ព័ត៌មានជាតិ
លោក ហេង សួរ ឯកភាពជាមួយ CDRI ដើម្បីសិក្សាស្រាវជ្រាវពីវឌ្ឍនភាពតម្រូវការជំនាញនៅលើទីផ្សារ
ភ្នំពេញ ៖ លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឯកភាពជាមួយវិទ្យាស្ថានបណ្តុះបណ្តាលនិងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា ហៅកាត់ថា (CDRI) ដើម្បីសិក្សាស្រាវជ្រាវ និងការធ្វើបច្ចុប្បន្នភាពពីវិស័យទីផ្សារការងារ វឌ្ឍនភាពតម្រូវការជំនាញនៅលើទីផ្សារ និងការសិក្សាពីស្ថានភាពជាក់ស្ដែងទាក់ទងការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET)។

ការលើកឡើងនេះ ក្នុងការឱកាសដែលលោករដ្ឋមន្រ្តី បានអនុញ្ញាតឱ្យលោកស្រីបណ្ឌិត អេង នេត្រា នាយិកាប្រតិបត្តិវិទ្យាស្ថាន CDRI និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្ដីការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នារសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥។

លោករដ្ឋមន្រ្តី ហេង សួរ បានមានប្រសាសន៍ថា ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ត្រូវការធ្វើបច្ចុប្បន្នភាព និងការសិក្សាស្រាវជ្រាវពីវិស័យសំខាន់ៗដែលជាការខិតខំប្រឹងប្រែងអនុវត្តរបស់ក្រសួងនាពេលកន្លងមក ដើម្បីតម្រង់ទិសក្នុងការធ្វើផែនការបន្ទាប់ ព្រមទាំងកែសម្រួលលក្ខខណ្ឌខ្លះឱ្យស្របទៅតាមស្ថានភាពជាក់ស្ដែង។

បន្ថែមលើនេះ លោករដ្ឋមន្រ្តីបានបញ្ជាក់ថា «ក្រសួងចង់ឱ្យមានការចូលរួមពី CDRI ដើម្បីសិក្សាស្រាវជ្រាវស្ថានភាពជាក់ស្ដែងនៅក្នុងកម្មវិធីអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ព្រោះយើងត្រូវធ្វើបច្ចុប្បន្នភាព ប្រមូលទិន្នន័យថ្មីៗ ឬធ្វើការស្ទង់មតិទៅលើតម្រូវការទីផ្សារការងារ ហើយឆ្លើយតបតាមការប្រែប្រួលស្ថានភាពទីផ្សារការងារបានទាន់ពេលវេលា»។
លោកស្រីបណ្ឌិត អេង នេត្រា នាយិកាប្រតិបត្តិវិទ្យាស្ថាន CDRI បានមានប្រសាសន៍ថា វិទ្យាស្ថានចង់ឱ្យមានកិច្ចសហការជាមួយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈឱ្យកាន់តែលឿនតាមដែលអាចធ្វើទៅបាន ដើម្បីក្រុមការងារចាប់ផ្ដើមក្នុងការចុះប្រមូលព័ត៌មាននៅតាមគោលដៅ និងទាន់ពេលវេលា។

លោកស្រីបណ្ឌិតបានបញ្ជាក់ថា «នេះជាពេលវេលាដ៏សមស្របមួយ ដែលវិទ្យាស្ថានត្រូវពង្រឹកសមត្ថភាព ការវិភាគ ការប្រមូលទិន្នន័យ និងផ្ដល់ការប្រឹក្សាលើគោលនយោបាយ និងសេដ្ឋកិច្ច។ អ្វីដែលវិទ្យាស្ថានចាប់អារម្មណ៍នាពេលនេះ គឺការស្រាវជ្រាវពីការប្រើប្រាស់បច្ចេកវិទ្យា AI នៅក្នុងវិស័យអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជាបច្ចុប្បន្ននេះ»។

ជាមួយគ្នានេះ លោកស្រីបណ្ឌិត បានទទួលយកអនុសាសន៍លោករដ្ឋមន្រ្តី ក្នុងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទជាមួយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បីសម្រេចបានលទ្ធផលនៃការសិក្សាស្រាវជ្រាវខាងមុខ ក៏ដូចជាការគាំទ្រលើកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់កម្មវិធី TVET៕





-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


