ព័ត៌មានអន្ដរជាតិ
ស្លាប់២នាក់ និង១២នាក់រងរបួស ក្រោយគ្រោះរញ្ជួយដី៦,៥រ៉ិចទ័រនៅម៉ិកស៊ិក
គ្រោះរញ្ជួយដីដ៏ខ្លាំងក្លាមួយដែលមានកម្រិត៦,៥រ៉ិចទ័រ បានវាយប្រហារភាគខាងត្បូង និងភាគកណ្តាលនៃប្រទេសម៉ិកស៊ិក នាព្រឹកព្រលឹមថ្ងៃសុក្រទី៣ខែមករាឆ្នាំ២០២៦នេះ ដោយបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់២នាក់ស្លាប់ និង១២នាក់ទៀតរងរបួស។

យោងតាម BBC ការរញ្ជួយនេះបានកើតឡើងនៅម៉ោង៧:៥៨ព្រឹក (ម៉ោងក្នុងតំបន់) ដែលមានចំណុចកណ្តាលនៅជិតទីក្រុង San Marcos ក្នុងរដ្ឋ Guerrero ប្រហែល១៥គីឡូម៉ែត្រពីតំបន់ទេសចរណ៍ឆ្នេរសមុទ្រ Acapulco។ ប្រជាពលរដ្ឋ និងភ្ញៀវទេសចរទាំងក្នុងទីក្រុង Acapulco និងទីក្រុងម៉ិកស៊ិក បាននាំគ្នាសម្រុកចេញមកលើដងផ្លូវ ក្រោយពេលប្រព័ន្ធព្រមានគ្រោះរញ្ជួយដីបានបន្លឺឡើងប៉ុន្មានវិនាទី មុនពេលការរញ្ជួយចាប់ផ្តើម។
ជនរងគ្រោះដែលបានបាត់បង់ជីវិត រួមមានស្ត្រីអាយុ៥០ឆ្នាំម្នាក់ក្នុងរដ្ឋ Guerrero ដោយសារផ្ទះបាក់រលំលើ និងបុរសអាយុខ្ទង់៦០ឆ្នាំម្នាក់ទៀតនៅទីក្រុងម៉ិកស៊ិក ដែលបានដួលស្លាប់ក្នុងពេលកំពុងជម្លៀសខ្លួនចេញពីផ្ទះល្វែង។ អភិបាលក្រុងម៉ិកស៊ិក លោកស្រី Clara Brugada បានបញ្ជាក់ថា ទោះបីជាទីក្រុងមិនមានការខូចខាតរចនាសម្ព័ន្ធទ្រង់ទ្រាយធំក៏ដោយ ប៉ុន្តែក្រុមការងារសង្គ្រោះកំពុងត្រួតពិនិត្យអគារចំនួន៣៤ និងផ្ទះចំនួន៥ខ្នង ដែលអាចមានហានិភ័យ។ បន្ថែមពីនេះ ក៏មានការដាច់ចរន្តអគ្គិសនីនៅតាមសង្កាត់មួយចំនួនក្នុងរដ្ឋធានី និងមានការបាក់ដីនៅតាមដងផ្លូវហាយវ៉េក្បែរទីក្រុង Acapulco ផងដែរ។
គ្រោះរញ្ជួយដីនេះ ក៏បានធ្វើឲ្យរអាក់រអួលដល់សន្និសីទសារព័ត៌មានលើកដំបូងនៃឆ្នាំថ្មីរបស់ប្រធានាធិបតី លោកស្រី Claudia Sheinbaum ផងដែរ។ វីដេអូបានបង្ហាញពីសកម្មភាពលោកស្រីប្រធានាធិបតីដែលបានណែនាំអ្នកសារព័ត៌មានដោយស្ងប់ស្ងាត់ឲ្យចាកចេញពីវិមានជាតិ ខណៈដែលសម្លេងស៊ីរ៉ែនកំពុងបន្លឺឡើង។ បន្ទាប់ពីការរញ្ជួយលើកដំបូង ភ្នាក់ងាររញ្ជួយដីជាតិម៉ិកស៊ិកបានកត់ត្រានូវការរញ្ជួយបន្ទាប់បន្សំជាង៥០០ដង។ អាជ្ញាធរបានអំពាវនាវឲ្យប្រជាពលរដ្ឋបន្តការប្រុងប្រយ័ត្ន និងត្រៀម«កាតាបសង្គ្រោះបន្ទាន់» ឲ្យរួចរាល់ ព្រោះតំបន់នេះជាតំបន់ដែលមានសកម្មភាពរញ្ជួយដីខ្លាំងបំផុតមួយនៅលើពិភពលោក៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


