្រឹទ្ធសភាកាលពីថ្ងៃទី៣ ខែមិថុនា បានប្រកាសថាកម្ពុជានឹងបញ្ជូនករណីជម្លោះនៅតំបន់ទាំង៤ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិដើម្បីបញ្ចប់បញ្ហាដែលរ៉ាំរ៉ៃនេះ និងត្រូវបានអង្គសមាជបោះឆ្នោតគាំទ្រជាសំឡេងរួមឱ្យបន្តដំណើរការបណ្ដឹងផងដែរ៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


