Connect with us

ព័ត៌មានជាតិ

​គ្រាន់​តែ​មណ្ឌលព្យាបាល​ពីរ​កន្លែង​ មាន​​អ្នកជំងឺ​កូវីដ​រាប់រយ​នាក់កំពុង​សម្រាក​ព្យាបាល

បានផុស

នៅ

ចំនួន​អ្នក​​​ឆ្លង​ថ្មី​បន្ត​កើន​ឡើង​ជា​រៀងរាល់​ថ្ងៃ​ ធ្វើ​ឲ្យ​មណ្ឌល​ព្យាបាល​ចំនួន​ពីរកន្លែងនៅរាជធានី​ភ្នំពេញ​ មាន​អ្នកជំងឺ​រាប់រយនាក់​។ សណ្ឋាគារ​ក្រេតឌុក ដែល​ត្រូវ​បាន​កែ​ប្រែ​ជា​មន្ទីរ​សម្រាក​ព្យាបាល​អ្នក​ឆ្លងកូវីដ ១៩ មាន​អ្នក​ជំងឺ​​ចំនួន​ ២៤៩ នាក់កំពុង​សម្រាក​ព្យាបាល។ ចំណែក​មន្ទីរពេទ្យ​ហ្លួង​ម៉ែអតីតមន្ទីរពេទ្យនគរទេព ត្រឹម​រយៈ​ពេល​ខ្លី​មាន​អ្នក​ឆ្លង​កូវីដ​ចំនួន ១១៩ នាក់ ត្រូវ​បានបញ្ជូន​មកព្យាបាល​នៅទីនោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មណ្ឌល​និង​​មន្ទីរពេទ្យ​ទាំង ៧កន្លែងនៅរាជធានី​ភ្នំពេញ ​ដែល​កំពុង​ព្យាបាលអ្នក​ឆ្លងកូវីដ​មាន​៖

-សណ្ឋាគារ​ក្រេតឌុក​រាជធានី​ភ្នំពេញ​ចំនួន ២៤៩ នាក់
-មន្ទីរពេទ្យ​ហ្លួង​ម៉ែចំនួន ១១៩ នាក់
-មជ្ឍមណ្ឌល​ជាតិ​កំចាត់​រោគ​របេង និង​ហង់សិនចំនួន ៥២ នាក់
-មណ្ឌល​សុខភាព​ចាក់​អង្រែ ចំនួន ៤២ នាក់
-មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូវៀត ចំនួន ៣៤ នាក់
-មន្ទីរពេទ្យ​រ៉ូយ៉ាល់​ភ្នំពេញ ចំនួន ០១ នាក់
-មន្ទីរពេទ្យ​កុមារជាតិ ចំនួន ០១ នាក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម