ព័ត៌មានអន្ដរជាតិ
រញ្ជួយដីអង្រួនរដ្ឋធានីប្រទេសប៉េរូ បណ្តាលឲ្យមនុស្សម្នាក់ស្លាប់ និង៥នាក់របួស
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNN នៅថ្ងៃទី១៦ខែមិថុនានេះ រញ្ជួយដីកម្រិត ៥.៦ រ៉ិចទ័រ បានវាយប្រហារនៅឆ្នេរសមុទ្រភាគកណ្តាលនៃប្រទេសប៉េរូតំបត់អាមេរិកកណ្តាល ដោយបានអង្រួនរដ្ឋធានី Lima និងទីក្រុង Callao ក្បែរនោះ។

ការរញ្ជួយដីនេះបានកើតឡើងនៅម៉ោង ១១ និង៣៥នាទីព្រឹកថ្ងៃអាទិត្យ (ម៉ោងក្នុងស្រុក) មានចំណុចកណ្តាល ២៣ គីឡូម៉ែត្រភាគនិរតីនៃទីក្រុង Callao ក្នុងមហាសមុទ្រប៉ាស៊ីហ្វិក នេះបើយោងតាមការស្ទង់មតិភូមិសាស្ត្រអាមេរិក (USGS)។
នៅក្នុងគ្រោះរញ្ជួយដីនេះ បុរសម្នាក់អាយុ ៣៦ឆ្នាំ ត្រូវបានស្លាប់នៅភាគខាងជើងទីក្រុង Lima ដោយបំណែកបាក់រលំពីអគារដែលកំពុងសាងសង់បានធ្លាក់មកលើគាត់។ អាជ្ញាធរ បានបញ្ជាក់ថា មនុស្ស៥នាក់ទៀតបានរងរបួស និងកំពុងទទួលការព្យាបាលនៅមន្ទីរពេទ្យ។
យោងតាម USGS មនុស្សជាង ៧លាននាក់ទំនងជាមាតញ័រកម្រិតមធ្យម ជាពិសេសនៅរដ្ឋធានី Lima និងតំបន់ជុំវិញ។ ចំណែក ៤លាននាក់ទៀតប្រហែលជាមានអារម្មណ៍ដឹងពីកម្រិតញ័រកម្រិតស្រាល។ ការរញ្ជួយដីនេះបានបង្កការខូចខាតដល់ផ្លូវថ្នល់ សាលារៀន ផ្ទះសម្បែង និងយានជំនិះ ហើយបាននាំឱ្យមានការផ្អាកព្រឹត្តិការណ៍នានាបណ្តោះអាសន្ន រួមទាំងការប្រកួតបាល់ទាត់ផងដែរ ។

គួរបញ្ជាក់ថាប្រទេសប៉េរូមានទីតាំងនៅលើ Ring of Fire ប៉ាស៊ីហ្វិក ដែលជាតំបន់ជុំវិញមហាសមុទ្រប៉ាស៊ីហ្វិក ដែលមានការរញ្ជួយដីញឹកញាប់ និងការផ្ទុះភ្នំភ្លើង។ រដ្ឋធានី Lima និងខេត្តក្បែរនោះបានប្រឈមមុខនឹងការរញ្ជួយដីខ្លាំងនាពេលកន្លងមក។ មួយក្នុងចំណោមនោះមានរញ្ជួយដីធ្ងន់ធ្ងរបំផុតគឺការរញ្ជួយដី Pisco ឆ្នាំ ២០០៧ ដែលជាការរញ្ជួយដីកម្រិត ៨.០ រ៉ិចទ័រ ដែលបានសម្លាប់មនុស្សជិត ៦០០នាក់ និងបណ្តាលឱ្យមានការខូចខាតធ្ងន់ធ្ងររួមទាំងរដ្ឋធានីLima៕
អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


