កីឡា
១៦ ប្រភេទកីឡាទទួលបានថវិកាលើកទឹកចិត្តពីរាជរដ្ឋាភិបាលចំនួន ៥,៩០៣,៤០០,០០០ រៀល បន្ទាប់ពីឈ្នះមេដាយអន្តរជាតិ
ព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ នេះលោក ហង់ជួន ណារ៉ុន តំណាងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានប្រគល់ថវិកាលើកទឹកចិត្តពីរដ្ឋាភិបាល សរុប ៥,៩០៣,៤០០,០០០រៀល ដល់ ១៦ប្រភេទកីឡាដែលដណ្ដើមបានមេដាយលើឆាកអន្តរជាតិកន្លងទៅ។

លោក ហង់ជួន ណារ៉ុន
លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា តាងនាមសម្ដេចបវរធិបតី សូមអបអរសារទរ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំក្រសួង ប្រធានសហព័ន្ធ គ្រូបង្វឹក កីឡាករ កីឡាការិនីទាំងអស់ដែលរួមកម្លាំងគ្នាប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងការប្ដេជ្ញាចិត្តរហូតទទួលបានជ័យជម្នះ សមិទ្ធិផលគួរជាទីសាទរជូនជាតិមាតុភូមិកន្លងទៅនេះ។

ក្រុមអត្តពលិកកម្ពុជាពេលទទួលប្រាក់រង្វាន់
រាជរដ្ឋាភិបាល បាននិងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងលើវិស័យអប់រំ យុវជន និងកីឡា ជាពិសេសតាមរយៈការជំរុញលើកទឹកចិត្ត និងគាំទ្រគ្រប់រូបភាពដើម្បីធ្វើយ៉ាងណាឲ្យុវិស័យនេះមានការរីកចម្រើន មានសន្ទុះ និងការរក្សាបាននូវសុខភាពល្អ។ វិស័យកីឡាមានការរីកចម្រើនគួរឲ្យគត់សម្គាល់ និងបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងសង្គមកម្ពុជា។ កីឡាទទួលបាននូវការចាប់អារម្មណ៍ និងគាំទ្រពីសំណាក់មហាជនគ្រប់ស្រទាបវណ្ណៈ និងមានកំណើន នៃការហ្វឹកហាត់យ៉ាងផុលផុសផងដែរ។

ក្រុមអត្តពលិកកម្ពុជាពេលទទួលប្រាក់រង្វាន់
បញ្ជាក់ដែរថា ១៦ប្រភេទកីឡាដែលទទួលបានថវិកាលើកទឹកចិត្តពីរាជរដ្ឋាភិបាលនោះរួមមាន ទូកកានូ ចំបាប់ ហែលទឹកពាក់ជើងទា ឃីកបុកស៊ីង ប៉េងតង់ ប្រដាល់សកល វ៉ូវីណាម ជឺជីតស៊ូ កាយវប្បកម្ម បញ្ចស៊ីឡាត់ E-Sports ការ៉ាតេ តេក្វាន់ដូ ITF តេក្វាន់ដូ WT និង បាល់បោះជនពិការ។ មេដាយដែលឈ្នះលើ ១៦ប្រភេទកីឡានេះរួមមាន មេដាយមាស ៧៩ មេដាយប្រាក់ ៩៨ មេដាយសំរឹទ្ធ ១០៨គ្រឿង និងសរុបទាំងអស់ ២៨៥គ្រឿង។ ថវិការលើកទឹកចិត្តសរុប ៥,៩០៣,៤០០,០០០រៀល ប្រគល់ជូនទៅគ្រូបង្វឹក គ្រូជំនួយ កីឡាករ កីឡាការិនីមានចំនួន ៨៩នាក់។ ពិធីប្រគល់ថវិកាលើកទឹកចិត្តនេះធ្វើឡើងនៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាក្រោមអធិបតីភាពលោក ហង់ជួន ណារ៉ូន៕





ក្រុមអត្តពលិកកម្ពុជាពេលទទួលប្រាក់រង្វាន់
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


