ព័ត៌មានអន្ដរជាតិ
រញ្ជួយដី៦,៣រិចទ័រនៅឥណ្ឌូណេស៊ី ខណៈគ្រោះទឹកជំនន់មិនទាន់ថមថយនៅឡើយ
កោះស៊ូម៉ាត្រារបស់ឥណ្ឌូណេស៊ី បានរងការវាយប្រហារដោយរញ្ជួយដីកម្រិត៦,៣រិចទ័រនាថ្ងៃព្រហស្បតិ៍ទី២៧ខែវិច្ឆិកាឆ្នាំ២០២៥ ដែលបន្ថែមបញ្ហាប្រឈមដល់ប្រទេសអាស៊ីមួយនេះ ខណៈដែលទឹកជំនន់ភ្លាមៗ និងការបាក់ដីបានសម្លាប់មនុស្សប្រមាណ២៨នាក់រួចទៅហើយ។

ទីភ្នាក់ងារសារព័ត៌មាន Reuters បានរាយការណ៍ថា ការរញ្ជួយដីនេះមានចំណុចកណ្តាលនៅជិតខេត្ត Aceh ក្នុងជម្រៅ១០គីឡូម៉ែត្រ ហើយមិនបង្កឲ្យមានការគំរាមកំហែងរលកយក្សស៊ូណាមិនោះទេ។
មិនទាន់មានការកត់ត្រាពីចំនួនអ្នកស្លាប់ ឬការខូចខាតភ្លាមៗនៅឡើយទេ ប៉ុន្តែការរញ្ជួយដីនេះបានកើតឡើងនៅពេលដែលស៊ូម៉ាត្រាខាងជើងកំពុងជួបនឹងទឹកជំនន់ដ៏សាហាវដែលបង្កឡើងដោយភ្លៀងធ្លាក់ឥតឈប់ឈរពីព្យុះស៊ីក្លូន Senyar។ យោងតាមមន្ត្រីមូលដ្ឋាន មនុស្សយ៉ាងហោចណាស់២៨នាក់បានស្លាប់ ហើយរាប់សិបនាក់ទៀតនៅតែបាត់ខ្លួន។
កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះត្រូវបានរារាំង ដោយសារបញ្ហាដាច់ផ្លូវ ការដាច់ចរន្តអគ្គិសនី និងភ្លៀងធ្លាក់ខ្លាំងបន្តបន្ទាប់ ដែលបណ្តាលឲ្យសហគមន៍មួយចំនួនត្រូវបានកាត់ផ្តាច់។ វីដេអូដែលបានចែករំលែកតាមអនឡាញបានបង្ហាញពីទឹកភក់គួចហូរកាត់ភូមិនានា ជន់លិចផ្ទះសម្បែង និងបង្ខំឲ្យអ្នកស្រុកត្រូវរកទីជម្រកនៅទួលខ្ពស់។
ប្រទេសឥណ្ឌូណេស៊ី ដែលស្ថិតនៅលើ«ខ្សែក្រវាត់ភ្នំភ្លើង»ប៉ាស៊ីហ្វិក ងាយនឹងជួបការរញ្ជួយដីញឹកញាប់ ការផ្ទុះភ្នំភ្លើង និងទឹកជំនន់តាមរដូវធ្ងន់ធ្ងរ។ អាជ្ញាធរបានព្រមានថា ភ្លៀងធ្លាក់បន្ថែមទៀតនាប៉ុន្មានថ្ងៃខាងមុខអាចធ្វើឲ្យស្ថានភាពកាន់តែអាក្រក់ទៅៗក្នុងតំបន់ដែលរងផលប៉ះពាល់រួចហើយ៕

ប្រែសម្រួល៖ ឈាង
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


