ព័ត៌មានអន្ដរជាតិ
បាក់ទំនប់ លិចខ្ទេចខ្ទីនៅស្រុក ម៉ែសៃ ខេត្តឈៀងរ៉ៃ ដល់ថ្នាក់ប្រកាសអាសន្ន
ទឹកទន្លេ Sai ហក់ឡើងយ៉ាងគំហុក បុកបំបាក់ទំនប់នៅស្រុក ម៉ែសៃ ខេត្តឈៀងរ៉ៃ ប្រទេសថៃ បណ្តាលឲ្យទឹកជំនន់ជន់លិចខ្ទេចខ្ទី ឈានដល់ប្រកាសអាសន្ននៅថ្ងៃអង្គារទី២៩ខែកក្កដាឆ្នាំ២០២៥។

កន្លែងដែលរងគ្រោះខ្លាំងជាងគេគឺសហគមន៍ ម៉ៃលួងខន ដោយទំនប់ដែលពលរដ្ឋខំធ្វើនៅកោះ សៃ ត្រូវទឹកបោកបំបាក់ធ្លាយទឹកចូលមកវាយប្រហារ បង្កការជន់លិចយ៉ាងឆាប់រហ័ស។
ដោយសារតែស្ថានភាពធ្ងន់ធ្ងរពេក អាជ្ញាធរមូលដ្ឋានត្រូវបង្ខំចិត្តប្រកាសអាសន្ននិងបញ្ជូនក្រុមការងារទៅពិនិត្យតំបន់រងគ្រោះ តាមដានស្ថានការណ៍ និងជួយសង្គ្រោះពលរដ្ឋនៅតំបន់នានា។

ទឹកទន្លេ Sai បានហក់ឡើងលឿនបែបនេះ ដោយសារភ្លៀងធ្លាក់ខ្លាំងនៅភាគខាងជើងប្រទេសថៃ ជាប់ព្រំដែនជាមួយមីយ៉ាន់ម៉ា កាលពីដើមសប្តាហ៍។
នាយកដ្ឋានឧតុនិយមថៃបានព្រមានថា នឹងមានភ្លៀងធ្លាក់ខ្លាំងបន្ថែមទៀតនៅប៉ុន្មានថ្ងៃខាងមុខ រួមទាំងនៅខេត្ត Phayao និង Nan ផងដែរ ដូច្នេះប្រជាពលរដ្ឋក្នុងខេត្តទាំងនោះត្រូវប្រុងប្រយ័ត្ន និងរើរបស់របរទៅកាន់ទីទួលខ្ពស់ជាការត្រៀមបង្ការ៕

អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


