Connect with us

ព័ត៌មានជាតិ

សព​សង្ស័យកើតកូវីដ១៩ ត្រូវប្រគល់​ឲ្យ​ខាង​សុខាភិបាល យក​សំណាក​

បានផុស

នៅ

​លោក គឹម សន្តិភាព រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​បាន​អះអាងថា សព​ដែលមាន​ការសង្ស័យថា មាន ​​ផ្ទុកមេរោគ​កូ​វីដ​-១៩ គ្រួសារ​សព​ត្រូវ​ផ្តល់​កិច្ចសហការ​ជាមួយ​មន្ត្រី​សុខាភិបាល ដើម្បី​យក​សំណាក​ទៅពិនិត្យ ហើយ​ក្នុងអំឡុងពេល​រងចាំ​លទ្ធផល សព​ត្រូវ​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​ផ្នែក​សុខាភិបាល និង​សមត្ថកិច្ច​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក គឹម សន្តិភាព បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា “​ក្នុងករណី​ដែលមាន​ការសង្ស័យថា សាកសព​អាចមាន​ផ្ទុកមេរោគ​កូ​វីដ​-១៩ គ្រួសារ​សព​ត្រូវ​ផ្តល់​កិច្ចសហការ​ដល់​មន្ត្រី​សុខាភិបាល ដើម្បី​យក​វត្ថុ​សំណាក​ពី​សព​យកទៅ​វិភាគ​រក​មេរោគ​កូ​វីដ​-១៩​។ ក្នុងអំឡុងពេល​រង់ចាំ​លទ្ធផល​នៃ​ការវិភាគ សាកសព​ត្រូវ​ស្ថិតក្រោម​ការគ្រប់គ្រង​ជា​បណ្តោះអាសន្ន​របស់​ក្រសួងសុខាភិបាល ដោយ​សហការ​ជាមួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​។

ក្នុងករណី​ដែល​លទ្ធផល នៃ​ការវិភាគ​វត្ថុ​សំណាក​បញ្ជាក់ថា សាកសព​គ្មាន​ផ្ទុកមេរោគ​កូ​វីដ​-១៩​នោះទេ ក្រសួងសុខាភិបាល​ត្រូវប្រគល់​សាកសព​ឱ្យ​គ្រួសារ​សព​ដើម្បី​គ្រប់គ្រង និង​ចាត់ចែង​បន្ត​”​។

​បើតាម​លោក គឹម សន្តិភាព ការគ្រប់គ្រង និង​ចាត់ចែង​សព ដែលមាន​ផ្ទុកមេរោគ​កូ​វីដ​-១៩ ជា​សមត្ថកិច្ច​របស់​ក្រសួងសុខាភិបាល ដោយ​សហការ​ជាមួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ថ្នាក់ក្រោម​ជាតិ ដោយ​មិន​អនុញ្ញាតឱ្យ​គ្រួសារ​សព​ជា​អ្នកគ្រប់គ្រង និង​ចាត់ចែង​ឡើយ​។​

តាម​អនុក្រឹត្យ​ស្តីពី​វិធានការ​សុខាភិបាល ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩ និង​ជំងឺឆ្លង​កាច​សាហាវ និង​ប្រកបដោយ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ផ្សេងទៀត ទាក់ទង​ការចាត់ចែង​សព ដែលមាន​ផ្ទុក​វីរុស​កូ​វីដ​-១៩ ត្រង់​មាត្រា​១៥ និង​មាត្រា​២៥ បាន​បញ្ជាក់ថា “​ការគ្រប់គ្រង និង​ចាត់ចែង​សាកសព ដែលមាន​ផ្ទុកមេរោគ​កូ​វីដ​-១៩ ជា​សមត្ថកិច្ច​របស់​ក្រសួងសុខាភិបាល ដោយ​សហការ​ជាមួយ​អាជ្ញាធរ​ថ្នាក់ក្រោម​ជាតិ​មាន​សមត្ថកិច្ច ដោយ​មិន​អនុញ្ញាត​ឲ្យ​គ្រួសារ​សព​ជា​អ្នកគ្រប់គ្រង និង​ចាត់ចែង​ឡើយ​។

បុគ្គល​ដែល​ធ្វើការ​ចាត់ចែង​សាកសព ដែលមាន​ផ្ទុកមេរោគ​កូ​វីដ​១៩ ល្មើស​នឹង​បទ​ប្បញ្ញត្តិ នៃ​អនុក្រឹត្យ ត្រូវ​ផ្ដន្ទាទោស​ជា​ពិន័យ​អន្តរការណ៍ ពី​៥ លាន​រៀល​ទៅ​២០ លាន​រៀល ដោយ​មិនទាន់​គិតដល់​ទោស​ទាន់​ផ្សេងទៀត​៕

អត្ថបទ៖កោះ​កែវ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
បច្ចេកវិទ្យា១ ម៉ោង មុន

ជោគជ័យលើសពីការរំពឹងទុក! OPPO Reno14 Series 5G First Sale Event មានមនុស្សចូលរួមច្រើនធ្វើឲ្យកក្រើកពេញផ្សារ AEON MALL តែម្តង

ព័ត៌មានជាតិ៤ ម៉ោង មុន

អភិបាលខេត្តក្រចេះ ៖ ការចូលរួមបរិច្ចាគធនធានពីពលរដ្ឋគ្រប់ទិសទី ជាថាមពលផ្តល់កម្លាំងចិត្តកងទ័ព

សេដ្ឋកិច្ច៥ ម៉ោង មុន

រដ្ឋមន្ត្រីកសិកម្ម ណែនាំឱ្យកសិករភ្នំគូលែន សិក្សាលទ្ធភាពចិញ្ចឹមមាន់ស្រែ និងជ្រូក ដែលកំពុងមានតម្រូវការ

ព័ត៌មានជាតិ៦ ម៉ោង មុន

អភិបាលខេត្តប៉ៃលិន អំពាវនាវដល់ព្រះសង្ឃ និងមន្ត្រីរាជការចូលរួមថែរក្សា និងលើកកម្ពស់វប្បធម៌ក៏ដូចជាវិស័យព្រះពុទ្ធសាសនា ដែលជាដួងព្រលឹងជាតិ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ជនកំសាកថៃ អួតខ្លួនថា វាយទាហានកម្ពុជាដើម្បីការពារទឹកដី, ចុះរត់ធ្វើអីបើក្នុងដីខ្លួនមែន?

Sokha Hotels

ព័ត៌មានពេញនិយម