ព័ត៌មានជាតិ
ក្រសួងការងារនឹងបន្តប្រារព្ធទិវាជាតិនៅឆ្នាំបន្ទាប់ទៀត ដោយអំពាវនាវដល់ភាគីពាក់ព័ន្ធសហការឱ្យបានច្រើន
លោកស្រី សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា ក្រសួងការងារនឹងបន្តប្រារព្ធទិវាជាតិនៅឆ្នាំបន្តបន្ទាប់ទៀត ដោយលោកស្រីបានអំពាវនាវភាគីពាក់ព័ន្ធ ៣ចំណុច ឱ្យមានការចូលរួមសហការជាមួយក្រសួងការងារ ដើម្បីឱ្យទិវាជាតិកាន់តែទទួលបានជោគជ័យបន្ត។

លោកស្រីថ្លែងបែបនេះ នារសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ ក្នុងឱកាសដែលលោកស្រីរដ្ឋលេខាធិការប្រចាំការ ចូលរួមកម្មវិធីបិទជាផ្លូវការ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ លើកទី៨ ឆ្នាំ២០២៥ ក្រោមប្រធានបទ «TVET បង្កើតឱកាសការងារ សាងក្តីសង្ឃឹមដល់យុវជន» នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។

លោកស្រី សុវណ្ណ វណ្ណារតន៍ បានលើកឡើងថា ក្រសួងការងារនឹងបន្តប្រារព្ធទិវាជាតិនៅឆ្នាំបន្តទៀត ហើយលោកស្រីបានអំពាវនាវដល់ភាគីពាក់ព័ន្ធដូចជា ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ វិស័យឯកជន អង្គការជាតិ អន្តរជាតិ និងដៃគូអភិវឌ្ឍន៍ទាំងអស់ បន្តចូលរួមសហការគ្នាឱ្យបានផុសផុលប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការប្រារព្ធទិវាជាតិ អប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈដូចឆ្នាំនេះ។ លោកស្រី ក៏បន្តអំពាវនាវដល់វិស័យឯកជន អង្គការជាតិ អន្តរជាតិ ដៃគូអភិវឌ្ឍន៍ និងសប្បុរសជននានាបន្តរួមចំណែក និងគាំទ្រលើកទឹកចិត្តទាំងធនធានថវិកា និងធនធានបច្ចេកទេសផ្នែកអប់រំបណ្តុះបណ្តាលបច្ចេកវិទ្យា និងវិជ្ជាជីវៈ ដើម្បីអភិវឌ្ឍន៍កម្លាំងពលកម្មជំនាញនៅកម្ពុជា។

ទន្ទឹមនោះ លោកស្រី សុវណ្ណ វណ្ណារតន៍ អំពាវនាវដល់យុវជនទាំងអស់ដែលមានចំណាប់អារម្មណ៍លើវិស័យបណ្តុះបណ្តាលវិជ្ជាជីវៈ សូមមកចុះឈ្មោះឱ្យកាន់តែច្រើនក្នុងការរៀន កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសជូនដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនៅទូទាំងប្រទេស ដើម្បីទទួលបានជំនាញមួយពិតប្រាកដយកប្រកបមុខរបរផ្ទាល់ខ្លួន ឬអាចចូលបម្រើការងារក្នុងសហគ្រាស គ្រឹះស្ថាននានា ដើម្បីឱ្យជីវភាពមានភាពល្អប្រសើរឡើង រក្សាស្ថេរភាពការងារ កំណើន ផលិតភាព ប្រាក់ចំណូលសមរម្យ លក្ខខណ្ឌការងារល្អប្រសើរ និងចាកផុតពីបន្ទាត់ក្រីក្រ។

ជាមួយគ្នានេះ លោក ហ៊ីង ស៊ីដេត អគ្គនាយកអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ នៃក្រសួងការងារ បានឱ្យអ្នកសារព័ត៌មានដឹងថា ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ចាប់ពីលើកទី១ ដល់លើកទី៨ ឆ្នាំ២០២៥នេះ មានការរីកចម្រើនជាបន្តបន្ទាប់ ហើយលោកក៏សំណូមពរដល់ យុវជន ចុះឈ្មោះចូលរៀនជំនាញឱ្យបានច្រើន ដើម្បីអាចឱ្យខ្លួនមានជំនាញមួយច្បាស់លាស់។
បើតាមការថ្លែងពីរបាយការណ៍របស់ លោក ហ៊ីង ស៊ីដេត បានឱ្យដឹងថា ការរៀបចំទិវានេះដែលមានរយៈពេល២ថ្ងៃ គឺថ្ងៃទី១៥ និងទី១៦ ខែមិថុនា ឆ្នាំ២០២៥ សម្រាប់ដំណើរការប្រារព្ធនៅភ្នំពេញ មានស្តង់ចំនួន ២០៥ស្តង់ចូលរួមតាំងបង្ហាញស្នាដៃ និងសមិទ្ធផលផ្សេងៗ ដែលមកពីអង្គភាពចំនួន ១៣៤ ក្នុងនោះមានក្រសួង ស្ថាប័ន ចំនួន២២, គ្រឹះស្ថានបណ្តុះបណ្តាលទាំងសាធារណៈ អង្គការ សមាគម និងឯកជនចំនួន៤៦, ក្រុមហ៊ុនឯកជន និងដៃគូអភិវឌ្ឍន៍ចំនួន៦៦៕




-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


