កីឡា
ព្រឿង សុជាតិ ប្ដេជ្ញាការពារបូរណភាពទឹកដី និងប្រជាជនកម្ពុជាទោះត្រូវបាត់បង់ជីវិតក៏ដោយ
អតីកអ្នកលេងគុនខ្មែរ ព្រឿង សុជាតិ បានមកក្លឹបប្រដាល់សេនប៊ុនថេនគុនខ្មែរដើម្បីលា និងសុំពរជ័យពីគ្រូដើម្បីទៅសមរភូមិទប់ទល់ការឈ្លានពានពីប្រទេសថៃដែលកំពុងផ្ទុះអាវុធនៅព្រំដែន។

ព្រឿង សុជាតិ
អតីតកីឡាករប្រដាល់ ព្រឿង សុជាតិ បានឲ្យដឹងថា រូបគេបានទៅដល់បន្ទាយឯកងពលតូចលេខ៦ ចំណុះឲ្យកងពលធំអន្តរាគមន៍លេខ២ ហើយគឺរង់ចាំតែបទបញ្ជាប៉ុណ្ណោះ។ សម្ភារផ្សេងៗគឺបានរៀបចំត្រៀមរួចរាល់ហើយគឺរង់ចាំតែមេបញ្ជាមកថាត្រូវឡើងទៅទិសដៅខាងណានោះទេ។

ព្រឿង សុជាតិ ពេលមកលាគ្រូ និងសិស្សក្នុងក្លឹប
អ្នកមកពីខេត្តត្បូងឃ្មុំរូបនេះបន្ថែមទៀតថា រូបគេប្ដេជ្ញាចិត្តការពារបូរណភាពទឹកដី និងប្រជាជនខ្មែរទាំងអស់ពីសត្រូវដែលកំពុងឈ្លានពានមកលើប្រទេសកម្ពុជា។ បើទោះជាការតស៊ូលះបង់នេះត្រូវបូជាសាច់ស្រស់ ឈាមស្រស់ ឬដល់ថ្នាក់បាត់បង់ជីវិតក៏ដោយ។

សុជាតិ សុខ សុវណ្ណ សៀវ ង៉ុយ និង គង់ សំបូរ
បញ្ជាក់ដែរថា ព្រឿង សុជាតិ ជាអតីតអ្នកប្រដាល់គុនខ្មែរមួយរូបនៅកម្ពុជារូប។ កាលពីថ្ងៃទី២៤ ខែកក្ដដា ឆ្នាំ២០២៥ នេះរូបគេបានទៅក្លឹបប្រដាល់ និងបានលា លោក សេន ប៊ុនថេន ដើម្បីចូលបន្ទាយត្រៀមកម្លាំងទប់ទល់ជាសត្រូវសៀមដែលកំពុងឈ្លានពាន។ សុជាតិ ជាពលទាហាននៅកងពលតូចលេខ៦ ចំណុះឲ្យកងពលធំអន្តរាគមន៍លេខ២ ៕
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


