Connect with us

ព័ត៌មានជាតិ

អាជ្ញាធរ និងយុវជន ក្នុងខេត្តមណ្ឌលគិរី សំណូមភ្ញៀវទេសចរទុកដាក់សំរាមឱ្យបានត្រឹមត្រូវ

បានផុស

នៅ

ទីតាំងអង្គុយមើលទេសភាព នាក្រុងសែនមនោរសម្យ ខេត្តមណ្ឌលគិរី ប្រៀបដូចបាតខ្ទះ ដែលប្រជាពលរដ្ឋក្នុងតំបន់ ក៏ដូចជាភ្ញៀវទេសចរ ទំនេរពីការងារតែងតែទៅអង្គុយទស្សនាគយគន់ ដោយសារសារតំបន់នេះមានច្រើនទីតាំង ដែលជាជម្រើសសម្រាប់ពួកគេអង្គុយលម្ហែកម្សាន្ត និងស្រូបយកខ្យល់អាកាសដ៏បរិសុទ្ធ។ ពលរដ្ឋក្នុងតំបន់ និងភ្ញៀវទេសចរ ដែលសង្កេតទៅទស្សនានោះរួមមាន មណ្ឌលវប្បធម៌ភ្នំដោះក្រមុំ ជួរភ្នំក្បែរអង់តែនស្ថានីយផ្សាយបន្តពីទូរទស្សន៍បាយ័ន កំពូលភ្នំពូតាំង និងតំបន់ផ្សេងៗទៀតនៅក្បែរនោះជាច្រើនកន្លែងទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយសារសំបូរតំបន់ទេសចរណ៍ អាជ្ញាធរ និងយុវជនមួយក្រុម រស់នៅក្នុងខេត្តមណ្ឌលគិរី សំណូមដល់ភ្ញៀវទេសចរដែលបានទៅទស្សនាកម្សាន្តនៅតាមតំបន់រមណីយដ្ឋាន និងតំបន់ទេសចរណ៍ ក្នុងខេត្តដែលសំបូរព្រៃឈើ មេត្តាទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ដើម្បីសោភពភាព និងលើកកម្ពស់អនាម័យ។

សំណូមពរនេះ ដោយសង្កេតឃើញថា មិនថាពលរដ្ឋរស់នៅក្នុងតំបន់ និងភ្ញៀវទេសចរមកពីបណ្តាខេត្តផ្សេងៗ ទៅលេងកម្សាន្តក្នុងខេត្តមណ្ឌលគិរី ជារឿយៗបោះចោលសំរាមពាលវាលពាលកាល ឬទុកសំរាមចោល ក្រោយបរិភោគ បង្កឱ្យមានក្លិនស្អុយ និងប៉ះពាល់ដល់សោភណភាពតំបន់ទេសចរណ៍។

យុវជនមួយក្រុមមករស់នៅក្រុងសែនមនោរម្យ បានប្រាប់កម្ពុជាថ្មី ឱ្យតែដល់ពេលរសៀល ទំនេរពីការងារ ពួកគេតែងតែមកជួបជុំគ្នាមកអង្គុយលម្ហែកម្សាន្តនៅក្បែរមណ្ឌលវប្បធម៌ភ្នំមណ្ឌលវប្បធម៌ដោះក្រមុំ គយគន់ទស្សនាកម្សាន្ត មើលទេសភាពដ៏ស្រស់បំព្រង វាលស្មៅខៀវស្រងាត់។ ទន្ទឹមនឹងនេះ ក៏សង្កេតឃើញមានសំរាមមួយចំនួនហោះរប៉ាត់រប៉ាយ និងពេលខ្លះបង្កក្លិនមិនល្អ ដូច្នេះក្រុមយុវជនក៏បានចូលរួមសម្អាតសំរាម។ ក្រុមយុវជន និយាយថា ការសម្អាតសំរាមនេះ ដោយសារកន្លងមកសង្កេតឃើញភ្ញៀវចំនួនតូចដែលមកលេងកម្សាន្ត តែងតែមកអង្គុយកម្សាន្តហើយជួបជុំញ៉ាំ អាហារផ្សេងៗ រួចហើយក៏ត្រឡប់ទៅវិញ បានបន្សល់ទុក្ខសំរាម មិនចូលរួមសម្អាតនោះទេ។

ក្រុមយុវជន បានលើកឡើងថា៖«ការបោះសំរាមពាសវាលពាសកាលនេះគឺ ជាទម្លាប់មិនល្អប៉ះពាល់សោភណភាព ទេសភាព បរិស្ថាន ធ្វើឲ្យភ្ញៀវទេសចរដែលបានមកកម្សាន្តនៅខេត្តរបស់យើងថាចោលសំរាមគ្មានសណ្ដាប់ធ្នាប់»។
យុវជនមួយក្រុមដែលមានឆន្ទៈមនសិការក្នុងការស្រឡាញ់បរិស្ថាន ស្នើសុំដល់យុវជន និងភ្ញៀវទេសចរ ពេលដែលធ្វើដំណើរកម្សាន្តទៅតាមរមណីយដ្ឋាននាៗក្នុងខេត្តមណ្ឌលគិរី មេត្តាសូមចូលរួម ថែរក្សាបរិស្ថាន កុំបោះសំរាមចោលផ្ដេសផ្ដាស ត្រូវដាក់សំរាម ចូលក្នុងធុង ឲ្យបានត្រឹមត្រូវ។

យុវជនមួយក្រុមដែលទៅដែលបានបញ្ជាក់ថា បន្ទាប់ពីដើរទស្សនាកម្សាន្តលម្ហែអារម្មណ៍កាត់ស្ត្រសពីការងារគយគន់មើលទេសភាពនៅក្បែរក្រុងសែនមនោរម្យនេះ ពួកគេក៏បានចូលរួមចំណែក សម្អាតសំរាមនៅទីធ្លាដែលពួកគេអង្គុយកម្សាន្តផងដែរ។

ជាមួយគ្នានេះ លោក មាស ចន្នី អភិបាលរងក្រុងសែនមនោរម្យ ប្រាប់«កម្ពុជាថ្មី» ថា កន្លងមកអាជ្ញាធរបានផ្សព្វផ្សាយពីយុទ្ធនាការបរិស្ថានល្អ និងបានណែនាំពលរដ្ឋឱ្យទុកដាក់សំរាមត្រឹមត្រូវ ចៀសវាងចោលផ្តេសផ្តាស ប៉ះពាល់ដល់អនាម័យក្នុងខេត្ត។ លោកបញ្ជាក់ថា យុទ្ធនាការសម្អាតបរិស្ថាននេះ ដើម្បីលើកកម្ពស់អនាម័យ និងសោភណ្ឌភាព ដែលជាផ្នែកមួយទាក់ទាញភ្ញៀវទេសចរ។

លោក មាស ចន្នី បញ្ជាក់ថា៖«បន្ថែមពីនេះរដ្ឋបាលក្រុងក៏បានការសហការពីមន្ត្រីមូលដ្ឋាន គ្រប់លំដាប់ថ្នាក់ ប្រសិនជាឃើញបុគ្គលណាមានចេតនាបោះសំរាមចោលពាសវាលពាសកាល មិនគោរពទៅតាមស្លាកសញ្ញា ដែលរដ្ឋបាលក្រុងបានដាក់ពេលកន្លងមក ត្រូវហៅមកអប់រំណែនាំ ហើយបើករណីមិនរាងចាលគឺត្រូវតែផាកពិន័យទៅតាមផ្លូវច្បាប់៕

អត្ថបទ៖ រៀម សុខហេង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម