ព័ត៌មានអន្ដរជាតិ
បានលេសទៀតហើយ! ថៃ ពង្រឹងកម្លាំងសន្តិសុខនៅតាមព្រំដែន ព្រោះទេសចរខ្មែរទៅលេងប្រាសាទតាមាន់ធំច្រើនពេក
បន្ទាប់ពីឃើញទេសចរខ្មែរបង្ហាញកម្លាំងសាមគ្គីនាំគ្នាទៅលេងប្រាសាទតាមាន់ធំច្រើន ថៃក៏ភ័យខ្លួនហើយស្រាប់តែយកលេសថា ខ្លាចទេសចរខ្មែរធ្វើសកម្មភាពមិនសមរម្យបង្កើនភាពតានតឹងរវាងប្រទេសទាំងពីរ ដើម្បីបង្កើនកម្លាំងសន្តិសុខនៅតាមខេត្តចំនួន៤ជាប់ព្រំដែន។

រដ្ឋាភិបាលថៃចោទទាំងងងើលថា ដោយសារតែទេសចរខ្មែរ២៣រថយន្តក្រុងទៅលេងប្រាសាទតាមាន់ធំ ទើបភាពតានតឹងកើនឡើងខ្ពស់ ទាំងដែលប្រាសាទនោះស្ថិតនៅក្នុងទឹកដីខ្មែរសោះ។
ដូច្នេះហើយទើបថៃបានលេស ដោយស្នងការនគរបាលភូមិភាគ៣លោក Watana Yijean ចេញបញ្ជាឲ្យចាត់វិធានការនិងពង្រឹងកម្លាំងនៅតាមខេត្ត Surin, Buri Ram, Si Sa Ket និង Ubon Ratchathani។
វិធានការទាំងនោះមានដូចជាការបង្កើតប៉ុស្តិ៍ត្រួតពិនិត្យ២៤ម៉ោងលើ២៤ម៉ោងរៀលរាល់ថ្ងៃ បំពាក់កាមេរ៉ាសុវត្ថិភាពនិងបង្ហោះដ្រូន និងការល្បាតនៅតាមភូមិ សាលារៀន មន្ទីរពេទ្យនិងអគាររដ្ឋាភិបាលជាដើម។

ជុំវិញរឿងទេសចរដដែលនេះ ក្រោយឃើញសន្ទុះបងប្អូនខ្មែរទៅលេងប្រាសាទតាមាន់ធំយ៉ាងភ្លូកទឹកភ្លូកដី ធ្វើឲ្យមេភូមិភាគ២ថៃនៅមិនសុខ ហើយថែមទាំងនិយាយដោយមិនខ្មាសមាត់ថា សូមទេសចរខ្មែរគោរពច្បាប់ថៃទៀតផង។
មេភូមិភាគ២ថៃ Boonsin Padklang បានអំពាវនាវឲ្យទេសចរទៅលេងប្រាសាទតាមាន់ធំ ត្រូវគោរពច្បាប់ថៃ ដោយរក្សាសណ្តាប់ធ្នាប់និងកុំបង្ករឿងអ្វីឲ្យសោះ។ មិនត្រឹមប៉ុណ្ណឹង មេភូមិភាគ២រូបនេះ ថែមទាំងហ៊ានគំរាមទៀតថា បើទេសចរបង្កចលាចល មន្ត្រីខ្លួននឹងឆ្លើយតប រាប់ចាប់ពីការព្រមានទៅដល់ការចាត់វិធានការធ្ងន់ធ្ងរ បើចាំបាច់។
សម្តីរបស់ Boonsin ហាក់ដូចជានិយាយមកមិនចេះខ្មាសមាត់សោះ ព្រោះថា ប្រាសាទតាមាន់ធំគឺជារបស់ខ្មែរ ស្ថិតនៅក្នុងដែនអធិបតេយ្យរបស់កម្ពុជា ហេតុអ្វីបានជាត្រូវគោរពច្បាប់ថៃទៅវិញ?
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ចេះហាមាត់ទៅរួច! ទេសចរខ្មែរទៅលេងប្រាសាទខ្មែរ តែមេភូមិភាគ២ថៃ សុំឲ្យគោរពច្បាប់ថៃ
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


