កីឡា
កីឡាករ Yamamoto មានចលនាសង្គ្រោះបាល់លឿនដូចផ្លេកបន្ទោរ ជាប់ឈ្មោះជាស្តេចលីប៊ើរ៉ូ ជប៉ុន
ក្រុមបាល់ទះជម្រើសជាតិ ជប៉ុន ជាប់ឈ្មោះជាក្រុមជោគជ័យបំផុតមួយនៅក្នុងតំបន់ អាស៊ី ដោយសារពួកគេសម្បូរធនធានកីឡាករល្អៗច្រើន ហើយក្នុងនោះក៏មានកីឡាករ Tomohiro Yamamoto ដែលជាអ្នកលេងតួនាទីលីប៊ើរ៉ូម្នាក់ផងដែរ។

អ្នកគាំទ្រភាគច្រើន ស្គាល់តែឈ្មោះ Yuji Nishida និង Yuki Ishikawa ប៉ុណ្ណោះ នៅពេលនិយាយអំពីក្រុមជម្រើសជាតិជប៉ុន ប៉ុន្តែជាមួយគ្នានេះ Yamamoto ក៏មិនអាចមិនរំលងបានផងដែរ។ អ្នកគាំទ្រជប៉ុនបានដាក់រហស្សនាមឱ្យគេតាមបណ្តាញសង្គមថា «ស្តេចលីប៊ើរ៉ូ» ឬ «កំផែងរបស់ជប៉ុន»។
មូលហេតុដែល Yamamoto ទទួលបានរហស្សនាមបែបនេះ ដោយសារគេតែងតែដើរតួនាទីជាអ្នកជួយសង្គ្រោះក្រុមបាល់ទះ ជប៉ុន មិនថាកាលៈទេសៈបែបណា ឬការប្រកួតកម្រិតណានោះទេ។ ភាសាសាមញ្ញហៅថា ជើងក្រោមរឹងមាំណាស់សម្រាប់បុរសវ័យ ៣១ ឆ្នាំ កម្ពស់ ១.៧១ ម៉ែត្ររូបនេះ ដោយសាររូបគេមានសមត្ថភាពពិសេសខាងសង្គ្រោះបាល់តាមរយៈចលនាលឿនរហ័សដូចផ្លេកបន្ទោរ។
ងាកមកមើលប្រវត្តិត្រួសៗរបស់កីឡាករសញ្ជាតិ ជប៉ុន រូបនេះ បច្ចុប្បន្នកំពុងលេងនៅក្លិប Osaka Bluteon ក្នុងលីគ ជប៉ុន។ នៅក្នុងក្លិបអាជីព Yamamoto ឈ្នះពានចំនួន ៤ តាមក្លិបរបស់គេធ្លាប់លេងនីមួយៗដូចជា Japanese Emperor’s Cup All Japan Championship ១ លើក, ពាន Japan Volleyball Panasonic Energy Cup ១ លើក, ពាន East Japan Intercollegiate Championship ១លើក និងពានកម្រិតសកលវិទ្យាល័យ Kanto University Spring League ១ លើក។

រីឯនៅជម្រើសជាតិវិញ អ្នកលេងវ័យ ៣១ ឆ្នាំធ្លាប់ជួយឱ្យ ជប៉ុន ឈ្នះមេដាយមាស ១ លើក, ប្រាក់ ១ លើក និងសំរឹទ្ធ១លើក ក្នុងជើងឯកអាស៊ី Asian Championships។ ព្រឹត្តិការណ៍បាល់ទះពិភពលោក FIVB World Cup ធ្លាប់ឈ្នះមេដាយប្រាក់ ១ លើក, ពាន FIVB Men’s Volleyball Nations League ធ្លាប់ឈ្នះមេដាយប្រាក់ ១ លើក និងសំរឹទ្ធ ១លើក និងនៅពាន Asian Cup ធ្លាប់ឈ្នះមេដាយសំរឹទ្ធ១លើក។
ដោយឡែកពានឯកត្តជន Yamamoto ធ្លាប់ឈ្នះសឹងតែរាប់ភ្លេចទៅហើយ។ ក្នុងនោះគេធ្លាប់បានឈ្នះពានអ្នកលេងតួនាទីលីប៊ើរ៉ូល្អបំផុត និងអ្នកសង្គ្រោះបាល់ល្អបំផុត ក្នុងពាន AVC Champions League រដូវកាល២០២៤-២០២៥។ នៅព្រឹត្តិការណ៍ VNL គេបានឈ្នះពានអ្នកលេងតួនាទីលីប៊ើរ៉ូល្អបំផុតកាលពីឆ្នាំ ២០២៤ និងពានអ្នកសង្គ្រោះបាល់ល្អបំផុតកាលពីឆ្នាំ ២០២៣។
គួរឱ្យដឹងថា Yamamoto កំពុងមានភារកិច្ចជួយក្រុមជម្រើសជាតិ ជប៉ុន ក្នុងពាន FIVB Men’s Volleyball Nations League ឆ្នាំ ២០២៥ នេះផងដែរ ប៉ុន្តែកាលពីការប្រកួតជុំដំបូងក្នុងសប្តាហ៍ទី ១ កន្លងទៅ រូបគេពុំទាន់ត្រូវបានគ្រូបង្វឹកលោក Laurent Tillie បញ្ចូលឈ្មោះប្រកួតនៅឡើយទេ៕

អត្ថបទ៖ សេម កុសល
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


