Connect with us

សេដ្ឋកិច្ច

ទុរេន ៣ កុងតឺន័រ ត្រៀមដឹកចេញទៅចិននៅសប្ដាហ៍ក្រោយ

បានផុស

នៅ

លោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពា្យក្រសួងកសិកម្ម បានឱ្យដឹងថា ទុរេន​ស្រស់ ៣ កុងតឺន័របន្ថែមទៀត ត្រៀមដឹកចេញទៅប្រទេសចិននៅសប្ដាហ៍ក្រោយ បន្ទាប់​ពីទុរេន​ជើងដំបូងជាង ១៧ តោនត្រូវបាននាំចេញទៅចិននៅថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ ២០២៥ ដោយក្រុម​ហ៊ុន អេច អេហ្វ ហ្រ្វូត ឯ.ក (HF FRUIT LTD.)។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អគ្គរដ្ឋបាលគយចិន (GACC) កាលពីថ្ងៃទី ០៥ ខែកក្កដា បានវាយតម្លៃ និងយល់ព្រមលើសំណើចុះបញ្ជីចម្ការទុរេនចំនួន ១១២កន្លែង និងរោង​ចក្រ​វេចខ្ចប់ចំនួន ៣០កន្លែង ដែលបានបំពេញតាមគោល​ការណ៍​កសិកម្មល្អ (GAP) លក្ខខណ្ឌ​ភូត​គាមអនាម័យ និងស្តង់ដាសុវត្ថិភាពចំណី​អាហារ​របស់ប្រ​ទេសចិន។

លោក ឃឹម ហ្វីណង់ បានប្រាប់ឱ្យដឹងថា ទុរេនស្រស់កម្ពុជាជើងដំបូងជាង១៧តោន ត្រូវបាន​នាំ​ចេញ​ជាផ្លូវការទៅកាន់ទីផ្សារប្រទេសចិន បន្ទាប់ពីបានឆ្លងកាត់ការត្រួតពិនិត្យ និងការបញ្ជាក់​គុណ​ភាព​ពីក្រសួងកសិកម្ម ស្របតាមពិធីសារនៃការនាំចេញរួចមក។

លោក ឃឹម ហ្វីណង់ បន្ថែមថា៖ «ទុរេនទាំងនេះនឹងដឹកចេញតាមច្រកសមុទ្រនៅថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ ២០២៥ និងគ្រោង​ទៅ​ដល់ប្រទេស​ចិនក្នុងរយៈពេល៩ថ្ងៃទៀត។ បើមិនមានអ្វីប្រែ​ប្រួល​ទេ យើងនឹងមានទុរេន៣កុង​តឺន័រ​​ទៀត ត្រៀមដឹកជញ្ជូននាំចេញបន្ថែមនៅ​សប្តាហ៍​ក្រោយ»។

បើតាមលោក ឃឹម ហ្វីណង់​នេះគឺជាការជោគជ័យថ្មីមួយទៀតសម្រាប់ការនាំចេញផ្លែឈើស្រស់​របស់​កម្ពុជា​ទៅកាន់ទីផ្សារដ៏មានសក្តានុពលមួយនេះ ហើយក៏ជាសមិទ្ធផលនៃកិច្ចសហ​ប្រតិបត្តិ​ការ​​រវាងរដ្ឋាភិបាលទាំងពីរ និងវិស័យឯកជន។

លោក ហេង ឆេងលី ប្រធានសហគមន៍ទុរេនបែកអន្លូងយល់ឃើញថា ការនាំចេញទុរេនទៅទីផ្សារចិន កាន់​តែ​ល្អ​សម្រាប់ទុរេន​យើង​​សម្រាប់កសិករគាត់មានជម្រើសច្រើន។

តាមគម្រោង ក្រុមហ៊ុន អេច អេហ្វ ហ្រ្វូត ឯ.ក នឹងបន្តនាំចេញទុរេនរាប់សិបតោន​ទៅកាន់ទីផ្សារ​ប្រទេសចិន តាមរយៈការប្រមូលទិញពីកសិករ ដែលដាំទុរេនក្នុងខេត្តត្បូងឃ្មុំទាំងអស់ ដោយ​កំណត់​ទិញទៅតាមទំហំផ្លែ ប្រភេទផ្លែ និងគុណភាពនៃផ្លែទុរេន តាមតម្លៃទីផ្សាជាក់ស្តែង។

មកដល់បច្ចុប្បន្ននេះ ផ្លែទុរេនស្រស់គឺជាកសិផលទី៩ របស់កម្ពុជា ដែលត្រូវបានអនុញ្ញាតឱ្យ​នាំចេញ ដោយផ្ទាល់ទៅចិនបន្ទាប់​ពីអង្ករ កន្ទក់អង្ករ ចំណិតដំឡូងមីក្រៀម ពោត ផ្លែចេក ស្វាយ ផ្លែមៀន និងម្រេច។

គិតត្រឹមឆ្នាំ ២០២៤ កម្ពុជាមានផ្ទៃដី​ដាំដុះ​ទុរេនជាង ៩ ពាន់ហិកតា ក្នុងនោះផ្ទៃដីអាចប្រមូល​ផល​​បាន ៥ ពាន់ហិកតា ដែលផ្ដល់​ទិន្នផល​ប្រមាណ ៨ ម៉ឺន ២ ពាន់តោន៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២ ម៉ោង មុន

ពេលប្រទេសជាតិមានជម្លោះព្រំដែនមានតែ បក្សប្រជាជនតែមួយគត់ ចេញមុខការពារបូរណភាពទឹកដី

ព័ត៌មានជាតិ២ ម៉ោង មុន

ស្របនឹងមានការលើកឡើងពីការធ្វើទុក្ខបុកម្នេញនៅថៃ ក្រសួងការងារ អំពាវនាវឱ្យពលករខ្មែរវិលមកស្រុកកំណើតវិញ

ព័ត៌មានជាតិ២ ម៉ោង មុន

ទូតឥណ្ឌូនេស៊ី ថាពិភពលោកគួររៀនសូត្រ និងយកគំរូតាមកម្ពុជា ក្នុងការធ្វើឱ្យមានសុខដុមនីយកម្មជាតិសាសន៍ និងសាសនា

ព័ត៌មានជាតិ៤ ម៉ោង មុន

អាជ្ញាធរនឹងបិទការធ្វើចរាចរណ៍កំណាត់មហាវិថីព្រះនរោត្តម និងបរិវេណជុំវិញវិមាន៧មករា នៅព្រឹកថ្ងៃទី២៦ ខែកក្កដា 

កីឡា៤ ម៉ោង មុន

ក្រុម ភ្នំពេញហ្គាឡាក់​ស៊ី ព្រះសីហនុ រក​បាន៣ពិន្ទុ ខណៈ កណ្តាល ស្មើ កំពង់ស្ពឺ ពាន​សម្តេច​តេជោ​ថ្នាក់​ខេត្ត

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស

ព័ត៌មានជាតិ១១ ម៉ោង មុន

កម្ពុជាប្រាប់ថៃឱ្យបញ្ឈប់រាល់សកម្មភាពឯកតោភាគីនៅក្នុងតំបន់ជម្លោះ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ដំបូង ថៃថា មីនដែលទាហានខ្លួនជាន់ ជាមីនចាស់ពិបាករាវរក ចុះម្តេចឥឡូវរកឃើញមីនថ្មីៗ ស្រួលម្ល៉េះ?

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ភូមិភាគ២ថៃ ប្តូរវិធីសាស្រ្តល្បាត ប្រហែលខ្លាចជាន់មីន បង្កប់ដោយខ្លួនឯង

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ជនលួចវាយទាហាន​ខ្មែរហើយរត់ ជាប់គុក​តែ១៥ថ្ងៃ និង​ពិន័យ​​ប្រាក់តិចតួចប៉ុណ្ណោះ​

Sokha Hotels

ព័ត៌មានពេញនិយម