ព័ត៌មានជាតិ
អណ្តាតភ្លើងប្រច័ណ្ឌ ប្តីបានដាក់ពង្រាយខ្សែភ្លើងក្នុងផ្ទះ ដើម្បីផ្តាច់ជីវិតប្រពន្ធ
បាត់ដំបង ៖ ស្ត្រីវ័យ៣០ឆ្នាំ ម្នាក់ បានដួលស្លាប់បោកទៅនឹងជញ្ជាំងស័ង្កសី យ៉ាងអាណោចអាធ័មក្រោយពីបានដើរជាន់ទៅលើខ្សែភ្លើង ដែលប្តីទុរយសបានដាក់ពង្រាយនៅក្នុងផ្ទះ ដើម្បីអោយឆក់យកជីវិតភរិយា ដោយសារតែភ្លើងប្រច័ណ្ឌ ដោយបន្សល់នូវកូនស្រីកំព្រាចំនួន ២ នាក់។
យោងតាមសេចក្តីរាយការណ៍របស់សមត្ថកិច្ចមូលដ្ឋានបានអោយដឹងថា ការភ្ញាក់ផ្អើលនេះបានកើតឡើងនៅវេលាម៉ោងប្រហែល ៣ រសៀល ថ្ងៃទី ៣ ខែមេសា ឆ្នាំ ២០២១ ត្រង់ចំណុចក្បែរស្ពាននាគ ស្ថិតក្នុងភូមិបោះពោធិ៍ ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង។
របាយការណ៍បានបន្តថា បុរសជាប្តីដែលជាជនបង្កមានឈ្មោះ ពេជ្រ ធារ៉េត អាយុ ៣១ ឆ្នាំ ឯប្រពន្ធដែលស្លាប់ នោះមានឈ្មោះ ជា ច័ន្ទរចនា អាយុ ៣០ ឆ្នាំ រស់នៅក្នុងភូមិ ឃុំ កើតហេតុខាងលើ ដោយអ្នកទាំង ២ មានកូនស្រី ២ នាក់ ហើយកន្លងមកក៏តែងតែរស់នៅដោយមិនចុះសម្រុងនឹងគ្នា ហើយក៏ឈានដល់ការប្តឹងទៅអាជ្ញាធរឃុំ និងប៉ូលិសប៉ុស្តិ៍ផងដែរ នៅទីបំផុតប្រពន្ធក៏បានសុំលែងតែម្តង ប៉ុន្តែនៅពេលចូលខ្លួនតាមការកោះហៅរបស់អាជ្ញាធរឃុំ គឺបុរសជាប្តីមិនព្រមចូលខ្លួននោះទេ ដោយនៅចិញ្ចឹមចិត្ត រក្សាភ្លើងប្រច័ណ្ឌដដែល។

ទីបំផុត នៅចំពោះសមត្ថកិច្ច គឺបុរសជាប្តីបានសារភាពថា ខ្លួនពិតជាបានដាក់ពង្រាយខ្សែភ្លើងនៅក្នុងផ្ទះទាំងថ្ងៃមែន ប៉ុន្តែការដាក់នេះគឺដាក់ការពារចោរតែប៉ុណ្ណោះ ជាចៃដន្យក៏ត្រូវប្រពន្ធដើរទៅជាន់លើខ្សែភ្លើងនោះ ទើបបណ្តាលអោយឆក់ស្លាប់តែម្តង។

នៅល្ងាចថ្ងៃដដែលនេះដែរ សមត្ថកិច្ចបានបញ្ជូនខ្លួនបុរសជាប្តី ទៅកាន់អធិការដ្ឋាននគរបាលស្រុកសង្កែហើយដើម្បីសាកសួរ ដោយឡែកសពប្រពន្ធ កំពុងរង់ចាំអោយខាងផ្នែកជំនាញ កោសល្យវិច័យខេត្ត ចុះទៅពិនិត្យទើបប្រគល់ទៅឲ្យសាច់ញាតិធ្វើបុណ្យជាក្រោយ៕
ដោយ ៖ សោ និយមរដ្ឋ


-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ