ព័ត៌មានជាតិ
ខេត្តស្វាយរៀង រៀបចំពិធីអបអរសាទរខួប៧៤ឆ្នាំ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា
ព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥ លោក ម៉ែន វិបុល ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ប៉េង ពោធិ៍សា អភិបាលខេត្ត បានអញ្ជើញចូលរួមអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨ មិថុនា ១៩៥១ – ២៨ មិថុនា ២០២៥ ) នៅសាលប្រជុំធំគណបក្សប្រជាជនកម្ពុជាខេត្តស្វាយរៀង។

លោក ម៉ែន វិបុល បានលើកឡើងពីសមិទ្ធផលជាច្រើនរបស់គណបក្សប្រជាជនកម្ពុជាដែលសម្រេចបានជូនជាតិកម្ពុជា។ លោក បានបន្ថែមថា គណបក្សប្រជាជនកម្ពុជា គឺជាបង្អែកដ៏សំខាន់សម្រាប់ការកសាង និងអភិវឌ្ឍជាតិតាំងពីអតីតកាល បច្ចុប្បន្នកាល និងថ្ងៃអនាគត។ ក្នុងរយៈពេលប្រមាណ ៤៦ឆ្នាំ ក្រោយវាយផ្តួលរំលំរបប ប៉ុល ពត ហើយនោះ ក្នុងតួនាទីជាគណបក្សដឹកនាំប្រទេស គណបក្សប្រជាជនកម្ពុជាបានសម្រេចស្នាដៃធំៗ ជាប្រវត្តិសាស្ដ្រជូនជាតិ។

លោក ប៉េង ពោធិ៍សា ថ្លែងថា រហូតមកដល់ពេលនេះ គ្មានគណបក្សណាមួយមកអាចជំនួសគណបក្សប្រជាជនកម្ពុជាក្នុងតួនាទីស្នូលការពារសន្តិភាព អភិវឌ្ឍជាតិ ការពារប្រជាជនកម្ពុជា និងការពារបូរណភាពទឹកដីបានឡើយ។ បន្ថែមពីនេះ លោក បញ្ជាក់ថា ទោះយ៉ាងណាក៏ដោយនៅក្នុងដំណាក់កាលប្រទេសកម្ពុជា ទទួលបានសុខសន្តិភាពពេញលេញនេះ គណបក្សប្រជាជនកម្ពុជាមិនបានបោះបង់ចោលនូវបុព្វហេតុរបស់ខ្លួនោះទេ។ ពោលគណបក្សប្រជាជនកម្ពុជា គឺជាគណបក្សមួយដែលនៅមួយប្រជាជន បង្កើតឡើងដោយប្រជាជន សម្រាប់ប្រជាជន និងដើម្បីប្រជាជន៕ ដោយ:ភក្ដី

-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


