ព័ត៌មានជាតិ
កសិករដាំម្រះ ថ្ងួចថ្ងូរ ដោយសារលក់បានតម្លៃទាបនៅលើទីផ្សារ
លោក សុខ ស៊ីណា កសិករដាំម្រះ បានឱ្យដឹង នៅដើមដៃនៃការប្រមូលផលម្រះឆ្នាំនេះ តម្លៃផ្លែម្រះដែលឈ្មួញចុះទិញ ហាក់មានតម្លៃទាបជាងឆ្នាំមុន ដោយលក់ទៅឲ្យឈ្មួញបានត្រឹមតែ ១.៥០០ ទៅ ២.០០០ រៀល តែប៉ុណ្ណោះក្នុងមួយគីឡូក្រាម។

ជាអ្នកដាំដំណាំម្រះ នៅភូមិកគោ ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង លោក សុខ ស៊ីណា បានរៀបរាប់ថា សព្វថ្ងៃការប្រកបមុខរបរកសិកម្ម គឺជាការងារមួយសម្រាប់លោក ដែលនិយមចូលចិត្ត បើទោះបីជាលោកគ្មានដីចម្ការនិងគេក៏ដោយ ក៏សព្វថ្ងៃនេះលោកបានជួលដីគេជាច្រើនឆ្នាំមកហើយ ដើម្បីដាំដំណាំរួមផ្សំទាំងនេះ។
លោកបានបន្តថា កន្លងមក លោកតែងតែដាំដំណាំផ្លាស់ប្ដូរគ្នាជានិច្ច ដោយរដូវខ្លះលោកដាំត្រសក់ សម្ដែកគួរ និងដំណាំម្រះជាដើម ។ ប៉ុន្តែនៅឆ្នាំនេះលោកបានផ្លាស់ប្ដូរមកដាំដំណាំម្រះម្តង ដែលបច្ចុប្បន្នដំណាំម្រះរបស់លោកកំពុងឡើងទ្រើងចេញផ្លែយ៉ាងល្អបំផុត និងកំពុងប្រមូលផលលក់ចេញទៅលើទីផ្សារជាបណ្ដើរៗហើយ ហើយមានពេលខ្លះក៏មានឈ្មួញកណ្ដាលមកទិញដល់ចម្ការដែរ។

លោកថា នៅដើមដៃឆ្នាំនេះ ផ្លែម្រះរបស់លោកលក់ទៅឲ្យឈ្មួញបានត្រឹមតែ ១.៥០០ ទៅ ២.០០០ រៀល តែប៉ុណ្ណោះក្នុងមួយគីឡូក្រាម ដែលជាតម្លៃមួយឈ្មួញត្រូវការចំណេញបន្ថែមទៀត នៅពេលដែលគេយកបោះឲ្យម៉ូយនៅលើទីផ្សារ។
លោកបានបញ្ជាក់ថា ឆ្នាំនេះបានតម្លៃម្រះទាបជាងឆ្នាំកន្លងទៅ បើទោះបីជាផ្លែម្រះបេះនៅដើមដៃក៏ដោយ ដូច្នេះលោកគិតថា អាចធ្លាក់តម្លៃជាងនេះទៅទៀត នៅពេលដែលផ្លែម្រះសម្បូរ។

អ្នកស្រី សំអាន ជាអ្នកប្រកបរបរលក់បន្លែគ្រប់មុខធំជាងគេ នៅក្នុងទីតាំងផ្សារបឹងឈូក កណ្ដាលក្រុងបាត់ដំបងបានបញ្ជាក់ថា សព្វថ្ងៃផ្លែម្រះដែលអ្នកស្រីលើកពីឈ្មួញយកមកលក់ គឺក្នុងមួយគីឡូក្រាមលក់បានត្រឹមតែ ៣.៥០០ រៀល ដែលក្នុងតម្លៃនេះ អ្នកស្រីបានចំណេញបន្តិចបន្តួចប៉ុណ្ណោះ ប៉ុន្តែដោយសារតែអ្នកស្រីលក់បន្លែគ្រប់មុខ ដូច្នេះគួបផ្សំគ្នា គ្រាន់ទប់ទល់ជីវភាពប្រចាំថ្ងៃ ដែលពិសេសគឺម៉ូយធ្វើម្ហូបការ គេតែងមុខលើកពីកន្លែងអ្នកស្រី ព្រោះគេមិនចាំបាច់ដើររកទិញច្រើនកន្លែងនោះឡើយ។

ផ្លែម្រះ គឺជាដំណាំម្យ៉ាង ដែលមនុស្សម្នាគ្រប់រូបតែងតែយកទៅធ្វើជាម្ហូបអាហារ ទៅតាមតម្រូវការ និងចំណង់ចំណូលចិត្ត ព្រោះផ្លែម្រះមានរសជាតិល្វីង និងមនុស្សមួយចំនួនតូចមិនចេះបរិភោគឡើយ៕
អត្ថបទ : សោ និយមរ័ត្ន
-
កីឡា១២ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
កីឡា១០ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានជាតិ១៩ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ៥ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


