បច្ចេកវិទ្យា
ជំនាញបង្កើតមាតិកាលើអ៊ិនធើណេតកំពុងត្រូវប៉ាន់ខ្លាំង
ស្ទើរតែគ្រប់ក្រុមហ៊ុនទាំងអស់ក្នុងសម័យកាលទីផ្សារលើអ៊ិនធើណេត ពួកគេត្រូវការជំនួយក្នុងការបង្កើតមាតិកាសម្រាប់ទំព័រផលិតផល ប្លក់។ ល។
ដូច្នេះការចាប់ផ្តើមបង្កើតមាតិការ ឬក្រុមហ៊ុនសរសេរអត្ថបទអាចជាគំនិតអាជីវកម្មដែលរកប្រាក់ចំណេញបានច្រើនសម្រាប់អ្នក។
គេហទំព័រដែលមានប្រជាប្រិយភាព សម្រាប់ស្វែងរកអតិថិជនដំបូងៗ រួមមាន Remote.co, Problogger Jobs និង BloggingPro ។ល។
យើងក៏អាចចូលរួមក្នុងក្រុមសរសេរមាតិកានៅលើហ្វេសប៊ុក ដើម្បីផ្សព្វផ្សាយអាជីវកម្មខ្លួនឱ្យកាន់តែទូលំទូលាយផងដែរ។

មានវិធីសាស្ត្រជាច្រើនដែលអាចធ្វើឱ្យអតិថិជនចាប់អារម្មណ៍យើង ដូចជាផ្តល់ជូនការបង្កើនប្រសិទ្ធិភាពក្នុងការទាក់ទាញ ចេះចាប់ពាក្យគន្លឹះ ឬក្រាហ្វិកផ្ទាល់ខ្លួនដែលជាផ្នែកមួយនៃសេវាកម្មមាតិកាលើអនឡាញ។
ការសរសេរមាតិកាជាអ្វី?
ការសរសេរមាតិកាគឺជាដំណើរការនៃការធ្វើផែនការការសរសេរ កែសម្រួលមាតិកាឱ្យគេហទំព័នានាសម្រាប់គោលបំណងទីផ្សារឌីជីថល។ សកម្មភាពនេះ អាចរាប់បញ្ចូលទាំងការសរសេរអត្ថបទប្លក់ និងអត្ថបទស្គ្រីបសម្រាប់វីដេអូ និងផតខាស់(សំឡេង)ក៏ដូចជាមាតិកាសម្រាប់វេទិកាជាក់លាក់នានាទៀត មាន ហ្វេសប៊ុក ធ្វីតធ័រ IG ។ល។
ហេតុអ្វីការសរសេរមាតិកាត្រឹមត្រូវមានសារៈសំខាន់?
នៅពេលមនុស្សភាគច្រើន ឮ“ ការសរសេរមាតិកា” ពួកគេគិតថា“ សរសេរអត្ថបទ” តែតាមពិតទៅ មាតិកាមានសារៈសំខាន់សម្រាប់គ្រប់ប្រភេទខុសៗគ្នារួមមាន៖
ស្គ្រីបវីដេអូ
ព្រឹត្តិប័ត្រអ៊ីម៉ែល
សុន្ទរកថាគន្លឹះ
បណ្តាញផ្សព្វផ្សាយសង្គម
ចំណងជើងផតខាស់
ចំណងជើងក្រោមរូបភាព
អធិប្បាយគេហទំព័រ
ការពិពណ៌នាវីដេអូយូធ្យូប
ការសរសេរគឺជាមូលដ្ឋានគ្រឹះសម្រាប់ខ្លឹមសារ

ការអនុវត្តល្អបំផុតមួយក្នុងទីផ្សារឌីជីថលគឺពូកែសរសេរ។ អ្នកនិពន្ធឬក្រុមហ៊ុននេះ ត្រូវចេះបង្កើតគ្រោង ជួយមាតិការបស់អ្នកអោយកាន់តែប្រសើរឡើងសម្រាប់ហេតុផលពីរយ៉ាង៖
ទីមួយ បង្កើនល្បឿនដំណើរការសរសេរ។
ទីពីរ នាំឱ្យមានរចនាសម្ព័ន្ធល្អប្រសើរ ហើយគ្មានគ្រោងគ្មានអ្នកណាជឿសម្តីតែមាត់របស់យើងទេ។
នេះគឺជាយុទ្ធសាស្ត្រសំខាន់ៗចំនួន ៣ ដែលគ្រោងការធ្វើមាតិកាបានល្អ៖
១ សំបូរបែបហើយសប្បាយនិងរីករាយ
មិនថាអ្នកកំពុងសរសេរអំពីការបង្កើតម្ហូប ឬរថយន្តទេ ការសរសេររបស់អ្នកត្រូវការចាប់យកចំណាប់អារម្មណ៍ដោយភាពស្រស់ស្អាត និងពិរោះ ដែលស្អាតជាងក្នុងរូប ដោយប្រើពាក្យគន្លឹះ។
២ ស៊ីសង្វាក់នឹងរូប
ប្រសិនបើមាតិកាខុសឆ្ងាយពីរូបភាពដែលគាំទ្រអ្នកនឹងបរាជ័យ។
៣ ភាសាទាន់សម័យតែមិនជម្លើយ
ភាសាសម្រាយៗ មិនធ្ងន់ជ្រៅ ធ្វើឱ្យតម្លៃអត្ថបទបាត់បង់ព្រោះស្រដៀងនិងការសរសេរលងលើបណ្តាញសង្គម។
ដោយ សុភា
ប្រភពbacklinko
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


