ព័ត៌មានជាតិ
នៅពេលឈប់ធ្វើការ តើសាមីខ្លួនអាចបង់ភាគទាន ប.ស.ស. ដោយខ្លួនឯងបានទេ?
នៅពេលឈប់ធ្វើការ តើបុគ្គលនោះ អាចបន្តបង់ភាគទាន ប.ស.ស. ដោយខ្លួនឯងបានទេ? បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) បញ្ជាក់ថា នៅពេលដែលបុគ្គលិកឈប់ពីការងារ ក៏អាចបន្តបង់ភាគទានទៅកាន់ ប.ស.ស. (បុគ្គលស្វ័យនិយោជន៍) បានដែរ ប្រសិនជាត្រូវតាមលក្ខខណ្ឌដែល ប.ស.ស. កំណត់។ នេះ បើតាមការផុសលើបណ្តាញសង្គមរបស់បេឡាសន្តិសុខសង្គម នាថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥។

មូលហេតុដែល ប.ស.ស. បញ្ជាក់នេះ ដោយសារមានសំណួរសួរច្រើនជាងគេតាមរយៈបណ្តាញសង្គមរបស់ ប.ស.ស. ថា៖ “ពេលខ្ញុំឈប់ធ្វើការ តើខ្ញុំអាចបន្តបង់ភាគទានមក ប.ស.ស. (បុគ្គលស្វ័យនិយោជន៍) ដោយខ្លួនឯងបានដែរឬទេ? បើបាន តើត្រូវធ្វើដូចម្តេច?”។
ជុំវិញសំណួរទាំងអស់នេះ ប.ស.ស. បញ្ជាក់ថា អាចបង់បាន ដោយត្រូវគោរពតាមលក្ខខណ្ឌដូចជា៖ មានអាយុក្រោម ៦០ឆ្នាំ គិតត្រឹមកាលបរិច្ឆេទស្នើសុំចុះបញ្ជី, មានមុខរបររកចំណូលផ្ទាល់ខ្លួន ដោយមិនពាក់ព័ន្ធនឹងប្រាក់ឈ្នួល ឬប្រាក់បៀវត្ស, និងមិនមានប្រើប្រាស់បុគ្គលិកក្នុងសកម្មភាពមុខរបររបស់ខ្លួន។
សម្រាប់ឯកសារដែលត្រូវភ្ជាប់មានដូចជា អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរច្បាប់ដើមដែលមានសុពលភាព និងវិញ្ញាបនបត្រចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ ព័ត៌មានបន្ថែម អាចទាក់ទងបានតាមរយៈលេខទូរសព្ទ ១២៨៦ ឬ ១២៩៧៕

-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


