Connect with us

នយោបាយ

សម្ដេចតេជោ៖ ​បើ​អ្នក​ចាត់​ទុក​ខ្ញុំ​ជា​សត្រូវខ្ញុំ​អត់​មាន​ជម្រើស​អ្វី​ក្រៅពីតទល់​ជា​មួយ​អ្នក​ឯងទេ!

បានផុស

នៅ

ប្រធាន​ព្រឹទ្ធសភា សម្ដេច​តេជោ ហ៊ុន សែន បាន​ផ្ញើសារ​ទៅ​កាន់​ប្រទេស​ថៃ​ថាកម្ពុជា​ចង់មាន​មិត្តភាព​ជាមួយ​ថៃតែ​បើសិន​ថៃ​មិន​ចង់​មាន​មិត្ត​ភាព​ជាមួយ​កម្ពុជា​ក៏​គ្មាន​ជម្រើស​អ្វី​ផ្សេង​ក្នុង​ការ​តទល់​ជាមួយ​ថៃ​ទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែង​ក្នុង​ពិធីជួប​សួរ​សុខទុក្ខ​ពលរដ្ឋ​ភៀសសឹក​នៅ​មណ្ឌល​សុវត្ថិភាព​បណ្ដោះអាសន្ន វត្តពោធិ៍៥ពាន់ដើមល្ងាចថ្ងៃទី​២៦ ខែ​មិថុនា ឆ្នាំ២០២៥​នេះ សម្ដេច​តេជោ ហ៊ុន​ សែន ថា​សម្ដេច​ធុញ​ទ្រាន់​នឹង​សកម្មភាព​បង្ករឿង​របស់​ទ័ព​ថៃ​មក​លើ​កម្ពុជា​ដដែល​ជាដដែល និង​បញ្ជាក់​ថាកម្ពុជា​នឹង​ចៀស​ឱ្យ​អស់ពី​លទ្ធភាព​ក្នុង​ការ​ធ្វើ​សង្គ្រាម​តែ​បើ​ចៀសលែង​ផុត​ហើយ​នឹង​ធ្វើការតប​តវិញហើយ។

សម្ដេ​ចថា៖ «យើង​នឹង​ស្វះស្វែងទំនាក់ទំនងជាមួយ​អ្នក​ជិត​ខាង​។ ការ​វ៉ៃគ្នា​វា​មិន​មែន​ជា​រឿង​ល្អ​ទេ​ចៀសបាន​ចៀសទៅ​ តែ​បើចៀសមិន​បាន​យើង​បង្ខំ​ចិត្ត​ត្រូវ​តែ​វ៉ៃ​ហើយ។ ហើយ​សុំ​កុំ​គំរាមឱ្យសោះ»។

ជាមួយ​គ្នា​នេះ​សម្ដេច​តេជោក៏​អំពាវនាវ​ដល់​ពលរដ្ឋដែល​មាន​ផ្ទះ​នៅ​ជិត​ព្រំដែន​ថៃឱ្យ​ជីក​លេណដ្ឋាន​ឱ្យ​ហើយ​បង្កា​ការ​វាយ​ប្រហារ​ណា​មួយ​ពី​ថៃ​មក​លើ​កម្ពុជា។

ក្នុង​ការ​ថ្លែង​នេះ​ផងដែរ សម្ដេចតេជោបាន​កត់​សម្គាល់ពីភាព​ជា​មេដឹក​នាំ​របស់​អតីត​នាយករដ្ឋមន្ត្រីថៃ​លោក ប្រាយុទ្ធ ចាន់អូចា និង​ថាទំនាក់ទំនង​កម្ពុជា​-ថៃ​ឡើង​ដល់​កម្រិត​ខ្ពស់​បំផុតគឺ​ក្នុង​ពេលដែល​លោកដឹកនាំ។

កម្ដៅ​ព្រំដែន​កម្ពុជា​ថៃ​បង្កឡើង​ពី​ការ​ឆ្មក់​ចូលមកបាញ់​សម្លាប់​ទាហាន​ខ្មែរ​ម្នាក់​កាល​ពី​ព្រឹក​ថ្ងៃទី​២៨ ខែ​ឧសភា ឆ្នាំ២០២៥ នៅ​ព្រំដែន​មុំ​៣ ស្រុក​ជាំក្សាន្ត​ ខេត្ត​ព្រះវិហារ ខណៈ​ថៃ​បាន​បង្ករឿង​ផ្សេង​ៗ​ទៀតដូច​ជា​បិទព្រំដែន​ដោយ​ឯកតោភាគី​ និង​ប្រើប្រាស់​សំដីចង់​ធ្វើ​សង្គ្រាម​ដណ្ដើម​ដី​ជាមួយ​កម្ពុជា​ទៀតផង។ ទោះជាយ៉ាង​ណា​កម្ពុជាបាន​ជ្រើស​រើសការ​ដោះស្រាយ​ដោយ​យន្ត​ការ​ច្បាប់​អន្តរជាតិបើទោះ​បី​ថៃ​នៅ​តែ​មិនចង់​ឡើង​តុលាការ​ក្ដី៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេចក្ដីជូនដំណឹង៥៧ វិនាទី មុន

ឯកឧត្តម ឃួង ស្រេង ផ្ញើសារអបអរសាទរ ជូនចំពោះឯកឧត្តម ហ៊ី សោភា ដែលត្រូវបានបោះឆ្នោតជ្រើសតាំងជាប្រធានក្រុមប្រឹក្សាធម្មនុញ្ញអាណត្តិថ្មី សម្រាប់អាណត្តិ៣ឆ្នាំ លើកទី១០

hun sen
នយោបាយ៣ នាទីutes មុន

សម្ដេចតេជោ៖ ​បើ​អ្នក​ចាត់​ទុក​ខ្ញុំ​ជា​សត្រូវខ្ញុំ​អត់​មាន​ជម្រើស​អ្វី​ក្រៅពីតទល់​ជា​មួយ​អ្នក​ឯងទេ!

ហ៊ុន សែន
នយោបាយ៣៧ នាទីutes មុន

សម្ដេចតេជោព្រមានលាតត្រដាងអំពើក្បត់របស់លោក ថាក់ស៊ីន

សេដ្ឋកិច្ច១ ម៉ោង មុន

ក្រុមហ៊ុនផលិតសាប៊ូក្នុងស្រុកមួយ ដាក់ផែនការបង្កើនការផលិត​

កីឡា១ ម៉ោង មុន

Ronaldo យល់ព្រមស្នាក់នៅ Al-Nassr ២រដូវកាលទៀត ជាមួយប្រាក់ឈ្នួលបំបែកកំណត់ត្រា

Sokha Hotels

ព័ត៌មានពេញនិយម