ព័ត៌មានជាតិ
ប្រជាពលរដ្ឋនៅក្នុងក្រុងសៀមរាប រួមគ្នាវេចនំអន្សម ផ្ដល់ជូនកងទ័ពឈរជើងនៅតាមបន្ទាត់ព្រំដែន
សៀមរាប ៖ ក្នុងស្មារតីខ្មែររួបរួមសាមគ្គីគ្នា លើកទឹកចិត្តដល់បងប្អូនកងទ័ពដែលកំពុងឈរជើងតាមបន្ទាត់ព្រំដែន នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៥នេះ បងប្អូនប្រជាពលរដ្ឋមួយចំនួននៅក្នុងក្រុងសៀមរាប បានរួមគ្នាវេចនំអន្សមចំនួន ៥០០នំ ដើម្បីយកទៅជូនដល់បងប្អូនកងទ័ពដែលកំពុងបំពេញភារកិច្ច ការពារបូរណភាពទឹកដី នៅតាមខ្សែបន្ទាត់ព្រំដែនក្នុងភូមិសាស្ត្រខេត្តឧត្ដរមានជ័យ។

លោកស្រី ឈន សុគន្ធា តំណាងប្រជាពលរដ្ឋ បានឱ្យដឹងថា ការដែលពួកគាត់រួមគ្នាវេចនំអន្សមនេះឡើង គឺដើម្បីបង្ហាញនូវទឹកចិត្ត ក្នុងស្មារតីខ្មែររួបរួមសាមគ្គីគ្នាលើកទឹកចិត្តដល់បងប្អូនកងទ័ពយើង ដែលកំពុងឈរជើងការពារបូរណភាពទឹកដីពីការឈ្លានពានពីប្រទេសជិតខាង ហើយក៏ដូចជាបញ្ជាក់ពីទឹកចិត្តរបស់ជនរួមជាតិ ខ្មែរជួយខ្មែរ ដែលជាការចូលរួមចំណែកលើកម្លាំងចិត្តក្នុងការការពារទឹកដី និងជាតិមាតុភូមិ។

លោកស្រី ឈន សុគន្ធា បានឱ្យដឹងទៀតថា ក្រៅពីនំអន្សម ៥០០នំ យើងក៏មានគ្រឿងឧបភោគបរិភោគមួយចំនួនទៀត ដូចជាសាច់ជ្រូក ទឹកសុទ្ធ៣០០យួរ កាហ្វេ៣កេះ បន្លែគ្រប់មុខ និងថវិកាមួយចំនួន ដែលបានពីការឧបត្ថម្ភរបស់ ឧកញ៉ា លៀង ផន និងក្រុមគ្រួសារ ដែលនឹងយកទៅជូនបងប្អូនកងទ័ពយើង ដែលឈរជើងនៅតាមបន្ទាត់ព្រំដែនក្នុងភូមិសាស្ត្រខេត្តឧត្ដរមានជ័យ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥នេះ៕

ដោយ ៖ កុសល



-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


