ព័ត៌មានអន្ដរជាតិ
ទាហានថៃ តែងជួបគ្រោះ និងជាន់មីនស្លាប់-របួស រាល់ពេលឈ្លានពានកម្ពុជា
កាលពីថ្ងៃទី១៦ខែកក្កដាឆ្នាំ២០២៥ ទាហានថៃ៣នាក់ បានដើរជាន់មីននៅតំបន់មុំ៣ដែលសល់តាំងពីសម័យខ្មែរក្រហម បណ្តាលឲ្យរងរបួសក្នុងនោះមានម្នាក់របួសធ្ងន់ ត្រូវដាច់ជើងម្ខាង។

យ៉ាងណាវាមិនមែនទើបលើកដំបូងឡើយដែលទាហានថៃ ជួបរឿងបែបនេះ ពោលតាំងពីដើមមក រាល់ពេលឈ្លានពានកម្ពុជា ទាហានថៃតែជួបគ្រោះជានិច្ច ជាពិសេសជាន់មីន បើមិនស្លាប់ក៏របួសដែរ។
តួយ៉ាងកាលពីឆ្នាំ២០០៩ នៅថ្ងៃទី២ខែមេសា ទាហានថៃម្នាក់ឈ្មោះ ឆាឡុង ម៉ូឌី បានរងរបួសដោយសារជាន់មីននៅជិតតំបន់ជម្លោះព្រំដែនខេត្តព្រះវិហារ។
មកដល់ឆ្នាំ២០១១ អំឡុងពេលមានជម្លោះព្រំដែនដ៏តានតឹងជុំវិញប្រាសាទព្រះវិហារ និងតំបន់ជុំវិញនោះ មានរបាយការណ៍ជាច្រើនអំពីការប៉ះទង្គិចគ្នាដោយផ្ទាល់ និងការជាន់មីន។

របាយការណ៍មួយចំនួនបង្ហាញថា ទាហានថៃ៧នាក់បានស្លាប់ និង៥០នាក់របួស ចាប់តាំងពីការប្រយុទ្ធគ្នាបានចាប់ផ្តើមនៅកំឡុងខែឧសភាឆ្នាំ២០១១។ មិនត្រឹមប៉ុណ្ណឹង ក៏មានករណីទាហានថៃម្នាក់រងរបួសជើងដោយសារជាន់មីនផងដែរ នៅខេត្តសុរិន្ទ។
លុះមកដល់ឆ្នាំ២០១៣ មានរបាយការណ៍ថា ទាហានថៃ៣នាក់បានរងរបួសធ្ងន់ដោយសារជាន់មីននៅខេត្តសុរិន្ទដដែល ហើយភាគីថៃបែរជាមកចោទប្រកាន់កម្ពុជាថា ជាអ្នកបង្កប់មីនថ្មីទាំងគ្មានព័ស្តុតាងទៅវិញ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ថៃ ស្នើឲ្យកម្ពុជាដោះមីនចាស់ៗ, ចុះហេតុអ្វីថា ទាហានជាន់មីនក្នុងដីថៃ?
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


