Connect with us

ព័ត៌មានជាតិ

ក្រសួងកសិកម្ម ចុះ MOU ជាមួយវិស័យឯកជន ពន្លឿនចីរភាពក្នុងប្រព័ន្ធកសិ-ស្បៀងអាហារកម្ពុជា

បានផុស

នៅ

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាន​ ចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) ជាមួយអង្គការភីផល អិននីតកម្ពុជា ស្តីពី ការពន្លឿន​ចីរភាព​នៅក្នុង​ប្រព័ន្ធ​កសិ-ស្បៀងអាហារ កម្ពុជា (ASCA)។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុងពិធីចុះហត្ថលេខានៅថ្ងៃទី១៤ ខែកក្កដានេះ លោក​ សរ ចិត្រា អគ្គលេខាធិការ​​នៃក្រសួងកសិកម្ម ​ថា អនុស្សរណៈ​​នៃ​ការ​យោគយល់​គ្នា​នេះ ត្រូវ​បាន​រៀបចំឡើង ក្នុង​បំណង​ចូលរួម​ចំណែក​ក្នុងកិច្ចសហការដើម្បីលើកកម្ពស់ ការពន្លឿនចីរភាពនៅក្នុងប្រព័ន្ធកសិ-ស្បៀង​អាហារ​កម្ពុជា (ASCA) ដែល​ផ្ដល់មូល​និធិដោយសហភាពអឺរ៉ុប តាមរយៈកម្មវិធី SWITCH-Asia នឹង​ចាប់ផ្តើមនៅ​ក្នុង​ឆ្នាំ២០២៥ រហូត​ដល់​ចុងឆ្នាំ២០២៧។

មិន​តែ​ប៉ុណ្ណោះ តាម​រយៈ​គម្រោងនេះ​នឹងជួយពន្លឿនការ​ផ្លាស់ប្តូរឆ្ពោះ​ទៅរកប្រព័ន្ធកសិ-ស្បៀង​អាហារមួយ​ឱ្យមាន​និរន្តរភាព តាមរយៈ​ការបង្កើន​ការប្រើប្រាស់ជីកាបូន និងបច្ចេកវិទ្យាកសិកម្មបៃតង ដែល​អាច​កាត់​បន្ថយ​ការ​បំភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់ ការ​ប្រើប្រាស់​ធនធាន​កាន់​តែ​មាន​ប្រសិទ្ធភាព​ជាងមុន និង​ការ​ជំរុញ​កំណើន​សេដ្ឋកិច្ច​នៅ​តំបន់​ជនបទ​នៃ​ប្រទេស​កម្ពុជា។ នេះបើយោងតាមលោក ចិត្រា។

គម្រោង​នេះ គឺ​ដើម្បី​ចូលរួម​ចំណែក​កាត់​បន្ថយ​ការ​បញ្ចេញ​កាបូន​ពីខ្សែ​ច្រវាក់តម្លៃ​កសិកម្ម​នៅ​កម្ពុជា​តាមរយៈ​ការ​បង្កើន​ការ​ប្រើប្រាស់​ជីកាបូន ដែល​ជា​បច្ចេកវិទ្យា​កសិកម្ម​បៃតង ដោយ​សហគ្រាស​កសិកម្មធុន មីក្រូ តូច និង​មធ្យម​នៅ​តាម​ជនបទ ព្រមទាំង​បង្កើន​គុណ​តម្លៃនៃការបាត់បង់ស្បៀងអាហារ ដើម្បីរួម​ចំណែក​ដល់ការ​ធានា​ចីរភាព​ប្រព័ន្ធ​កសិ-ស្បៀងអាហារ  ដែលប្រើប្រាស់គោលការណ៍សេដ្ឋកិច្ច រួមទាំងការ​ប្រើប្រាស់​ធនធាន​ប្រកប​ដោយ​ប្រសិទ្ធភាព ដែលនឹង​នាំ​ឱ្យមានការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ និងជំរុញ​កំណើន​សេដ្ឋកិច្ច​នៅ​តាមតំបន់​ជនបទនៃ​ប្រទេស​កម្ពុជា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៧ ម៉ោង មុន

លោក នេត្រ ភក្ត្រា រៀបចំពិធីចម្រើនបុណ្យបារមីរូបបដិមា និងដំឡើងឆ័ត្ររួត ៩ជាន់ ថ្វាយ​ព្រះបរមរូប​ព្រះបាទជ័យ​វរ្ម័នទី៧ នៅសួនច្បារជ័យមង្គល​ព័ត៌មាន

ព័ត៌មានជាតិ៩ ម៉ោង មុន

គណៈកម្មការ​ចំពោះកិច្ច​ប្រយុទ្ធប្រឆាំងការ​ឆបោក​តាមប្រព័ន្ធបច្ចេកវិទ្យា បង្ហាញ​លទ្ធផល​ នៅ​ទូទាំង​ព្រះរាជាណាចក្រកម្ពុជា

ព័ត៌មានជាតិ៩ ម៉ោង មុន

២១ថ្ងៃ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជិត២៣០០នាក់ ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

កីឡា៩ ម៉ោង មុន

​កាន់ ស្រីរ័ត្ន​ អំពាវនាវ​មហាជន​ឲ្យ​​ជួយ​គាំទ្រ​ស្ត្រី​រត់​ប្រណាំង​ចម្ងាយ​ឆ្ងាយ​ ២១​ Km​ មិន​សូវ​មាន​អ្នក​លេង​ឡើយ​

សន្តិសុខសង្គម៩ ម៉ោង មុន

កម្លាំង​ចម្រុះ​នៃរដ្ឋបាលរាជធានីភ្នំពេញ ចុះបង្រ្កាប​ទីតាំង​លួច​លាក់​បង្កប់​បទ​ល្មើសអនឡាញ ២ទីតាំង នៅក្នុងខណ្ឌសែនសុខ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ថៃ បញ្ជូនក្រុមដោះគ្រាប់បែកមកតំបន់មុំ៣ ដើម្បីប្រមូលព័ស្តុតាងថា ជាមីនថ្មីឬសល់ពីសម័យខ្មែរក្រហម

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ថៃ នៅតែអះអាងថា ទាហានជាន់មីនលើដីខ្លួនឯង ចុះហេតុអ្វីមកចោទកម្ពុជា?

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ថៃ ស្នើឲ្យកម្ពុជាដោះមីនចាស់ៗ, ចុះហេតុអ្វីថា ទាហានជាន់មីនក្នុងដីថៃ?

សន្តិសុខសង្គម១៧ ម៉ោង មុន

នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះបង្ក្រាប​ហាងលក់សម្លៀកបំពាក់ H Collection  ៣ទីតាំងពាក់ព័ន្ធករណីក្លែងបន្លំម៉ាកយីហោ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

រុស្ស៊ី ព្រមានលោកខាងលិចថា ខ្លួននឹងបើកការវាយប្រហារមុន បើចាំបាច់

Sokha Hotels

ព័ត៌មានពេញនិយម