សុខភាព
ស្វែងយល់អំពី ជំងឺដុំសាច់របស់ស្រោមខួរក្បាល!
ដុំសាច់នេះគឺវាបានកើតឡើងពីស្រោមខួរក្បាលរបស់យើង ហើយគេសង្កេតឃើញថា វាកើតលើស្ត្រីច្រើនជាងបុរស។

ក) តើជំងឺនេះមានរោគសញ្ញាអ្វីខ្លះ?
– ការរីកលូតលាស់របស់ដុំសាច់នេះមានសភាពយឺតយ៉ាវ ដូច្នេះរោគសញ្ញារបស់វាអាស្រ័យទៅតាមទំហំ និង ទីកន្លែងរបស់វា ។
– រោគសញ្ញាដែលជួបប្រទះញឹកញាប់ដូចជា៖
• ឈឺក្បាល

• ប្រកាច់

• មើលពុំច្បាស់

• ភាពខ្សោយអវយវៈ
• និងប្រសិនបើដុំសាច់នោះធំខ្លាំងអាចបណ្តាលឲ្យសន្លប់បាត់ស្មារតី។
ខ) មូលហេតុ៖
រហូតមកដល់បច្ចុប្បន្ននេះ នៅពុំទាន់មានការស្រាវជ្រាវណា ដែលបញ្ជាក់ពីមូលហេតុច្បាស់លាស់របស់ជំងឺនេះទេ។
គ) តើមានមធ្យោបាយអ្វីដែលអាចឲ្យយើងដឹងថា មានដុំសាច់ប្រភេទនេះ?
– កាថតដោយម៉ាស៊ីន CT Scan ឬ MRI អាចអោយយើងធ្វើរោគវិនិច្ឆ័យបាន ដោយឆាប់រហ័សបំផុត។

ឃ) ការព្យាបាល៖
– ការវះកាត់ជាមធ្យោបាយ និងជាជម្រើសដំបូងបំផុត ដើម្បីព្យាបាល ដុំសាច់ប្រភេទនេះ ហើយប្រសិនបើការវះកាត់នោះពុំអាចយក ដុំសាច់នោះចេញអស់ យើងត្រូវបន្តការព្យាបាលដោយបាញ់កាំរស្មី (Radiation therapy)។ លើសពីនេះទៅទៀត ប្រសិនបើដុំសាច់នេះតូច ហើយស្ថិតនៅទីកន្លែងដែលលំបាក និងគ្រោះថ្នាក់បំផុត គេអាចធ្វើការព្យាបាលដោយ Radiosurgery ។

«ដូចនេះប្រសិនបើលោកអ្នកមានអាការៈ និងរោគសញ្ញាដូចបានជម្រាបជូនខាងលើ សូមមេត្តាអញ្ជើញមកជួបជាមួយក្រុមការងារវេជ្ជបណ្ឌិតជំនាញនៅមន្ទីរពេទ្យកាល់ម៉ែត ដើម្បីការធ្វើរោគវិនិច្ឆ័យ និងទទួលការព្យាបាលដោយបច្ចេកវិទ្យាទំនើប ប្រកបដោយជោគជ័យ និងប្រសិទ្ធភាពខ្ពស់៕
អត្ថបទ៖ រស្មី
សូមចុចអាន៖ ខ្លីៗអំពីដំណាក់កាលផ្សេងៗ នៃការព្យាបាលជំងឺរលាកថ្លើមប្រភេទ បេ!
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


