Connect with us

ព័ត៌មានអន្ដរជាតិ

នាយករដ្ឋមន្ត្រី​ជប៉ុន Shigeru Ishiba ​នឹ​ងលាលែង​ ​ក្រោយ​កាន់​អំណាច​​ប្រមាណ​១០ខែ​​

បានផុស

នៅ

នាយករដ្ឋមន្ត្រីជប៉ុន Shigeru Ishiba ដែល​បាន​ឡើង​កាន់​អំណាច​​​កាល​ខែ​តុលាឆ្នាំ​២០២៤ នឹងលាលែងពីតំណែង បន្ទាប់ពីការ​​ចាញ់​បោះឆ្នោត​​របស់​គណបក្សសេរីប្រជាធិបតេយ្យ (Liberal Democratic Party) ក្នុងការ​បោះឆ្នោត​​​ព្រឹទ្ធសភា​កាល​ថ្ងៃទី​២០ខែកក្កដា​​នេះ ជាមួយនឹងការប្រកាសជាផ្លូវការដែលរំពឹងទុករហូតដល់ចុងខែសីហា​​។

នាយករដ្ឋមន្ត្រីជប៉ុន Shigeru Ishiba នឹងលាលែងពីតំណែង។ Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នាយករដ្ឋមន្ត្រី​ជប៉ុន លោក Ishiba បានចែករំលែកផែនការ​លាលែង​ពីអំណាច​​​​ជាមួយមជ្ឈដ្ឋានខាងក្នុង​បក្ស​​របស់គាត់​រួច​រាល់​អស់​ហើយ។ នេះ​បើយោង​តាម កាសែត Mainichi បានរាយការណ៍ និង​ដែលត្រូវ​បាន​​ចុះ​ផ្សាយ​បន្ត​ដោយ​សារ​ព័ត៌មាន​​​​ល្បីៗ​ជុំវិញ​ពិភពលោក​។​

​លោក Shigeru Ishiba ក៏ត្រូវបានគេរំពឹងថា នឹងជួបជាមួយអតីតនាយករដ្ឋមន្ត្រីទាំងបីគឺ លោក Yoshihide Suga លោក Fumio Kishida និង លោក Taro Aso ដែលមិនធ្លាប់ធ្វើ​នោះទេ។ កាសែត​បាន​យោងតាមប្រភពរដ្ឋាភិបាល នាយករដ្ឋមន្ត្រីនឹង​ ប្រាប់​​​អតីតនាយករដ្ឋមន្ត្រីទាំងបី។

ក្រុម​គណបក្ស​​ចម្រុះដែលកំពុងកាន់អំណាចនៅក្នុងប្រទេសជប៉ុនដែលមានគណបក្សប្រជាធិបតេយ្យសេរី (LDP) និងគណបក្ស Komeito បានបាត់បង់អាសនៈភាគច្រើននៅក្នុងសភាជាន់ខ្ពស់ បន្ទាប់ពីការបោះឆ្នោតកាលពីថ្ងៃទី ២០ខែកក្កដា។ នេះគឺជាការបរាជ័យលើកទីពីរជាប់ៗគ្នាសម្រាប់​ក្រុមគណបក្ស​ចម្រុះ​​ដែលកំពុងកាន់អំណាចដែលដឹកនាំដោយនាយករដ្ឋមន្ត្រី Shigeru Ishiba ។

​រដ្ឋាភិបាល​ចម្រុះ​​​ជប៉ុន​បានបាត់បង់សំឡេងភាគច្រើននៅក្នុងសភាជាន់ទាបដ៏សំខាន់​កាល​ពី​ការ​បោះឆ្នោ​​ត​​​កាល​ពីខែ​តុលាឆ្នាំ​២០២៤ ដែល​ពេលនោះ​គណបក្ស​ចម្រុះ​បាន​ចាញ់​ឆ្នោត​រហូត​ដល់​ទទួលបានអាសនៈ​ក្រោម​មធ្យម​ភាគ​មក​នៅត្រឹម ២១៥ ខណៈមធ្យម​ភាគ​​​​​ភាគច្រើន​គឺ​នៅ​ចំនួន​ ​២៣៣​ ប៉ុន្តែដោយសារការខ្វែងគំនិតគ្នានៅក្នុងក្រុមបក្ស​​ប្រឆាំង លោកអាចបង្កើតរដ្ឋាភិបាលសំឡេងភាគតិច និងបន្តកាន់អំណាចបាន​៕​

រ៉ាន់ រើយ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម