ព័ត៌មានអន្ដរជាតិ
ការសិក្សាបន្តបន្ទាប់ បង្ហាញថា ប្រជាជនថៃចូលចិត្តបង្កើតនិងចែករំលែកព័ត៌មានមិនពិត
នៅពេលដែលប្រទេសថៃកាន់តែមានទំនាក់ទំនងទូលំទូលាយតាមប្រព័ន្ធបច្ចេកវិទ្យាឌីជីថល វាក៏ប្រឈមនឹងហានិភ័យធ្ងន់ធ្ងរលើបណ្តាញអ៊ីនធឺណិតផងដែរ ជាពិសេសការគំរាមកំហែងតាមអ៊ីនធឺណិត និងការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ បូករួមជាមួយនឹងប្រជាជនមួយចំនួនចូលចិត្តបង្កើតឈុតឆាកខុសពីការពិត និងព័ត៌មានមិនពិតនៅលើបណ្ដាញសង្គមដែលធ្វើឲ្យមានការយល់ច្រឡំផ្សេងៗ។

យោងតាមរបាយការណ័សិក្សាមួយកាលឆ្នាំ ២០២៤ ដោយវិទ្យាស្ថាន ISEAS (Yusof Ishak Institute Study) របស់សិង្ហបុរីបានរកឃើញថា អ្នកប្រើប្រាស់បណ្ដាញសង្គមថៃ ងាយរងគ្រោះក្នុងការជឿ និងចែករំលែកព័ត៌មានមិនពិត ដោយសារខ្វះការយល់ដឹងបូករួមជាមួយអ្នកខ្លះមានបំណងជាក្រក់នៅក្នុងប្រយោជន៍នយោបាយជាដើម។ បញ្ហានេះជំរុញឲ្យរដ្ឋាភិបាលថៃដាក់ចេញនូវវិធានការច្បាប់ស្តីពីសន្តិសុខតាមអ៊ីនធឺណិត និងបានបណ្តុះបណ្តាលអ្នកស្ម័គ្រចិត្តដើម្បីតាមដានខ្លឹមសារដែលគេមើលឃើញថា មានគ្រោះថ្នាក់ដល់សន្តិសុខជាតិ។
បញ្ហាទាំងនេះមិនត្រឹមតែធ្វើឱ្យខូចសុខភាពផ្លូវចិត្តប៉ុណ្ណោះទេ ថែមទាំងបង្កើនការបែកបាក់សង្គម ការមិនទុកចិត្តគ្នា និងសូម្បីតែភាពតានតឹងផ្នែកនយោបាយ ស្របពេលបច្ចុប្បន្នថៃកំពុងមានវិវាទព្រំដែលជាមួយកម្ពុជាថែមទៀតនោះអាជ្ញាធរថៃក៏បានចេញសេចក្ដីប្រកាសកុំឲ្យប្រជាជនខ្លួនពង្រីកព័ត៌មានមិនពិតថែមទៀត។
ការយាយីតាមអ៊ីនធឺណិត និងការបង្កើតព័ត៌មានក្លែងក្លាយ បានរីករាលដាលនៅលើវេទិកាដូចជា Facebook, TikTok និង Twitter ដែលបច្ចុប្បន្នហៅថា X។ ការសិក្សាឆ្នាំ ២០២០ ដោយមូលនិធិលើកកម្ពស់សុខភាពថៃ (Thai Health Promotion Foundation) បានបង្ហាញថា យុវជនថៃជាង ៤២% បានជួបប្រទះការគំរាមកំហែងតាមអ៊ីនធឺណិត។
ជនរងគ្រោះជារឿយៗទទួលរងពីភាពតានតឹង ការថប់បារម្ភ ការធ្លាក់ទឹកចិត្ត ហើយក្នុងករណីធ្ងន់ធ្ងរ គំនិតចង់ធ្វើអត្តឃាត។ ទោះជាយ៉ាងណាក៏ដោយ មនុស្សជាច្រើនមិនបានរាយការណ៍អំពីការរំលោភបំពាននេះទេ ដោយសារការភ័យខ្លាច ឬភាពស្មុគស្មាញនៃនីតិវិធីច្បាប់ក្នុងប្រទេសថៃ។

ច្បាប់ឧក្រិដ្ឋកម្មកុំព្យូទ័ររបស់ប្រទេសថៃ (២០០៧) និងវិសោធនកម្មឆ្នាំ ២០១៧ របស់ប្រទេសនេះបានអនុញ្ញាតឱ្យអាជ្ញាធរដាក់ទោសអ្នកដែលបង្ហោះខ្លឹមសារមិនពិត ឬបង្កគ្រោះថ្នាក់លើអ៊ីនធឺណិត។ ជនល្មើសអាចប្រឈមនឹងការផាកពិន័យ ឬជាប់ពន្ធនាគាររហូតដល់មួយឆ្នាំ។ ទោះជាយ៉ាងណាក៏ដោយ ការអនុវត្តនៅតែពិបាក ពីព្រោះការគំរាមកំហែងតាមអ៊ីនធឺណិតជាច្រើនលាក់នៅពីក្រោយគណនីអនាមិក ឬ VPNs ។ ជាការឆ្លើយតប ក្រុមហ៊ុន និងស្ថាប័នរដ្ឋាភិបាល បានចាប់ផ្តើមយុទ្ធនាការយល់ដឹងផ្សេងៗដូចជាឧទាហរណ៍ យុទ្ធនាការ #talkxic បានប្រមូលផ្តុំអ្នកមានឥទ្ធិពលថៃជាង៦០ នាក់ដើម្បីនិយាយប្រឆាំងនឹងការស្អប់តាមអ៊ីនធឺណិត។
ជាមួយគ្នានេះ ព័ត៌មានក្លែងក្លាយ និងព័ត៌មានមិនពិត កំពុងតែរីករាលដាលយ៉ាងឆាប់រហ័សនៅក្នុងប្រទេសថៃនៅប៉ុន្មានឆ្នាំនេះជាពិសេសក្នុងអំឡុងពេលព្រឹត្តិការណ៍នយោបាយ ឬវិបត្តិសុខភាព ព័ត៌មានមិនពិតអាចរីករាលដាលក្នុងរយៈពេលតែប៉ុន្មាននាទីប៉ុណ្ណោះ។ ដើម្បីប្រយុទ្ធប្រឆាំងនឹងបញ្ហានេះ រដ្ឋាភិបាលថៃបានបង្កើតមជ្ឈមណ្ឌលប្រឆាំងព័ត៌មានក្លែងក្លាយក្នុងឆ្នាំ ២០១៩ ដើម្បីស៊ើបអង្កេត និងបំភ្លឺព័ត៌មានមិនពិត ជាពិសេសនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។ ទោះជាយ៉ាងណា អ្នករិះគន់លើកឡើងថា ជួនកាលមជ្ឈមណ្ឌលនេះកំណត់គោលដៅអ្នកប្រឆាំងនយោបាយច្រើនជាងព័ត៌មានមិនពិត។
សរុបមក ការគំរាមកំហែងតាមអ៊ីនធឺណិត និងព័ត៌មានក្លែងក្លាយ គឺជាបញ្ហាបន្ទាន់ពីរដែលប៉ះពាល់ដល់ប្រជាជនថៃក្នុងយុគសម័យឌីជីថល។ ច្បាប់ យុទ្ធនាការ និងការអប់រំរបស់ថៃមានស្រាប់ហើយ ប៉ុន្តែខ្វះការអនុវត្តជាក់ស្ដែងដែលជារឿយៗទង្វើទាំងនេះបានធ្វើឲ្យមានការភ័ន្តច្រឡំ និងបង្កជាជម្លោះឬការស្អប់ខ្ពើមរើសអើងផ្សេងៗនៅក្នុងសង្គមថៃ៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


