Connect with us

ព័ត៌មានជាតិ

ប្រឡងឌីប្លូមនៅរសៀលថ្ងៃទី១ នៅមណ្ឌលភ្នំពេញមានបេក្ខជនអវត្តមាន២នាក់ប៉ុណ្ណោះ

បានផុស

នៅ

ការប្រឡងសញ្ញាបត្រមធ្យមសិក្សា បឋមភូមិឬឌីប្លូមនៅរសៀលថ្ងៃទី១នេះ មានបេក្ខជនអវត្តមានចំនួន៤នាក់ប៉ុណ្ណោះ ខណៈពេលព្រឹកអវត្តមានរហូតដល់ទៅ២២២នាក់ឯណោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ បានឱ្យដឹងនៅរសៀលថ្ងៃទី១៤កក្តដានេះថាប្រឡងឌីប្លូមនៅឆ្នាំនេះ នៅមណ្ឌលប្រឡងរាជធានីភ្នំពេញមានបេក្ខជនសរុប១៧៦៦៥នាក់ ចែកជា៦៥មណ្ឌល ត្រូវជា៧៤៣បន្ទប់ ក្នុងនោះមានបេក្ខជនមកប្រឡងចំនួន១៧៤៤១នាក់  ស្រី៨៨៥៥នាក់ អវត្តមាន២២៤នាក់ស្រី៨០នាក់ ក្នុងនោះអវត្តមានពេលព្រឹក២២២នាក់ និងពេលរសៀល២នាក់ ដោយបុរសមាន១.២៦%   ស្រី០.៨៩%។

លោកប្រធានមន្ទីរបានបន្តទៀតថា ដំណើរការប្រឡងនៅថ្ងៃទី១នេះ ប្រព្រឹត្តទៅ មានភាពស្ងប់ស្ងាត់ ល្អប្រសើរ និងអនុវត្តបានត្រឹមត្រូវតាមសេចក្តីណែនាំរបស់ក្រសួង។

លោកបានរំលឹកថា ឆ្នាំនេះមានបេក្ខជនចូលរួមប្រឡងឌីប្លូមតិចជាងឆ្នាំមុន ដែលមានបេក្ខជនដាក់ពាក្យចំនួន ១៨ ៥២៦ នាក់ ស្រី ៩៤៩៨ នាក់ចែកជា៦៨ មណ្ឌលត្រូវជា ៧៧៧ បន្ទប់។

គួរបញ្ជាក់ថា សម្រាប់ឆ្នាំនេះការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ ឬឌីប្លូមមានរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៤និង១៥កក្តដាឆ្នាំ២០២៥ និងប្រកាសលទ្ធផលនៅថ្ងៃទី២១កក្តដាខាងមុខ ដោយមានបេក្ខជនប្រឡងឌីប្លូមនៅទូទាំងប្រទេសចំនួន១៧៧ ៣៨២នាក់ ក្នុងនោះស្រី ៩៥ ៥០៩នាក់ ចែកជា១៨៤៥ មណ្ឌល ទាំងរដ្ឋនិងឯកជនបើធៀបទៅនឹងឆ្នាំមុនមានការថយចុះគួរឱ្យកត់សម្គាល់ ខណៈឆ្នាំមុនមានបេក្ខជនដាក់ពាក្យប្រឡងនៅទូទាំងប្រទេសចំនួន ២០១ ៧១២ នាក់ ស្រី ១០៧ ៨០៦ នាក់ ចែកជា ២ ០៩៦ មណ្ឌលទាំងរដ្ឋ និងឯកជន៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម