ជីវិតកម្សាន្ដ
តារាជើងចាស់ ច័ន្ទ តារាទី ហួសចិត្តអ្នកសិល្បៈសម័យនេះភាគច្រើនរាប់អានដើម្បីលាភសក្ការៈ
តារាសម្ដែងជើងចាស់អ្នកស្រី ច័ន្ទ តារាទី បង្ហាញនូវអារម្មណ៍ហួសចិត្តចំពោះអ្នកសិល្បៈមួយចំនួនសម័យបច្ចុប្បន្ន ខណៈអ្នកស្រីមើលឃើញថា តារាសិល្បៈខ្មែរមួយចំនួនគឺពូកែសម្តែងចូលចិត្តការអែបអបដើម្បីលាភសក្ការៈដោយបក្សពួកនិយមជាដើម ។

តាមរយៈកិច្ច សម្ភាសន៍មួយកាលពីថ្មីៗកន្លងមកនេះតារាភាពយន្តទសវត្សរ៍ឆ្នាំ៨០-៩០ អ្នកស្រី ច័ន្ទ តារាទី បានរៀបរាប់ទាំងហួសចិត្តថា មនុស្សសម័យឥឡូវគេរាប់អានសុទ្ធមើលបំណាំគ្នាបើសិនឃើញនរណាម្នាក់មានជីវភាពធូរធារហ៊ឺហា គឺមិនខ្វះទេអ្នកទៅអែបអប ។ ម្យ៉ាងទៀតបើមានកម្មវិធីអ្វីមួយនោះ ក៏មិនខ្វះអ្នកទៅចូលរួមហែរហមអមដំណើរដែរ ប៉ុន្តែប្រសិនគ្នាជាអ្នកខ្វះខាតមិនសូវមានគេរាប់រកឡើយ។
ក្នុងនោះអ្នកនាង ច័ន្ទ តារាទី បាននិយាយដោយលើកពីរឿងជាក់ស្តែងរបស់តារារួមជំនាន់លោក ពេជ្រ ភារុន ដែរថា ថ្ងៃបុណ្យសព្វគឺពុំសូវមានតារាសិល្បៈណាទៅចូលរួមច្រើនទេតែបើរឿងអែបអបដើម្បើបានផលប្រយោជន៍ ឬលាភសក្ការៈមកវិញមិនចេះខ្វះទេនាំគ្នាសម្រុកទៅតែម្តង។

សូមបញ្ជាក់ថា តារាសម្តែងជើងចាស់អ្នកស្រី ច័ន្ទ តារាទី កាលពីថ្មីៗធ្លាប់បានបង្ហាញបំណងដ៏គួរឲ្យ ភ្ញាក់ ផ្អើលមួយដោយអ្នកស្រីចង់វិលត្រឡប់ទៅរស់នៅស្រុកកំណើតវិញបន្ទាប់ពីអ្នកស្រីបានប្រឡូកក្នុងអាជីពសិល្បៈយ៉ាងជោកជាំគឺមានរយៈពេលយូឆ្នាំកន្លងទៅនេះ។

ជាការពិតណាស់អ្នកស្រី ច័ន្ទ តារាទី គឺតារាសម្តែងភាពយន្តជើងចាស់ល្បីឈ្មោះ និងមានភាពលេចធ្លោខ្លាំងលើវិថីសិល្បៈនាអំឡុងក្នុងទសវត្សរ៍ឆ្នាំ៨០ និង៩០ រួមជំនាន់ជាមួយតារាសម្តែងលោក ទេព រិន្ទដារ៉ូ ដែលជាដៃគូសម្ដែងដ៏ស័ក្ដិសមបំផុតនាសម័យនោះ។ គិតរហូតមកទល់បច្ចុប្បន្ននេះសម្រាប់តារាសម្ដែងជើងចាស់ ច័ន្ទ តារាទី បានប្រឡូកក្នុងវិស័យសិល្បៈមានរយៈពេលជាង ៤៣ឆ្នាំហើយខណៈទីផ្សារសម្ដែងនៅតែរក្សាបានការគាំទ្រខ្ពស់មិនមានការចុះថមថយឡើយ៕
អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


