ព័ត៌មានជាតិ
ឯកឧត្តម ហ៊ុន ម៉ានី៖ ការជួបជុំគ្នារបស់ពលរដ្ឋកម្ពុជា គឺដើម្បីចងចាំថា ទាំងអស់គ្នាគឺជាផ្នែកមួយនៃខឿនការពារជាតិ
ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានថ្លែងថា មូលហេតុនៃការជួបជុំគ្នាក្នុងព្រឹត្តិការណ៍ «តស់! យើងរួមគ្នាច្រៀងចម្រៀងជាតិ ដើម្បីផ្តល់កម្លាំងចិត្តជូនវីរកងទ័ពជួរមុខ» គឺដើម្បីចងចាំថា ពលរដ្ឋទាំងងស់គ្នា ជាផ្នែកមួយនៃខឿនការពារជាតិប្រជាជន ដោយចូលរួមគាំទ្ររាជរដ្ឋាភិបាល និងផ្តល់ជាកម្លាំងចិត្តដល់កងវីរៈភាព និងភាពអង់អាចក្លាហាន នៃកងកម្លាំងប្រដាប់អាវុធរបស់កម្ពុជា។

ការថ្លែងរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ខាងលើនេះ ធ្វើឡើងក្នុងឱកាសអញ្ជើញចូលរួមជាអធិបតី ក្នុងព្រឹត្តិការណ៍ «តស់! យើងរួមគ្នាច្រៀងចម្រៀងជាតិ ដើម្បីផ្តល់កម្លាំងចិត្តជូនវីរកងទ័ពជួរមុខ» ជាមួយប្រជាពលរដ្ឋយ៉ាច្រេីនកុះករ នៅព្រលប់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។

ក្នុងឱកាសនោះ ឯកឧត្តម ហ៊ុន ម៉ានី បានថ្លែងអំណរគុណដល់អាជ្ញាធរដែនដី ដែលមានលោក ឃួង ស្រេង ជាអភិបាលរាជធានីភ្នំពេញ គណៈអភិបាលនិងកងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលបានជួយសម្របសម្រួលទាំងការការពារសន្តិសុខ សណ្តាប់ធ្នាប់ ដែលអាចឱ្យព្រឹត្តិការណ៍ក្នុងថ្ងៃនេះ ប្រព្រឹត្តទៅដោយរលូន ។

ក្នុងនោះឯកឧត្តម ហ៊ុន ម៉ានី បានគូសបញ្ជាក់ថា ចំពោះថវិកាដែលកៀរគរបានទាំងអស់ នឹងត្រូវបូកសរុប និងបញ្ជូនទៅវីរកងទ័ពជួរមុខ ខណៈដែលឯកឧត្តម បញ្ជាក់ថា ចំនួនទឹកប្រាក់ជារឿងមួយ រឿងសំខាន់មួយទៀត គឺទឹកចិត្តដែលចេញមកពីការផ្តួចផ្តើមគំនិត បូកផ្សំនឹងការធ្វើសកម្មភាពយ៉ាងមមាញឹក ទោះមានកិច្ចការងារស្នូលយ៉ាងណាក៏ដោយ ដែលបង្ហាញពីជម្រៅទឹកចិត្តរបស់អ្នកទាំងអស់គ្នា ។
បន្ថែមលើនេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានគូសរំលេចថា ការប្រកួតបាល់ទាត់ទាំង៤ក្រុម មានលទ្ធផលយ៉ាងណាក៏ដោយ លទ្ធផលតែមួយដែលត្រូវចងចាំ ហើយទទួលបានទាំងអស់គ្នា គឺជ័យជម្នះរបស់ព្រះរាជាណាចក្រកម្ពុជា ដែលជាសំឡេងរបស់ប្រជាជនកម្ពុជា ក្នុងនាមជាឃឿនការពារជាតិនៃប្រជាជនរបស់កម្ពុជា ។

ក្នុងពិធីនោះឯកឧត្តម ហ៊ុន ម៉ានី បានទាញចំណាប់អារម្មណ៍ដល់អ្នកចូលរួមផ្ទាល់ និងប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាននិងគ្រប់ទិសទី ឱ្យដឹងថា ការជួបជុំក្នុងថ្ងៃនេះ គឺជាឃឿនការពារជាតិប្រជាជន ដោយចាប់ផ្តើមដំបូងបង្អស់ គឹចងចាំទៅលើថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ដែលកងទ័ពឈ្លានពានបានចូលមកវៃឆ្មក និងបានបាញ់សម្លាប់ទាហានខ្មែរម្នាក់ ដែលជាចំណុចមិនអាចបដិសេធបាន ក្រៅពីនោះ ការញុះញ៉ងជាបន្តបន្ទាប់ មានលក្ខណៈជាការប្រមាថមកលើព្រះរាជាណាចក្រកម្ពុជា និងសមត្ថភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងនោះការគំរាមកំហែង ក្នុងការកាត់ប្រព័ន្ធអគ្គិសនី អ៊ីនធើណេត ការកាត់ទៅលើការផ្គត់ផ្គង់ប្រេងនិងឧស្ម័ន ដែលទាំងអស់ គឺជាការមើលស្រាល លើសមត្ថភាពរបស់កម្ពុជា ក្នុងការឈរជើងដ៏រឹងមាំសម្រាប់ព្រះរាជាណាចក្រកម្ពុជា ។ តែមកដល់ពេលនេះ កម្ពុជា នៅឈរលើស្មារតីរឹងមាំ ឈរដោយមានភាពជឿជាក់ថាទោះបីមានការគំរាមកំហែងយ៉ាងណា តែកម្ពុជា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត មិនចាំបាច់ឱ្យគេគំរាមនោះទេ គឺបានធ្វើមុនតែម្តង និងបានកំពុងឈរជើងយ៉ាងរឹងមាំ សម្រាប់បម្រើប្រជាជន ។

ជាមួយគ្នានេះ ឯកឧត្តម ហ៊ុន ម៉ានី បានគូសបញ្ជាក់ថា តាមរយៈសកម្មភាព ដ៏គឃ្លើនរបស់ថៃ រាប់ចាប់ពីការញុះញ៉ង និងសកម្មភាពបង្កើនកំដៅនៃការប្រមាថមកលើកម្ពុជា បានបង្ហាញយ៉ាងច្បាស់ថា ថៃមិនមានចេតនាណាមួយ ចង់ដោះស្រាយដោយសន្តិវិធីជាមួយកម្ពុជាឡើយ ។

ឯកឧត្តម ហ៊ុន ម៉ានី មានប្រសាសន៍ថា “ការប៉ុនប៉ងឈ្លានពាន ការញុះញ៉ង និងជាពិសេសតែម្តង មិនរកដំណោះស្រាយ ឬក៏មិនជ្រើសរើសការដោះស្រាយដោយសន្តិវិធីពីភាគីម្ខាងទៀត ដែលជាចំណុចដែលយើងត្រូវចងចាំថាហេតុអ្វីទៅ ប្រជាជនកម្ពុជានៅទីនេះ និងនៅតាមបណ្តាគ្រប់ទិសទីនៅក្នុងប្រទេស និងនៅឯនាយសមុទ្រ គឺចូលរួមទាំងអស់គ្នា ជាឃឿនការពារជាតិប្រជាជន ។ មូលហេតុនៃការជួបជុំគ្នាក្នុងថ្ងៃនេះ គឺយើងចងចាំ ថាយើងទាំងអស់គ្នាជាផ្នែកមួយនៃឃឿនការពារជាតិប្រជាជន ចូលរួមការពារ គាំទ្ររាជរដ្ឋាភិបាល និងផ្តើមពីពេលនេះទៅ ផ្តល់ជាកម្លាំងចិត្ត និងគោរពស្រលាញ់ទៅដល់កងវីរៈភាព និងភាពអង់អាចក្លាហាន នៃកងកម្លាំងប្រដាប់អាវុធរបស់យើង ដែលឈរជើងទាំងយប់ទាំងថ្ងៃក្នុងបេសកកម្មក្នុងការការពារបូរណភាពទឹកដី” ។

លើសពីនេះទៅទៀត ឯកឧត្តម ហ៊ុន ម៉ានី បានបញ្ជាក់ថា ក្នុងនាមជាប្រជាពលរដ្ឋកម្ពុជា ការជួបជុំនាពេលនេះ ក៏ដើម្បីរំលឹកដល់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងភៀសខ្លួនចេញពីផ្ទះសម្បែងមកទីទួលសុវត្ថិភាព ស្ថិតនៅវត្តពោធិ៍៥០០០ ដែលមកដល់ពេលនេះ គឺមានជាង១៦០០គ្រួសារ ឬប្រមាណជាង៤៩០០នាក់ ដែលសរបញ្ជាក់ថា គេកំពុងឈ្លានពានមកលើដែនដីរបស់កម្ពុជា និងកំពុងគំរាមកំហែងមកលើសុខសន្តិភាពដែលកម្ពុជាទទួលបានដោយការលំបាក ។

សូមបញ្ជាក់ថា៖មុននឹងមានការជួបជុំច្រៀងចម្រៀងជាតិ ទាំង៣បទឡេីង ក្រុមបាល់ទាត់ចំនួន៨ក្រុម មានដូចជា ក្រុមបាល់ទាត់សម្ព័ន្ធយុវជនស្រឡាញ់សន្តិភាព, ក្រុមបាល់ទាត់នៃសមាគមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ (TYDA), ក្រុមបាល់ទាត់ Vlogger All Star, ក្រុមបាល់ទាត់សហព័ន្ធយុវជនបូជាការពារយុត្តិធ៌, ក្រុមបាល់ទាត់ពិធីករកីឡាកម្ពុជា, ក្រុមបាល់ទាត់ផ្ការីកគ្រប់រដូវ, ក្រុមបាល់ទាត់ ស.ស.យ.ក. អលស្តារ និង ក្រុមបាល់ ទាត់តារាកម្ពុជា បានធ្វេីការប្រកួតគ្នា ដែលការប្រគួតនេះ បានផ្តោតលេីស្មារតីរួបរួម មិនបានគិតពីលទ្ធផលឈ្នះចាញ់ឡេីយ គឺដើម្បីកៀរគរ មូលនិធិ គាំទ្រ វីរកងទ័ពជួរមុខហេីយក្នុងនោះ លោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ក៏បានអញ្ជេីញចូលរួមទស្សនា និងលើកទឹកចិត្ត ជាមួយប្រជាពលរដ្ឋយ៉ាងច្រេីនកុះករនៅពហុកីឡដ្ឋានជាតិអូឡាំពិក ដោយមិនមានកៅអីជាគណៈធិបតីអ្វីឡេីយ៕
អត្ថបទ៖ ស្រីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


