Connect with us

សន្តិសុខសង្គម

ក្រោយទទួលបានសំណូមពរពីពលរដ្ឋ អាជ្ញាធរសង្កាត់​​ទឹកល្អក់៣ ចុះជួសជុលជង្ហុកនៅលើផ្លូវ​២៣០

បានផុស

នៅ

បន្ទាប់ពីទទួលបានការសំណូមពរពីប្រជាពលរដ្ឋឲ្យជួសជុលជង្ហុកមួយកន្លែងនៅចំណុចផ្លូវលេខ២៣០ កែងផ្លូវលេខ២៥៣ ក្នុងសង្កាត់ទឹកល្អក៣ រួចមក នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥នេះ អាជ្ញាធរសង្កាត់ទឹកល្អក៣ បានដឹកនាំកម្លាំងចុះជួសជុលចាប់បេតុងលុបរួចរាល់ហើយ ដើម្បីបង្ការគ្រោះថ្នាក់ណាមួយដល់ពលរដ្ឋ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក នៅ ភក្ដី ចៅសង្កាត់រងទឹកល្អក់៣ នៃរដ្ឋបាលខណ្ឌទួលគោក​ បានឲ្យដឹងថា ចំពោះបញ្ហាជង្ហុកនៅលើផ្លូវ២៣០​ កែងផ្លូវលេខ២៥៣នេះ ខាងអាជ្ញាធរបានធើ្វការជួសជុលរួចហើយ ហើយលោកក៏បានទំនាក់ទំនងជាមួយសាធារណៈការខណ្ឌ ដោយសារផ្នែកមួយចំនួនមានកន្លែងខ្លះស្រុត ដូច្នេះខាងសាធារណៈការខណ្ឌនឹងសុំអោយខាងមន្ទីរសាធារណការរាជធានី ចុះពិនិត្យសិក្សាជាក់ស្ដែងបន្ថែមទៀត ដើម្បីជួសជុលតាមជំនាញ។

ប្រជាពលរដ្ឋមានការសាទរចំពោះការយកចិត្តទុកដាក់ពីសំណាក់អាជ្ញាធរមូលដ្ឋាន ដែលបានចុះជួសជុលទាន់ពេលវេលា ដើម្បីពួកគាត់ងាយស្រួលក្នុងការធើ្វដំណើរ។

គួររំលឹកថា កាលពីថ្ងៃទី២៣មិថុនាម្សិលមិញនេះ ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានសង្កត់ទឹកល្អក៣ ក៏ដូចជាអ្នកធ្វើដំណើរមួយចំនួនបានស្នើសុំឲ្យអាជ្ញាធរចុះពិនិត្យ និងធើ្វការជួលជុលជង្ហុកនៅចំណុចផ្លូវលេខ២៣០ កែងផ្លូវលេខ២៥៣ ចៀសវាងខូចខាតកាន់តែធំ និងអាចបង្កគ្រោះថ្នាក់ណាមួយកើតឡើង។បន្ទាប់ទទួលបានបញ្ហានេះ អាជ្ញាធរមូលដ្ឋានក៏បានចុះពិនិត្យជាក់ស្ដែង និងជួសជុលតែម្ដង៕

អត្ថបទ៖ ម៉េង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម