ជីវិតកម្សាន្ដ
កូនប្រុសអ្នកស្រី ច័ន្ទ តារាទី បញ្ជាក់ន័យរឿងហៅ “ម៉ែ” និងសង្ឃឹមថាឈប់មានការរិះគន់ប្រមាថម្តាយខ្លួន
ដូចទស្សនិកជនបានដឹងហើយ ថ្មីៗនេះបានផ្ទុះការវែកញែកព្រោងព្រាតបន្ទាប់ពីតារាភាពយន្តជើងចាស់ល្បីឈ្មោះអ្នកស្រី ច័ន្ទ តារាទី បានបញ្ជាក់ថា អ្នកស្រីមិនចូលចិត្តឲ្យអ្នកសិល្ប:ជំនាន់ហៅខ្លួនថា ” ម៉ែៗទេ”…!។ ប្រធានបទនេះ កំពុងផ្ទុះការវែកញែកយ៉ាងក្តៅគគុកលើតារាជើងចាស់រូបនេះ។

ទន្ទឹមគ្នាដែលកំពុងមានការវែកវែកលើរឿងខាងលើនេះ ស្រាប់តែកូនប្រុសអ្នកស្រី ច័ន្ទ តារាទី បានចេញមុខបកស្រាយជំនួសម្តាយ ខណ:រូបគេយល់ថានេះពុំមែនជារឿងដែលត្រូវយកមកវែកញែករិះគន់នោះទេ ព្រោះតាមគ្រួសារនីមួយៗសុទ្ធតែមានវិន័យខុសគ្នា។
នៅលើទំព័រហ្វេសប៊ុកឈ្មោះ Panharith Thorn បានសរសេររៀបរាប់ថា ថ្ងៃនេះ ផ្ទុះការវែកញែកពាក្យថា “ម៉ែ” ដែលអ្នកម្តាយរបស់ខ្ញុំបានហាម និងមិនចង់ឲ្យអ្នកដទៃហៅគាត់ពាក្យនេះ ឥឡូវវនេះក្លាយជាប្រធានបទយ៉ាងក្តៅគគុក តាមពិតទៅមនុស្ស និងគ្រួសារនីមួយៗ មានវិន័យរៀងៗខ្លួន។
លោកបន្តថា ម្តាយលោកគ្រាន់តែចង់បញ្ជាក់ថា “បុគ្គលដែលអាចហៅគាត់ថា ម៉ែបានលុះត្រាតែជាកូនបង្កើតឬអ្នកដែលគាត់រាប់ទុកជាកូន។ តែបងប្អូនមួយ ចំនួនបែរជាយល់ខុស ទៅជាគិតថាគាត់ចាស់ហើយមិនចង់ចាស់បានឌឺដងថា “ចង់ឲ្យគេហៅអូនមែន? ពាក្យថា”ម៉ែ”នេះក្នុងសង្គមសម័យឥឡូវគឺវាមានន័យច្រើន ដូច្នេះហើយទើបគាត់មិនចង់ឲ្យបងប្អូនហៅគាត់ថាម៉ែ”។
កូនប្រុសតារាភាពយន្តអ្នកស្រី ច័ន្ទ តារាទី បន្តទៀតថា “គាត់មានបានហាមបងប្អូនមិនឲ្យហៅគាត់ថា បងស្រី អ្នកមីង អ៊ុំស្រី ឬលោកយាយឯណា? ពាក្យរបស់ខ្មែរយើង គឺមានគ្រប់គ្រាន់សម្រាប់ប្អូនយកទៅប្រើប្រាស់បានតាមកាលៈទេសៈគ្រាន់តែគាត់មិនចង់ឲ្យបងប្អូនហៅគាត់ថា ម៉ែ បែរជានិយាយថា គាត់គ្មានសីលធម៌ ព្រមទាំងប្រើពាក្យប្រមាថមាក់ងាយដល់គាត់ទាំងដែលរូបគាត់ជាវីរសិល្បករជើងចាស់មួយរូប”។
លោកនិយាយថា “សូមបន្ថែមមួយទៀតអំពីពាក្យ”អ្នកគ្រូ”គាត់មិនបានហាមបងប្អូនមិនឲ្យហៅគាត់ថា “អ្នកគ្រូ” នោះទេកាលដែលគាត់បានហាមមិនគួឲ្យហៅថា “អ្នកគ្រូ” នោះគឺគាត់ចង់សំដៅទៅលើការហៅទៅកាន់បុគ្គលដែលមិនធ្លាប់ឆ្លងកាត់សាលាសិល្បៈត្រឹមត្រូវ និងគ្មានបទពិសោធ។ បងប្អូន ពូ មីង ដែលធ្លាប់បានស្គាល់អ្នកម្តាយលោកប្រាកដជាដឹងហើយថា គាត់ជាមនុស្សបែបណា”។
លោកបានបន្ថែមថា គាត់គឺជាបុគ្គលម្នាក់ ដែលគ្មានរឿងអាស្រូវម្តងណាឡើយក្នុងសង្គមសិល្បៈ មានតែចូលរួមជួយសង្គមជាតិនិងសប្បុរសធម៌នានា។ ក្នុងនាមជាកូនប្រុសរបស់គាត់ខ្ញុំពិតជាមិនអាចទទួលយកបានទេនូវពាក្យដែលបងប្អូនមួយចំនួនបានប្រើមកលើគាត់បែបចំអកបែបនេះ”។ ចំណែកអ្នកស្រី ច័ន្ទ តារាទី បាននិយាយដោយខ្លីថា “គ្រាន់តែមិនឲ្យអ្ន កដទៃហៅខ្ញុំថាម៉ែតើខ្ញុំមានកំហុសដែរមែនទេ”៕ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


