ជីវិតកម្សាន្ដ
ចូលរួមរំលែកទុក្ខ ! តារាសម្តែង ច័ន្ទ តារាទី ជួបទុក្ខធំក្នុងគ្រួសារ
តារាសម្តែងភាពយន្តជើងចាស់ដ៏ល្បីឈ្មោះ មានភាពលេចធ្លោលើវិថីសិល្បៈទសវត្សរ៍ឆ្នាំ ៨០ និង ៩០ រួមជំនាន់ជាមួយលោក ទេព រិន្ទដារ៉ូ គឺ អ្នកនាង ច័ន្ទ តារាទី និងក្រុមគ្រួសារ ពេលនេះកំពុងមានទុក្ខជាទម្ងន់ ខណៈប្អូនប្រុសបង្កើតបានទទួលមរណភាព។

ដំណឹងមរណទុក្ខដ៏ក្រៀមក្រំ និងសោកសៅនេះ ត្រូវបានតារាសម្តែងអ្នកនាង ច័ន្ទ តារាទី បញ្ជាក់ឲ្យដឹងនៅព្រឹកថ្ងៃទី ១៩ ខែតុលា ឆ្នាំ ២០២៣ ដោយភាពសោកសៅថា «នាងខ្ញុំ មានទុក្ខជាទម្ងន់ ព្រោះបានបាត់បង់ប្អូនប្រុសពៅនាព្រឹកនេះ វេលាម៉ោង ៩ និង ១០ នាទី ថ្ងៃទី ១៩ ខែតុលា ឆ្នាំ ២០២៣»។

តារាសម្តែងជើងចាស់រូបនេះ បញ្ជាក់ទៀតថា «សូមឲ្យវិញ្ញាណក្ខន្ធប្អូនប្រុសពៅ បានទៅកាន់សុគតិភព ហើយបើមានជាតិក្រោយ សូមឲ្យបានជួបជាបងប្អូននឹងគ្នាម្តងទៀត»។ ទោះយ៉ាងណា អ្នកនាង ច័ន្ទ តារាទី មិនបានបញ្ជាក់ទេថា ប្អូនប្រុសពៅរបស់គាត់ស្លាប់ដោយសារជំងឺអ្វី។

តាមរយៈដំណឹង នៃមរណភាពប្អូនប្រុសពៅបង្កើតរបស់តារាសម្តែងអ្នកនាង ច័ន្ទ តារាទី ខាងលើនេះ គេឃើញមានអ្នកគាំទ្រ ព្រមទាំងសិល្បករសិល្បការិនីជាច្រើន បានសម្តែងការចូលរួមសោកស្ដាយ និងផ្ញើសារចូលរួមរំលែកមរណទុក្ខដ៏សោកសៅជាមួយគ្រួសារសពផងដែរ៕
អត្ថបទ ៖ ចាន់រ៉ា


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


