ព័ត៌មានជាតិ
ក្រុមហ៊ុន វិរៈ ប៊ុនថាំ និងក្រុមហ៊ុន ខូលថល ស៊ីធី សហការគ្នាអភិវឌ្ឍន៍គម្រោងនៅតំបន់តារាសាគរដើម្បីក្លាយជាតំបន់ទេសចរណ៍កម្រិតខ្ពស់
នៅរសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ក្រុមហ៊ុន អភិវឌ្ឍន៍អចលនទ្រព្យ វ៉េត ជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន វិរៈ ប៊ុនថាំ គ្រុប និងក្រុមហ៊ុន ខូលថល ស៊ីធី ឌីវីឡុបមិន គ្រុប បានចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការលើគម្រោងអភិវឌ្ឍន៍ ១០០ហិកតាដំបូង និងភាពជាដៃគូអភិវឌ្ឍន៍គម្រោង វ៉េត អ៊ែរវ៉េ នៅតំបន់តារាសាគរ ខេត្តកោះកុង ដើម្បីធម្មជាតិ បរិស្ថាន ភាពសម្បូរបែប និងប្រែក្លាយទីនោះជាតំបន់ទេសចរណ៍កម្រិតខ្ពស់ អាចទាក់ទាញភ្ញៀវទេសចរទូទាំងពិភពលោកនាពេលអនាគត។

កិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុនទាំងពីរ ធ្វើឡើងក្រោមអធិបតីភាពរបស់ ឯកឧត្ដម អ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុនវិរៈ ប៊ុនថាំ អេចប្រេស និងលោក Li Meng Chen អគ្គនាយកក្រុមប្រឹក្សាភិបាល ក្រុមហ៊ុនខូលថល ស៊ីធី ឌីវីឡុបមិន គ្រុប ព្រមទាំងមានការចូលរួមពីគណៈគ្រប់គ្រងជាន់ខ្ពស់នៃក្រុមហ៊ុនទាំងពីរ និងភ្ញៀវកិត្តិយសសំខាន់ៗផងដែរ។
ក្នុងឱកាសនេះ អ្នកឧកញ៉ា សួរ វីរៈ បានលើកឡើងថា កិច្ចសហការដ៏ពិសេសរវាងក្រុមហ៊ុនទាំងពីរ ធ្វើឡើងដោយផ្តោតលើការប្តេជ្ញាអភិវឌ្ឍន៍តំបន់ធម្មជាតិ ប្រែក្លាយភាពសម្បូរបែបតំបន់តារាសាគរឱ្យក្លាយជាតំបន់ទេសចរណ៍ដែលមានភាពទាក់ទាញលំដាប់ពិភពលោកនាពេលអនាគត។ អ្នកឧកញ៉ា បានបន្តទៀតថា ចក្ខុវិស័យរួមគ្នារបស់ក្រុមហ៊ុនទាំងពីរ គឺធ្វើការរួមគ្នាដើម្បីអភិវឌ្ឍន៍តំបន់តារាសាគរទៅជាគោលដៅទេសចរណ៍ស្តង់ដារពិភពលោក ដោយបញ្ចូលវប្បធម៌ បរិស្ថានធម្មជាតិ សេវាកម្មទេសចរណ៍កម្រិតខ្ពស់។ ក្រៅពីការទាក់ទាញផ្នែកទេសចរណ៍ អ្នកឧកញ៉ា បន្តថាគម្រោងនេះក៏ផ្តល់ឱកាសការងារសំខាន់ជាច្រើន រួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចក្នុងរយៈពេលវែងដូចគ្នា។

ឯកឧត្ដម អ្នកឧកញ៉ា សួរ វីរៈ មានប្រសាសន៍ថា៖ “ខ្ញុំសូមបញ្ជាក់ថា គម្រោងនេះគឺលើសពីការអភិវឌ្ឍលើទំហំដី ១០០ហិកតា តែវាជាការវិនិយោគដល់អនាគតរុងរឿង ជីវិតល្អប្រសើរ និងសុខុមាលភាពរបស់ប្រជាជននៃតំបន់មួយនេះ។ យើងជឿជាក់ថា តាមរយៈការខិតខំប្រឹងប្រែងរួមគ្នា និងចក្ខុវិស័យរួមគ្នារបស់យើង តារាសាគរនឹងលេចចេញមុខមាត់ថ្មីនៃការរីកចម្រើន និងជោគជ័យក្នុងរយៈពេលដ៏ខ្លីខាងមុខ”។

អគ្គនាយកក្រុមហ៊ុនវិរៈ ប៊ុនថាំ បញ្ជាក់ទៀតថា ស្ថិតក្នុងគម្រោងនេះខ្លួនប្តេជ្ញាក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធឱ្យមានភាពស្រស់ស្អាត ប្រណិត និងរស់រវើក។ លើសពីនេះ ក៏មានគម្រោងអភិវឌ្ឍន៍វិស័យដឹកជញ្ជូនដែនអាកាសប្រចាំអាកាសយានដ្ឋានតារាសាគរ តាមរយៈការបង្កើតសាលាហោះហើរ និងចំណតយន្តហោះចុះលើទឹក ដើម្បីឱ្យការធ្វើដំណើរកាន់តែងាយស្រួល។ អ្នកឧកញ៉ា ជឿជាក់ថាតាមរយៈគម្រោងដ៏អស្ចារ្យនេះ នឹងបង្ហាញឱ្យពិភពលោកឃើញថា តារាសាគរ គឺជាតំបន់ទេសចរណ៍ដែលមានភាពរស់រវើក ទំនើប និងជាតំបន់មួយដែលមានភាពទាក់ទាញក្នុងពិភពលោកថែមទៀតផង៕












-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


