សេដ្ឋកិច្ច
កសិករនៅខេត្តមណ្ឌលគិរីម្នាក់ដាំដំណាំពូជពីកូរ៉េ កំពុងមានទីផ្សារល្អ
កសិករនៅខេត្តមណ្ឌលគិរីម្នាក់ សាកល្បងដាំដំណាំពូជពីប្រទេសកូរ៉េខាងត្បូង កំពុងតែមានទីផ្សារល្អ ខណៈដំណាំនេះមិនសូវមានអ្នកដាំច្រើននៅឡើយ។

ស្ថិតក្នុងវ័យ ៥៥ឆ្នាំ លោក ផិន ផន ជាកសិករដំាដំណាំខាត់ណាមើម ឬហៅម្យ៉ាងទៀតថា (ស៊ូហាវ) ប្រាប់ កម្ពុជាថ្មី ថា ដំណាំស៊ូហាវនេះ លោកបានសាកល្បងដាំវាទើបតែប៉ុន្មានឆ្នាំនេះតែប៉ុណ្ណោះ តែអ្វីដែលទទួលបានគឺដំណាំប្រភេទនេះ វាមានទីផ្សារល្អ ប្រសិនបើធៀបនឹងការដាំស្ពៃក្ដោប។

កសិកររូបនេះ បញ្ជាក់ដែរថា «ស៊ូហាវជាដំណាំមួយប្រភេទងាយស្រួលដាំ មិនខុសអ្វីពីស្ពៃបូកគោ និងស្ពៃក្ដោបរបស់ខ្មែរនោះឡើយ! ពោលគឺដាំត្រឹមតែរយៈពេល២ខែកន្លះ ក៏អាចប្រមូលផលលក់បានហើយ»។

ចំពោះតម្លៃវិញ លោក ផិន ផន បានឱ្យដឹងថា ស៊ូហាវ ឬខាត់ណាមើមនេះ អាចលក់ចេញទៅកាន់ទីផ្សារបានក្នុងតម្លៃ ៤០០០រៀល ទៅ ៥០០០រៀល ក្នុងមួយគីឡូក្រាម។ ចំណែកទីផ្សារលក់ចេញវិញ មានដូចជាផ្សារទំនើបមួយចំនួនក្នុងរាជធានីភ្នំពេញ និងលក់ផ្ទាល់នៅចម្ការខ្លះផងដែរ។

ខាត់ណាមើម ឬស៊ូហាវ ត្រូវបានប្រជាជនកូរ៉េនិយមដាំសម្រាប់បរិភោគ ព្រោះគេអាចយកវាទៅស្ងោរស៊ុប និងនៅប្រទេសខ្លះទៀតយកទៅកែច្នៃធ្វើបុកល្ហុងជំនួសពេលដែលគ្មានល្ហុង។ ក្រៅពីនេះ ដំណាំប្រភេទនេះ ប្រជាជននៅប្រទេសកូរ៉េ យល់ថាវាមានអត្ថប្រយោជន៍ច្រើនចំពោះសុខភាព ព្រោះវាជាបន្លែម្យ៉ាងដែលអាចជំនួសការប្រើប៊ីចេង និងស្ករ បានថែមទៀតផង។ នេះបើតាមការបញ្ជាក់របស់ លោក ផិន ផន។

យ៉ាងណាមិញ លោក ផិន ផន ក៏បានឱ្យដឹងទៀតថា សម្រាប់ការដាំសាកល្បងនេះ លោកអាចប្រមូលផលបានត្រឹមតែ ៥០០គីឡូតែប៉ុណ្ណោះ ខណៈលោកមិនទាន់ហ៊ានដាំច្រើន ដ្បិតអីដំណាំនេះនៅពុំសូវមានអ្នកស្គាល់ច្រើន នោះឡើយ៕
អត្ថបទ ៖ សួស សិត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


