ព័ត៌មានអន្ដរជាតិ
មេភូមិភាគ២ថៃ នៅតែគឃ្លើនចង់សង់របងព័ទ្ធប្រាសាទខ្មែរ ដោយអាងលើផែនទីគូសខ្លួនឯង
មេភូមិភាគ២ថៃ Boonsin Padkhang នៅតែចិញ្ចឹមចិត្តគឃ្លើនចង់សង់របងព័ទ្ធប្រាសាទតាមាន់ធំរបស់ខ្មែរ ដោយសំអាងលើផែនទីគូសជាឯកតោភាគី ទាំងមិនចេះខ្មាស់អៀន។

កាលពីថ្ងៃអង្គារទី១៥ខែកក្កដាឆ្នាំ២០២៥ បុរសម្នាក់នេះបញ្ជាក់ថា ខ្លួននឹងសង់របងព័ទ្ធប្រាសាទតាមាន់ធំ បើសិនជារដ្ឋាភិបាលបញ្ជា។ មេទ័ពរូបនេះអះអាងថា ថៃផ្អែកលើផែនទីខ្នាត ១:៥០ ០០០ ជាឯកសារយោង។
ទោះបីជាយ៉ាងណាក៏ដោយ ការបង្ហាញបំណងសង់របងនេះគឺជាការឈ្លានពានចង់លេបយកទឹកដីរបស់កម្ពុជា ដែលកម្ពុជា ប្រកាន់ខ្ជាប់នូវផែនទីខ្នាត១:២០០ ០០០ ដែលទទួលស្គាល់ជាអន្តរជាតិ និងមានចែងក្នុងសន្ធិសញ្ញាបារាំង-សៀមឆ្នាំ១៩០៧។
ជុំវិញរឿងនេះដែរ ប្រធានព្រឹទ្ធសភាកម្ពុជា នាយឧត្តមសេនីយ៍ផ្កាយមាស៥ផុតលេខ សម្ដេចតេជោ ហ៊ុន សែន ថ្លែងថា កម្ពុជាត្រៀមខ្លួនជាស្រេចសម្រាប់សង្គ្រាមមួយដែលថៃជាអ្នករុញច្រាន។ សម្ដេចលើកឡើងថានៅប៉ុន្មានថ្ងៃនេះថៃចង់ធ្វើរបងព័ទ្ធប្រាសាទតាមាន់ធំដែលសម្ដេចព្រមានថានឹងមានបញ្ហាកើតឡើងប្រសិនជាថៃហ៊ានធ្វើមែន។
ថ្លែងក្នុងសម័យប្រជុំលើកទី៣ ព្រឹទ្ធសភានីតិកាលទី៥ កាលពីព្រឹកថ្ងៃទី១៤ខែកក្កដា សម្ដេចតេជោ ហ៊ុន សែន លើកឡើងថា៖ «ប៉ុន្មានថ្ងៃនេះចង់ធ្វើរបងព័ទ្ធតាមាន់ធំ! សាកល៎មើលទៅ! គំរាមវ៉ៃសុទ្ធតែយកបាត់ដំបង សៀមរាប វ៉ៃចូលដល់ភ្នំពេញ។ សូមសាកល៎មើល!។ ខ្ញុំមិនព្រមានធ្វើសង្គ្រាមទេតែយើងរៀបចំនឹងសង្គ្រាមមួយដែលវានឹងមកដល់»៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ថ្មីទៀតហើយ! សារព័ត៌មាន ថៃ ផ្សាយថា ជនកំសាកវាយទាហានកម្ពុជា គឺដោយសារច្រឡំមនុស្ស
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


