ជីវិតកម្សាន្ដ
គ្រូល្បុក្កតោរូបស្រស់មានទុក្ខធំ! ពេជ្រ សោភា ជូន ៥០០ដុល្លារជាការបង្ហាញទឹកចិត្តដល់អ្នកដែលតែងជួយផ្សព្វផ្សាយវប្បធម៌ខ្មែរ
ជាអ្នកសិល្បៈ និងគ្រូគុនល្បុក្កតោមួយរូប ដែលតែងលះបង់ច្រើនក្នុងការផ្សព្វផ្សាយវប្បធម៌កន្លងមក ពេជ្រ ចរណៃ ទទួលបានការអាសូរនិងប្រាក់ឧបត្ថម្ភពីអ្នកសិល្បៈ សាធារណជន និងបុគ្គលល្បីឈ្មោះមួយចំនួន គ្រាន់នឹងសម្រាលបន្ទុកគ្រាទុក្ខធំក្នុងជីវិតរបស់កញ្ញា។ ខណៈកំពុងខាតទុនរកស៉ីមិនតិចឡើយ និងត្រូវបំពេញកាតព្វកិច្ចសងម្ចាស់ផ្ទះផង ក្នុងទំហំទឹកប្រាក់សរុបដល់ទៅខ្ទង់ម៉ឺនដុល្លារឯណោះ។
ដោយឃើញទុក្ខលំបាកបែបនេះ តារាចម្រៀងល្បីឈ្មោះ ពេជ្រ សោភា បានបង្ហាញក្តីអាណិតអាសូរចំពោះគ្រូគុនល្បុក្កតោរូបស្រស់នេះ ដោយរៀបរាប់ថា ពេជ្រ ចរណៃ ជាមនុស្សស្រីពូកែខ្លាំងណាស់ បានតស៊ូលះបង់ដើម្បីប្រទេសជាតិ ហើយក៏ជាអ្នកតែងតែផ្សព្វផ្សាយនូវវប្បធម៌ខ្មែរកន្លងមក។ ប៉ុន្តែឧបទវហេតុស្មានមិនដល់ ចរណៃ បានជួបនូវរឿងដ៏អាក្រក់មួយ ពោលគឺអគ្គិភ័យឆេះហាងអាហារដ្ឋានរបស់នាង ដែលមិនត្រឹមជាកន្លែងស្នាក់នៅ ក៏ជាកន្លែងបង្ហាត់គុនខ្មែររបស់នាងផងដែរ ហេតុនេះ ខ្លួនក៏បរិច្ចាគនូវថវិកាចំនួន ៥០០ដុល្លារ ជូនកញ្ញា ដើម្បីជាការជួយសម្រាលបន្ទុកខ្លះៗក្នុងកាលៈទេសៈដ៏លំបាកនេះ។

មិនខុសពីតារាចម្រៀង ពេជ្រ សោភា ឡើយ មហាជននិងអ្នកសិល្ប:ជាច្រើនបានបង្ហាញការអាណិតអាសូរដល់តារាស្រីកញ្ញា ពេជ្រ ចរណៃ ផងដែរ ខណ:មានអ្នកខ្លះចូលរួមឧបត្ថម្ភជាថវិកាទៅតាមលទ្ធភាពរបស់ខ្លួនដើម្បីជួយលើកទឹកចិត្តចំពោះកញ្ញា ពេជ្រ ចរណៃ ។
គួរបញ្ជាក់ថា ហេតុការណ៍អគ្គិភ័យដ៏ភ្ញាក់ផ្អើលនេះ បានកើតឡើងនៅវេលាម៉ោងប្រមាណ ៨: ៣០នាទីយប់ថ្ងៃទី១៨ ខែមិថុនា ស្ថិតនៅទីតាំងហាងតារាសម្តែងល្បីឈ្មោះកញ្ញា ពេជ្រ ចរណៃ ក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោករាជធានីភ្នំពេញ។ អគ្គិភ័យនេះ បានលេបត្របាក់ហាងទាំងស្រុង ប៉ុន្តែសំណាងល្អពុំមានមនុស្សគ្រោះថ្នាក់។

យ៉ាងណា បន្ទាប់ពីហេតុការណ៍អគ្គិភ័យឆាបឆេះហាងទាំងស្រុងខាតបង់អស់លុយខ្ទង់រាប់ម៉ឺនដុល្លារ តារាសម្តែងនិងជាគ្រូបង្ហាត់ក្បាច់គុនល្បុក្កតោខ្មែរ កញ្ញា ពេជ្រ ចរណៃ កាលពីរសៀលថ្ងៃទី១៩ មិថុនានេះ ក៏បានលើដៃសំពះសុំការយោគយល់ពីម្ចាស់ផ្ទះទុកឱកាសឲ្យនាងបានសម្រួលលើរឿងនេះផងដែរ៕ ចាន់រ៉ា

-
នយោបាយ១ សប្តាហ៍ ago
រយៈពេលមិនដល់១២ម៉ោងកម្ពុជាទះថៃ៣កំផ្លៀង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ៊ីរ៉ង់ ថា ប៉ាគីស្ថាន ចេញមុខធានាទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ លើអ៊ីស្រាអែល ក្នុងលក្ខខណ្ឌមួយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រី៨រូបដាក់ពាក្យលាឈប់ពីរដ្ឋាភិបាលចម្រុះ ដឹកនាំដោយគណបក្សភឿថៃ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ក្រោយពីភ្លើងឆេះហាង ពេជ្រ ចរណៃ ត្រូវជួសជុលសងម្ចាស់ដើមវិញខ្ទង់ ៥០ ទៅ៦០ម៉ឺនដុល្លារ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ផែថងថាន រក្សាភាពស្ងប់ស្ងាត់ និង គ្មានការលាលែងពីអំណាច រហូតពេលនេះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អ្នកស្លាប់និងរបួសនៅអ៊ីស្រាអែលកើនឡើងយ៉ាងគំហុក ខណៈអ៊ីរ៉ង់បាញ់ស្រោចមីស៊ីល
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
មេបញ្ជាការទ័ពរុស្ស៊ី៖ សង្គ្រាមលោកលើកទី៣កំពុងចាប់ផ្ដើម ទាមទារការកែនទ័ពថ្មី១លាននាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យន្តហោះចម្បាំងអាមេរិក ចាកចេញពីមូលដ្ឋាននៅអង់គ្លេសហើយ ដើម្បីទៅជួយអ៊ីស្រាអែល ប្រយុទ្ធជាមួយអ៊ីរ៉ង់