ព័ត៌មានអន្ដរជាតិ
២៤ម៉ោងចុងក្រោយ ប្រេស៊ីល មានអ្នកស្លាប់ដោយសារកូវីដជាង ១,២០០នាក់
ក្រសួងសុខាភិបាលបានរាយការណ៍កាលពីថ្ងៃអាទិត្យថា ប្រទេសប្រេស៊ីលបានកត់ត្រាអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ចំនួន ១,២៤០នាក់ទៀត និងមានអ្នកឆ្លងថ្មីចំនួន៣១,៣៥៩ករណី។ តួលេខនេះបានធ្វើឲ្យអ្នកស្លាប់សរុបរបស់ប្រទេសនេះកើនដល់ ៣៣១,៤៣៣នាក់។
ប្រទេសប្រេស៊ីល ដែលបានចុះបញ្ជីការឆ្លងសរុបចំនួន១២,៩៨៤,៩៥៦ករណី បច្ចុប្បន្នគឺជាកន្លែងផ្ទុះការឆ្លងជំងឺកូវីដ-១៩ធំបំផុត ពោលគឺមានការរីករាលដាលខ្លាំងបំផុតលំដាប់ទី២លើពិភពលោក ទាំងការស្លាប់និងករណីឆ្លង បន្ទាប់ពីសហរដ្ឋអាមេរិក។
Sao Paulo ដែលជារដ្ឋមានប្រជាជនច្រើនជាងគេនៅក្នុងប្រទេសនេះ ក៏ទទួលរងការវាយប្រហារធ្ងន់ធ្ងរបំផុតផងដែរ ពោលគឺមានចំនួន២,៥២៧,៤០០ករណីឆ្លង និងមានអ្នកស្លាប់៧៧,០២០នាក់។ បន្ទាប់មកគឺទីក្រុង Rio de Janeiro ដែលមាន ៦៥៨,៤៤០ករណីឆ្លង និងមានអ្នកស្លាប់ចំនួន៣៧,៦៨៧នាក់។
ប្រទេសនៅតំបន់អាមេរិកខាងត្បូងមួយនេះ កំពុងជួបប្រទះរលកថ្មីនៃការឆ្លង ចាប់តាំងពីខែមករាមក ដែលបានបំផ្លាញប្រព័ន្ធសុខាភិបាលរបស់រដ្ឋជាច្រើនក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ។
គិតត្រឹមថ្ងៃសៅរ៍ ប្រទេសប្រេស៊ីលបានចាក់វ៉ាក់សាំងកូវីដដល់ប្រជាជនចំនួន ២៤.៥លាននាក់។ ក្នុងចំណោមពួកគេ មានមនុស្ស១៩.១៨លាននាក់ បានទទួលដូសដំបូងហើយ ៥.៣២លាននាក់បានទទួលដូសទាំងពីរ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Xinhua
ចុចអាន៖ ប្រេស៊ីល បង្ខំចិត្តជីកផ្នូរយកឆ្អឹងខ្មោចចំនួន១,០០០ចេញ ដើម្បីទុកកន្លែងដាក់អ្នកស្លាប់ដោយសារកូវីដ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


