កីឡា
លោក ហង់ជួន ណារ៉ុន ជួបសំណេះសំណាលជាមួយ ៦ប្រភេទកីឡាមុនចេញទៅប្រកួតនៅអាល្លឺម៉ង់
ព្រឹកថ្ងៃទី៤ ខែកក្ដដា ឆ្នាំ២០២៥ នេះលោក ហង់ជួន ណារ៉ុន បានជួបសំណេះសំណាលជាមួយកីឡាករ កីឡាការិនី ៦ប្រភេទកីឡាដែលនឹងត្រូវទៅចូលរួមការប្រកួតក្នុងព្រឹត្តិការណ៍កីឡាសកលវិទ្យាល័យរដូវក្ដៅពិភពលោក លើកទី៣២ ដែលធ្វើឡើងនៅឯប្រទេសអាល្លឺម៉ង់។

ទិដ្ឋភាពព្រឹកមិញ
លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានផ្ដល់អនុសាសន៍ និងលើកទឹកចិត្តដល់កីឡាករ កីឡាការិនីឲ្យខំប្រឹងប្រែងប្រកួតឲ្យអស់ពីសមត្ថភាពដើម្បីដណ្ដើមជ័យជម្នះជូនប្រទេសកម្ពុជា។ ម្នាក់ៗត្រូវយកចិត្តទុកដាក់មើលថែសុខភាព ព្រោះនៅអាល្លឺម៉ង់អាកាសធាតុមិនដូចនៅកម្ពុជានោះឡើយ។ ប្រសិនបើសុខភាពមិនល្អការប្រកួតក៏នឹងធ្លាក់ចុះ ឬជួបការលំបាកដូចគ្នា។

ទិដ្ឋភាពព្រឹកមិញ
ថ្នាក់ដឹកនាំកំពូលរបស់ក្រសួងអប់រំបន្ថែមទៀតថា នេះជាការប្រកួតមួយដែលគ្រប់គ្នាអាចស្វែងយល់ និងទទួលបាននូវបទពិសោធថ្មីៗពីការចូលរួមទាំងបច្ចេកទេស នៃការប្រកួត និងការដឹកនាំ រៀបចំការប្រកួតកម្រិតអន្តរជាតិផងដែរ។ ទាំងនេះហើយដែលជាចំណុចល្អមួយដល់ក្រុមសិកីឡាស្សនិស្សិតកម្ពុជានឹងទទួលបានពីការប្រកួតនៅអាល្លឹម៉ង់នេះ។

ទិដ្ឋភាពព្រឹកមិញ
បញ្ជាក់ដែរថា កម្មវិធីជួបសំណេះសំណាលរវាងលោក ហង់ជួន ណារ៉ុន និងក្រុមកីឡាករ កីឡាការិនី ៦ប្រភេទកីឡានេះធ្វើឡើងនៅព្រឹកថ្ងៃទី៤ ខែកក្ដដា ឆ្នាំ២០២៥ នៅក្រសួងអប់រំ យុវជន និងកីឡា។ ៦ប្រភេទកីឡាដែលនឹងទៅចូលរួមកីឡាសកលវិទ្យាល័យរដូវក្ដៅពិភពលោក លើកទី៣២ ដែលធ្វើឡើងនៅឯប្រទេសអាល្លឺម៉ង់នេះរួមមាន គុនដាវ អត្តពលកម្ម ហែលទឹក យូដូ វាយសី តេក្វាន់ដូ WT។ ការប្រកួតនេះចាប់ផ្ដើមពីថ្ងៃទី១៦ ដល់ ២៧ ខែកក្កដា ឆ្នាំ២០២៥ នៅប្រទេសអាល្លឺម៉ង់៕

ទិដ្ឋភាពព្រឹកមិញ
អត្ថបទដោយ៖ នួន ស៊ីណា

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ផែថងថាន លើកយកជម្លោះព្រំដែនកម្ពុជា-ថៃនិងឧក្រិដ្ឋកម្មអនឡាញ ពិភាក្សាជាមួយ ម៉ាក្រុង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ថៃ ខឹង Google Map ពេលឃើញដៅទីតាំង ប្រាសាទតាមាន់ធំ នៅក្នុងដីខ្មែរ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារ ដុតកម្ទេចចោលដូងក្រអូប១៥០០គីឡូក្រាម ដែលលួចនាំចេញពីថៃ ឆ្លងកាត់ប្រទេសឡាវចូលមកកម្ពុជាដោយខុសច្បាប់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
ពីអ្នកប្រើចុងប៊ិច ប្តូរមកប្រើចុងកាំភ្លើង ដើម្បីការពារបូរណភាពទឹកដីជាតិខ្មែរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ក្រុមមនុស្សយកស្លាកលេខរថយន្ត ថាក់ស៊ីន ចាក់ឆ្នោត ខណៈលោកចូលខ្លួនទៅតុលាការ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ស្រុកសំឡូត តំបន់កសិកម្មដ៏ល្បីមានច្រកទ្វារព្រំដែន ៤ កន្លែងសម្រាប់ទំនាក់ទំនងជាមួយថៃ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោកស្រី បាន ស្រីមុំ៖ អភិបាលខេត្តស្រះកែវ អត់ដឹងប្រវត្តិស្ពានព្រំ-បានប៉ាក់កាដ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
ថៃ ត្រៀមស្នើទៅ Google ឲ្យយកតាមផែនទីរបស់ខ្លួនវិញ ទើបប្រាសាទតាមាន់ធំ ស្ថិតក្នុងដីថៃ