ព័ត៌មានជាតិ
អគ្គនាយកអន្តោប្រវេសន៍ អះអាងពីការចាកចេញរបស់ពលរដ្ឋខ្មែរពីទឹកដីថៃ រាប់ពាន់នាក់ក្នុងមួយថ្ងៃ
នៅថ្ងៃទី២៥ ខែមិថុនានេះ ច្រកទ្វារព្រំដែនទាំងអស់រវាងកម្ពុជា-ថៃ នៅតែបន្តបិទសម្រាប់ដំណើរចេញ-ចូលរបស់មនុស្សទូទៅ ទំនិញ ឡាន និងម៉ូតូ បន្ទាប់ពីភាគីថៃបានសម្រេចបិទច្រកព្រំដែនទាំងស្រុងជាមួយកម្ពុជា ជាឯកតោភាគី កាលពីថ្ងៃទី២៤មិថុនា។ បើតាមអគ្គនាយកអន្តោប្រវេសន៍ អាជ្ញាធរនៅតែបន្តសម្របសម្រួលជាមួយភាគីថៃ ចំពោះករណីដែលពលរដ្ឋខ្មែរចង់វិលចូលប្រទេសកម្ពុជាវិញ។

ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានប្រាប់កម្ពុជាថ្មី នៅថ្ងៃព្រហស្បតិ៍នេះថា ចំនួនប្រជាពលរដ្ឋខ្មែរដែលបានចាកចេញពីទឹកដីថៃចូលស្រុកកំណើតវិញ គឺបានកើនឡើងខ្លាំងចាប់យប់ថ្ងៃទី២៤ ខែមិថុនា ក្នុងពេលដែលភាគីថៃបានប្រកាសបិទព្រំដែនទាំងអស់ជាមួយកម្ពុជា។ បើតាមលោកឧត្តមសេនីយ៍ឯក ក្នុងថ្ងៃទី២៤ ម្សិលមិញ ពលរដ្ឋខ្មែរជិត១ម៉ឺននាក់ បានចាកចេញពីទឹកដីថៃ។

ប៉ុន្តែគិតមកដល់ពេលនេះ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ មិនទាន់អាចសរុបស្ថិតិប្រជាពលរដ្ឋខ្មែរ ដែលវិលចូលប្រទេសបាននៅឡើយទេ។ ខណៈមកដល់ពេលនេះ ក៏នៅតែមានការចាកចេញរបស់ប្រជាពលរដ្ឋខ្មែរពីប្រទេសថៃជាបន្តបន្ទាប់ ហើយអាជ្ញាធរកម្ពុជាស្វាគមន៍ និងចាំជួយសម្របសម្រួលសម្រាប់ដំណើរត្រឡប់មកវិញនេះ។
តាមសេចក្តីរាយការណ៍ពីព្រំដែន បានឱ្យដឹងថា នៅតាមច្រកទ្វារព្រំដែនកម្ពុជា និងថៃ គឺយោធាថៃនៅបន្តមិនអនុញ្ញាតឱ្យអ្នកដំណើរទាំងភ្ញៀវជាតិ-អន្តរជាតិ រថយន្ត ម៉ូតូ និងការដឹកទំនិញឆ្លងកាត់នោះឡើយ តែសម្រាប់អ្នកជំងឺ និងកូនសិស្ស អាចធ្វើដំណើរឆ្លងកាត់បានដដែល។

ជុំវិញការបិទបើកច្រកព្រំដែនដោយទំនើងចិត្តពីសំណាក់ភាគីថៃនេះ ឧត្តមសេនីយ៍ឯក សុខ វាសនា បានបញ្ជាក់ជាថ្មីថាកម្ពុជាបានឈរលើជំហរច្បាស់លាស់ក្នុងការបើកដំណើរការច្រកទ្វារព្រំដែនទាំងអស់ នៅពេលដែលភាគីថៃបើកដំណើរការជាផ្លូវការច្រកព្រំដែនទាំងអស់ដូចដើមមុន កម្ពុជានឹងបើកដូចគ្នា៕
ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


