ព័ត៌មានជាតិ
ថៃ ថាទ័ពខ្មែរតម្រង់កាំភ្លើងទៅដីខ្លួន៖ ប្រមុខការពារជាតិ ថាកម្ពុជាធ្វើដើម្បីការពារខ្លួនពីសត្រូវ ហើយគ្មានកងទ័ពណាតម្រង់កាំភ្លើងមកផ្ទះខ្លួនវិញទេ
ជុំវិញករណីកងទ័ពថៃ ចោទថា កងទ័ពកម្ពុជាបង្វែរកាណុងកាំភ្លើងសំដៅទៅភូមិដ្ឋាន និងបន្ទាយរបស់ខ្លួន ប្រមុខការពារជាតិកម្ពុជា នាយឧត្ដម សេនីយ៍ ទៀ សីហា ឆ្លើយតបទៅវិញថា កម្ពុជា ធ្វើបែបនេះ គឺដើម្បីការពារខ្លួនពីការឈ្លានពានរបស់ខ្មាំងសត្រូវ ហើយបើតាមក្បួនគ្មានកងទ័ពឯណាតម្រង់កាណុងកាំភ្លើងសំដៅផ្ទះ ឬទឹកដីខ្លួនឡើយ។ ប្រមុខការពារជាតិកម្ពុជា ចោទសួរបែបចំអកទៅកាន់កងទ័ពថៃវិញថា កងទ័ពថៃរៀនក្បួនសង្គ្រាមខុសពីកម្ពុជា ឬយ៉ាងណាបានជាឆ្ងល់រឿងកម្ពុជា តម្រង់កាណុងកាំភ្លើងចូលដីខ្លួន ខុសទំនង។

នាយឧត្ដមសេនីយ៍ ទៀ សីហា សរសេរលើទំព័រហ្វេសប៊ុកផ្លូវការ នារសៀលថ្ងៃទី១៦ ខែមិថុនា តបទៅកាន់កងទ័ពថៃដូច្នេះ៖«នេះជាយុទ្ធវិធីការពារជាតិរបស់កម្ពុជា ពេលយើងបំពាក់សព្វាវុធគឺដើម្បីការពារបូរណភាពទឹកដី ច្បាស់ណាស់គោលដៅគឺទម្រង់ទៅខ្មាំងសត្រូវ មិនដែលមានក្បួនទ័ពណាដែលបង្វែរកាណុង មកផ្ទះខ្លួនឯងនោះទេ ឬមួយកងទ័ពថៃរៀនយុទ្ធវិធី ខុសពីកម្ពុជា?»។

មិនខុសអំពីការលើកឡើងរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជ ព្រមទាំង សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាឡើយ នាយឧត្ដមសេនីយ៍ ទៀ សីហា អះអាងថា ជម្រើសសន្តិវិធីលើការដោះស្រាយបញ្ហា គឺការចរចារវាងរដ្ឋាភិបាលទាំងពីរ ទាំងផ្នែកនយោបាយ ផ្នែកសេដ្ឋកិច្ច និងផ្នែកផ្សេងៗ ចំពោះការឈានដល់ការប្រើប្រាស់កម្លាំងយោធាប្រដាប់អាវុធ គឺជម្រើសចុងក្រោយ។ ប្រមុខការពារជាតិកម្ពុជា អះអាងថា កងកម្លាំងប្រដាប់អាវុធ អាវុធធុនធ្ងន់ បានត្រៀមខ្លួនរួចជាស្រេច ដើម្បីតែការពារប្រទេសជាតិពីការឈ្លានពានរបស់សត្រូវ មិនមែនត្រៀមខ្លួនទៅឈ្លានប្រទេសណាឡើយ។

ប្រមុខការពារជាតិកម្ពុជា អះអាងដូច្នេះ៖«យើងត្រៀមរួចជាស្រេចក្នុងការការពារទឹកដីកម្ពុជា ដោយគ្មានមហិច្ឆតាឈ្លានពានទៅប្រទេសជិតខាងឡើយ»។
សូមរម្លឹកជាថ្មីថា ស្ថានការណ៍ព្រំដែនកម្ពុជា បានឡើងកម្ដៅជាលំដាប់ បន្ទាប់ពីកងទ័ពថៃ បានបើកការឈ្លានពាន និងលបលួចវាយប្រហារមកលើលេណដ្ឋាន ដែលជាទីតាំងឈរជើងរបស់កងទ័ពកម្ពុជា តាំងពីយូរលង់ណាស់មកហើយ នៅក្នុងភូមិសាស្ត្រភូមិតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បណ្ដាលឱ្យវីរៈយុទ្ធជន សួន រ៉ោន បាត់បង់ជីវិតទាំងព្រឹកព្រលឹម។

ឆ្លើយតបទៅនឹងហេតុការណ៍ផ្ទុះអាវុធបង្កឡើងដោយភាគីថៃ, សម្ដេចធិបតី នាយឧត្ដមសេនីយ៍ ហ៊ុន ម៉ាណែត ប្រមុខរដ្ឋាភិបាលកម្ពុជា ដែលកំពុងបំពេញទស្សនកិច្ចនៅជប៉ុន បានបញ្ជាឱ្យចល័តទ័ព និងអាវុធធុនធ្ងន់ទៅកាន់ព្រំដែន គឺដើម្បីការពារបូរណភាពទឹកដី។
នាយករដ្ឋមន្ត្រីកម្ពុជា អះអាងថា ត្បិតវីដេអូកងទ័ពកម្ពុជា ចល័តអាវុធធុនធ្ងន់ទៅកាន់ព្រំដែន ត្រូវបានបែកធ្លាយលើបណ្ដាញសង្គមងាយឱ្យសត្រូវស្គាល់ពីអាវុធកម្ពុជា។ ប៉ុន្តែនាយករដ្ឋមន្ត្រី ឆ្លៀតបង្ហើបបន្តិចថា ត្បិតឃើញអាវុធបែកធ្លាយប៉ុណ្ណឹង តែកម្ពុជានៅមានអាវុធធុនធ្ងន់ជាងនេះទៀត។ យ៉ាងណាក៏ សម្ដេចធិបតី អះអាងថា កម្ពុជា មិនចង់ធ្វើសង្គ្រាមឡើយ ព្រោះសង្គ្រាមខាតបង់ច្រើន និងបណ្ដាលឱ្យបាត់បង់អាយុជីវិតកងទ័ព៕
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


