ព័ត៌មានអន្ដរជាតិ
ថាក់ស៊ីន អួតក្ដែងៗមុខអ្នកកាសែតថា UNSC មិនជ្រៀតជ្រែកទេ ហើយគឃ្លើនឲ្យយោធាឆ្ពោះទៅមុខ
អតីតនាយករដ្ឋមន្ត្រីថៃ ថាក់ស៊ីន នៅថ្ងៃទី ២៦ កក្កដា ២០២៥នេះ បានប្រកាសអួតក្ដែងៗនៅចំពោះមុខក្រុមអ្នកកាសែត ដោយជឿជាក់យ៉ាងមុតមាំថា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) មិនជ្រៀតជ្រែកឬលូកដៃចូលឡើយ ហើយលោកបានបន្តគាំទ្រយោធាថៃ ឲ្យឆ្ពោះទៅមុខធ្វើតាមយុទ្ធសាស្ត្រឈ្លានពានកម្ពុជា។

ការលើកឡើងរបស់អតីតនាយករដ្ឋមន្ត្រីរូបនេះ ស្របពេលដែលលោកបានចុះទៅសួរសុខទុក្ខជនភៀសខ្លួននៅខេត្ត Ubon Ratchathani ហើយឆ្លៀតឪកាសទាញយកប្រជាប្រិយខ្លួនឡើងវិញ តាមរយៈការអួតបំប៉ោងអំណាចឲ្យពលរដ្ធខ្លួនជឿជាក់។
ថាក់ស៊ីនបាននិយាយថា កន្លងមកលោកធ្លាប់បានពិភាក្សាជាមួយយោធារួចមកហើយ ដោយឲ្យពួកគេធ្វើតាមយុទ្ធសាស្ត្រ ពេលសមរភូមិចប់។ ចំពោះករណីដែលកម្ពុជាបានបញ្ជូនរឿងនេះទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ លោកជាអ្នកផ្តួចផ្តើមគំនិតមុនគេ នោះគឺតាមច្បាប់អន្តរជាតិ បើថៃមិនទៅតុលាការអន្តរជាតិទេ ក៏គ្មានបញ្ហាអ្វីកើតឡើងដែរ។
មិនតែប៉ុណ្ណោះ អតីតជនប្រមាថព្រះមហាក្សត្រខ្លួនឯងនេះថែមទាំងប្រកាសទៀតថា ប្រទេសថៃចង់ឲ្យកម្ពុជាមកពិភាក្សាទ្វេភាគី ហើយថៃមិនទទួលយកសិទ្ធិអំណាចរបស់តុលាការយុត្តិធម៌អន្តរជាតិទេ។ ជាពិសេស នៅលើពិភពលោកមានប្រទេសជាង ៧០ ដែលទទួលយកសិទ្ធិអំណាចរបស់តុលាការយុត្តិធម៌អន្តរជាតិក្នុងចំណោម ១៩៦ ប្រទេស។ ចំណែកថៃ ស្ថិតនៅក្នុងក្រុមប្រទេសដែលមិនទទួលយកសិទ្ធិអំណាចរបស់តុលាការយុត្តិធម៌អន្តរជាតិ ដោយសារពួកគេជឿជាក់ថា ខ្លូនមិនមែនជាអ្នកឈ្លានពាន ដូចនេះ គ្មាននរណាមានសិទ្ធិយកថៃទៅតុលាការពិភពលោកទេ។
ទោះជាយ៉ាងណាក៏ដោយ ការលើកឡើងរបស់លោកថាក់ស៊ីនដោយមិនចេះអៀនខ្មាស់នេះ គឺផ្ទុយស្រឡះទាំងស្រុងទាំងដែលយោធាថៃបាននិងកំពុងឈ្លានពានកម្ពុជាតាមរយៈការប្រើយន្តហោះ F-16 គ្រាប់បែកចង្កោម ព្រមទាំងប្រើប្រាស់គ្រប់អាវុធធន់ធ្ងន់គ្រប់ប្រភេទ មកលើជនស៊ីវិលជាច្រើន ព្រមទាំងបំផ្លិចបំផ្លាញទីតាំងជុំវិញនៃរចនាសម្ព័ន្ធផ្ទាល់របស់ប្រាសាទព្រះវិហារ ដែលជាបេតិកភណ្ឌពិភពលោក និងជាមរតកវប្បធម៌ប្រវត្តិសាស្ត្រដ៏ថ្លៃថ្លារបស់ប្រជាជនខ្មែរ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ទឹកចិត្ត Miss Cosmo អាមេនី ជួយអំពាវនាវជនភៀសសឹក កម្ពុជា ក្លាយជាកម្លាំងចលករដ៏មហិមាពុំកាត់ថ្លៃបាន
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


