Connect with us

ព័ត៌មានអន្ដរជាតិ

ពលករមីយ៉ាន់ម៉ាមួយចំនួនត្រូវថៃធ្វើបាប ព្រោះច្រឡំថាជាជនជាតិខ្មែរ

បានផុស

នៅ

ចំពេលមានភាពតានតឹងកាន់តែខ្លាំងឡើងរវាងប្រទេសថៃ និងកម្ពុជា ពលករចំណាកស្រុកមីយ៉ាន់ម៉ានៅក្នុងប្រទេសថៃកំពុងអំពាវនាវឱ្យមានភាពស្ងប់ស្ងាត់ និងការប្រុងប្រយ័ត្ន ខណៈដែលអ្នកខ្លះត្រូវបានប្រជាជនថៃធ្វើបាបដោយសារយល់ច្រឡំថាពួកគេជាជនជាតិខ្មែរ។ នេះបើយោងតាមការចេញផ្សាយរបស់ Eleven Media Group កាលពីថ្ងៃទី២៧ខែកក្កដា។

រូបភាព screenshot ពីវីដេអូដែលជនជាតិថៃមួយក្រុមដែលដើរសួរបញ្ជាក់សញ្ជាតិពលករមីយ៉ាន់ម៉ានិងប៉ុនប៉ងវាយធ្វើបាបប្រសិនពួកគេជាជនជាតិខែ្មរ
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

របាយការណ៍ពីទីក្រុងបាងកក និងខេត្ត Samut Sakhon​ របស់ថៃបង្ហាញថា ជនជាតិថៃមួយចំនួនបានបង្កើតជាក្រុមដើម្បីប្រឆាំង និងវាយប្រហារលើបុគ្គលដែលពួកគេជឿថាជាជនជាតិខ្មែរ។ ជនជាតិមីយ៉ាន់ម៉ាជាច្រើននាក់ត្រូវបានរំលោភបំពានដោយសារតែភាន់ច្រឡំសញ្ជាតិ រួមទាំងបុរសជនជាតិ Karen ម្នាក់ដែលជនជាតិថៃច្រឡំថាជនជាតិនេះជាខ្មែរ។

ពលករ​មីយ៉ាន់ម៉ា​ម្នាក់​ដែល​ធ្វើ​ការ​នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ កាល​ពី​ថ្ងៃ​ទី ២៥ ខែ​កក្កដា បាន​និយាយថា៖ «ឥឡូវ​នេះ ជនជាតិ​ថៃ​កំពុង​ស្វែង​រក​ពលករ​ខ្មែរ​ជា​ក្រុម​ធំ ហើយ​សួរ​ថា​តើ​ពួកគេ​ជា​ជនជាតិ​អ្វី បើ​ពួកគេ​ជា​ជនជាតិ​ខ្មែរ ប្រជាជនថៃជាក្រុមនោះនឹង​វាយ​ពួកគេ»។

វីដេអូ​ដែល​ផ្សព្វផ្សាយ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​បង្ហាញ​ពី​ជនជាតិ​ថៃ​កំពុង​សាកសួរ​ពលករ​បរទេស​អំពី​សញ្ជាតិ​របស់​ពួកគេ។ ក្នុង​ករណី​ខ្លះ នៅ​ពេល​កម្មករ​មីយ៉ាន់ម៉ា​ប្រាប់ថាពួកគេជាជនជាតិមីយ៉ាន់ម៉ា ទើបពលរដ្ឋថៃដែលបង្កើតជាក្រុម​ទាំង​នោះ​បាន​ចាកចេញ​មិនធ្វើបាប។

អ្នកប្រដាល់ថៃទះកំភ្លៀងពលរដ្ឋខ្មែរនៅថៃ

ស្ថានទូតមីយ៉ាន់ម៉ា ប្រចាំទីក្រុងបាងកក បានណែនាំពលរដ្ឋរបស់ខ្លួន ជៀសវាងការធ្វើដំណើរជិតព្រំដែនកម្ពុជា-ថៃ និងរក្សាការប្រុងប្រយ័ត្ន។ ជាមួយ​នឹង​ពលករ​មីយ៉ាន់ម៉ា​ប្រមាណ​ប្រាំពីរ​លាន​នាក់​នៅ​ក្នុង​ប្រទេស​ថៃ ស្ថានទូត​បាន​សង្កត់​ធ្ងន់​ពី​សារៈសំខាន់​នៃ​ការ​រក្សា​សុវត្ថិភាព រក្សា​ឯកសារ​ឱ្យ​មាន​សុវត្ថិភាព និង​ជៀសវាងការបង្ហោះខ្លឹមសាររស៉ើបទាក់ទងនឹងបញ្ហាជម្លោះព្រំដែនថៃ-កម្ពុជាតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម។

កម្មករមីយ៉ាន់ម៉ា​ត្រូវ​បាន​ជំរុញ​ឱ្យ​ឆ្លើយ​ដោយ​ស្ងប់ស្ងាត់​នៅ​ពេលពលរដ្ឋ​ថៃចោទ​សួរ និង​បញ្ជាក់​សញ្ជាតិ​របស់​ខ្លួន​ឱ្យ​បាន​ច្បាស់លាស់ ដើម្បី​ចៀសវាង​ការ​យល់​ច្រឡំ​ក្នុង​អំឡុង​ពេល​ដែល​មាន​ការ​ប្រែប្រួល​នេះ។

គួរបញ្ជាក់ថាបញ្ហានេះ​ សបញ្ជាក់ឲ្យឃើញពីការរើសអើង និង រំលោភសិទិ្ធរបស់ប្រជាជនបរទេសដែលកំពុងធ្វើការនិងស្នាក់នៅប្រទេសថៃ ដែលកាតែប្រឈមនឹងហានិភ័យ​​ ចំពេលជម្លោះព្រំដែនថៃ-កម្ពុជាកាន់តែកើនឡើង។ លើសពីនេះប្រជាជន កម្ពុជាជាច្រើនបាននឹងកំពុងសម្រុកត្រឡប់មកប្រទេសខ្លួនវិញ ជុំវិញបញ្ហាព្រំដែនជាមួយថៃ​និង ការរើសអើងជាតិសាសន៍ពីសំណាក់ប្រជាជនថៃមួយចំនួន​ដែលនេះបញ្ហាញពីពីការកង្វះមនុស្សធម៌កាន់តែខ្លាំងឡើង ក្នុងអំឡុងពេលមានជម្លោះព្រំដែនថែ-កម្ពុជា៕

ប្រជាជនកម្ពុជាវិលត្រឡប់ពីថៃមកកម្ពុជាវិញ

អត្ថបទ៖ ប៊ុន​ សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម