Connect with us

កីឡា

កីឡា​សិស្សបឋម​សិក្សា៖ មាន​ ១២​ប្រភេទ​កីឡា​ និង​ត្រូវ​ប្រកួត​ ១០ទីតាំងធំៗនៅ​ក្នុង​រាជធានីភ្នំពេញ​

បានផុស

នៅ

ការ​ប្រកួត​កីឡាសិស្ស​បឋមសិក្សា​ថ្នាក់​ជាតិ ប្រចាំ​ឆ្នាំ​២០២៦​ នេះ​នឹង​ចាប់​ផ្ដើម​ឡើង​ពី​ថ្ងៃ​ទី១​ ដល់​ ៩​ ខែ​ឧសភា​ លើ​ ១២​ប្រភេទ​កីឡា​ និង​ត្រូវ​ប្រកួត​នៅ​ ១០ទីតាំង​ផ្សេងៗ​ក្នុង​រាជធានីភ្នំពេញ​ ស្រប​ពេល​ព្រឹក​ថ្ងៃ​ទី២៣​ មេសា​ នេះ​ក្រសួង​អប់រំ​បាន​បើក​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ និង​ចាប់​ពូល​រួចរាល់​ផង​ដែរ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ ហួត​ សេងទ្រី​

លោក​ ហួត​ សេងទ្រី​ ប្រធាន​នាយកដ្ឋាន​រៀបចំ​ព្រឹត្តិការណ៍​ និង​ស្ថិតិ​កីឡា​ បាន​ឲ្យ​ដឹង​ថា​ នៅ​ព្រឹក​ថ្ងៃ​ទី២៣​ មេសា​ ឆ្នាំ​២០២៦​ នេះ​ក្រសួង​អប់រំ​បាន​ជួប​ប្រជុំ​ស្ដី​ពី​ការ​ត្រៀម​រៀបចំ​ការ​ប្រកួត​កីឡា​សិស្សបឋមសិក្សា​ថ្នាក់​ជាតិ​ឆាប់​ៗ​ខាង​មុខ​នេះ។​ ក្នុង​កិច្ច​ប្រជុំ​នោះ​ដែរ​បាន​ជម្រាប​ជូន​ភាគីពាក់ព័ន្ធពី​ការ​ហូប​ចុក​ស្នាក់នៅ​ ការ​ធ្វើ​ដំណើរ​ និង​សន្តិសុខ​ជា​ដើម។​ នៅ​ថ្ងៃ​ទី១​ ឧសភា​ ប្រតិភូ​ គ្រូ​បង្វឹក​ កីឡាករ​ កីឡាការិនី​ នឹងមក​ដល់​រាជធានីភ្នំពេញ​ និង​ថ្ងៃ​បន្ទាប់​ផ្ដើម​ប្រកួត​ចាប់​ពី​ពេល​ព្រឹក​រួច​ហើយ​នៅ​ពេល​រសៀល​បន្ត​ប្រារព្ធ​ពិធី​បើក​ជា​ផ្លូវ​ការ។​

ទិដ្ឋភាព​ប្រជុំ​

ការ​ប្រកួត​នៅ​ឆ្នាំ​នេះ​មាន​ ១២​ប្រភេទ​កីឡា​គឺ​ បាល់ទាត់​ បាល់ទះ បាល់បោះ អត្តពលកម្ម វាយសី​ វាយកូនឃ្លីលើតុ តេក្វាន់ដូ WT ប៊ូល និងប៉េតង់ គុនល្បក្កតោ ហែលទឹក គុនដាវ ចំបាប់​ សរុប​វិញ្ញាសា​ទាំង​អស់​មាន​ ៦២​វិញ្ញសា។​ ទីកន្លែង​ធំៗ​ដែល​នឹង​ត្រូវ​ប្រកួត​នោះ​រួម​មាន​ ពហុកីឡដ្ឋាន​ជាតិ​ វិទ្យាស្ថានជាតិ​អប់រំកាយ​ និង​កីឡា​ មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា វិទ្យាល័យជាស៊ីម​ បឹងកេងកង ទីលាន​បាល់ទះស្នងការរាជធានីភ្នំពេញ សកលវិទ្យាល័យភូមិន្ទភ្នំពេញ វិទ្យាល័យជាស៊ីម ជ្រោយចង្វារ វិទ្យាល័យវត្តកោះ វិទ្យាល័យច្បារអំពៅ និងផ្សារទំនើបអូឡាំព្យា។​

បញ្ជាក់​ដែរ​ថា​ ការ​ប្រកួត​កីឡា​សិស្សបឋម​សិក្សា​ថ្នាក់​ជាតិ​ ឆ្នាំ​២០២៦​ នេះ​នឹង​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី១​ ដល់​ ៩​ ខែ​ឧសភា​ តទៅ​នៅ​រាជធានីភ្នំពេញ។​ ការ​ប្រកួត​នេះ​មាន​ ១២​ប្រភេទ​កីឡា​ និង​សរុប​ប្រតិភូ​ គ្រូ​បង្វឹក​ កីឡាករ​ កីឡាការិនី​មាន​ទាំង​អស់​ ២៦៨៩​នាក់៕​

អត្ថបទដោយ៖ នួន ស៊ីណា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម