ព័ត៌មានអន្ដរជាតិ
ប្រធានាធិបតីប៉េរូ អស់តំណែង ដោយសារលាក់អត្តសញ្ញាណទៅទាក់ទងអ្នកជំនួញចិន
សភាប្រទេសប៉េរូទើបតែបោះឆ្នោតដកសេចក្តីទុកចិត្តប្រធានាធិបតី Jose Jeri ដោយបញ្ចប់អាណត្តិខ្លីត្រឹមតែ ៤ខែប៉ុណ្ណោះ ដោយសារតែកិច្ចប្រជុំមិនច្បាស់លាស់ជាមួយជនជាតិចិន។ ការសម្រេចបោះឆ្នោតទម្លាក់លោក Jose Jeri ត្រូវបានអនុម័តដោយសំឡេងគាំទ្រយ៉ាងច្រើនលើសលប់ចំនួន ៧៥ ទល់នឹង២៤ ។
ព្រឹត្តិការណ៍នេះដែរ បានបន្តរុញច្រានប្រទេសប៉េរូឲ្យធ្លាក់កាន់តែជ្រៅទៅក្នុងវិបត្តិនយោបាយដ៏យូរអង្វែង ហើយនេះគឺជាការផ្លាស់ប្តូរថ្នាក់ដឹកនាំលើកទី៨ ក្នុងរយៈពេលតិចជាងមួយទសវត្សរ៍ប៉ុណ្ណោះ។

យោងតាមការចេញផ្សាយរបស់ CNN មូលហេតុធំមច្បងនៃភាពតានតឹងដ៏ខ្លាំងក្លានៃកៅអីប្រធានាធិបតី កើតចេញពីរឿងអាស្រូវដែលមានឈ្មោះថា «Chifagate»។ ចំណុចសំខាន់នៃហេតុការណ៍នេះគឺរូបភាពដែលស្រង់ចេញពីកាមេរ៉ាសុវត្ថិភាព ដែលបានបង្ហាញពីទីតាំងលាក់កំបាំងរបស់ប្រមុខរដ្ឋនៅទីតាំងក្រៅផ្លូវការ។
កាលពីថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ២០២៥ លោក Jerí ត្រូវគេចាប់បានថា កំពុងទៅភោជនីយដ្ឋានមួយក្នុងរដ្ឋធានីលីម៉ាដោយពាក់មួក និងអាវធំដើម្បីលាក់អត្តសញ្ញាណរបស់គាត់។ បន្ទាប់មក នៅថ្ងៃទី៦ខែមករា ឆ្នាំ២០២៦ គាត់បានពាក់វ៉ែនតាម្តងទៀត រួចធ្វើដំណើរទៅកាន់ហាងឯកជនមួយផ្សេងទៀត។ គោលដៅដែលគាត់បានជួបនៅក្នុងការណាត់ជួបសម្ងាត់ទាំងនេះ គឺទៅជួបជាមួយ លោក Zhihua Yang អ្នកជំនួញជនជាតិចិនដែលមានផលប្រយោជន៍សេដ្ឋកិច្ចជាច្រើននៅក្នុងប្រទេសប៉េរូ។ កិច្ចប្រជុំទាំងពីរមិនត្រូវបានកត់ត្រាទុកក្នុងកាលវិភាគការងារសាធារណៈរបស់ប្រធានាធិបតីទេ។
ដោយប្រឈមមុខនឹងភស្តុតាងដែលមិនអាចប្រកែកបាន លោកបានទទួលស្គាល់កំហុសរបស់ខ្លួនថា ដោយឱនសុំទោស និងនិយាយថា៖«ខ្ញុំទទួលស្គាល់កំហុសរបស់ខ្ញុំ ហើយសុំទោសជាសាធារណៈចំពោះការបង្ហាញខ្លួនក្នុងស្ថានភាពបិទបាំងបែបនេះ។ វាបានបង្កឲ្យមានការសង្ស័យអំពីអាកប្បកិរិយារបស់ខ្ញុំ និងការបង្កើតរឿងរ៉ាវមិនពិត ដែលគ្មានមូលដ្ឋានអ្វីទាំងអស់»។
ទោះបីជាលោកបានបញ្ជាក់ថា មិនមានប្រតិបត្តិការលាក់កំបាំង ឬអំពើពុករលួយណាមួយបានកើតឡើងក៏ដោយ ការពន្យល់នេះមិនគ្រប់គ្រាន់ដើម្បីបញ្ចុះបញ្ចូលសភា និងមតិសាធារណៈដែលខឹងសម្បារនោះទេ។ បរិបទនៃហេតុការណ៍នេះកាន់តែមានភាពរសើបរឹតតែខ្លាំង ខណៈដែលប្រទេសប៉េរូកំពុងស្ថិតនៅក្រោមសម្ពាធយ៉ាងខ្លាំងពីសហគមន៍អន្តរជាតិ។
យ៉ាងណាមិញ មកទល់នឹងបច្ចុប្បន្ននេះ អាសនៈប្រធានាធិបតីប៉េរូគឺទំនេរនូវឡើយទេ ខណៈក្រុមនយោបាយនឹងត្រូវប្រណាំងប្រជែងពេលវេលាដើម្បីជ្រើសរើសអ្នកជំនួសបណ្តោះអាសន្ននៅថ្ងៃទី ១៨ខែកុម្ភៈ ដើម្បីដឹកនាំប្រទេសទៅកាន់ការបោះឆ្នោតទូទៅដែលគ្រោងធ្វើនៅថ្ងៃទី ១២ខែមេសា ឆ្នាំ២០២៦៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអានខាងក្រោមនេះ៖
កាណាដា និងអូស្ត្រាលី ជំរុញវិស័យការពារជាតិខ្លួនឯង ដោយលែងពឹងផ្អែកអាមេរិក
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


