កីឡា
លោក ខូវ ឆាយ សប្ដាហ៍នេះសហព័ន្ធគុនខ្មែរនាំយកគ្រឿងឧបភោគបរិភោគ ថវិកា ទៅឧបត្ថម្ភជនភៀសសឹក
លោក ខូវ ឆាយ ប្រធានសហព័ន្ធប្រដាល់គុនខ្មែរ ថាក្នុងសប្ដាហ៍នេះសហព័ន្ធនឹងនាំយកនូវគ្រឿងឧបភោគបរិភោគផ្សេងៗ រួមនិងថវិកា ទៅជួយដល់ជនភៀសសឹកដែលមានការលំបាកខ្វះខាតបន្ទាប់ពីជម្លៀសចេញពីផ្ទះសម្បែងក្រោយកម្ពុជារងការឈ្លានពានរបស់ប្រទេសថៃកន្លងទៅ។

លោក ខូវ ឆាយ
ប្រធានសហព័ន្ធគុនខ្មែរ លោក ខូវ ឆាយ បានឲ្យដឹងថា ក្នុងសប្ដាហ៍នេះសហព័ន្ធនឹងនាំយកនូវគ្រឿងឧបភោគបរិភោគផ្សេងៗទៅតាមជាយដែន ប៉ុន្តែមិនទាន់បានបញ្ជាក់ថានៅតំបន់ណានៅឡើយទេ។ ការនាំយកនូវគ្រឿងប្រើប្រាស់ និងស្បៀងផ្សេងៗនេះដើម្បីជួយសម្រួលដល់ប្រជាពលរដ្ឋដែលកំពុងជួបការលំបាកបន្ទាប់ពីជម្លៀសពីផ្ទះសម្បែងអំឡុងពេលនេះ។

លោក ខូវ ឆាយ ស្ថានភាពលំបាករបស់ប្រទេសជាតិបែបនេះ ប៉ុន្តែប្រជាពលរដ្ឋខ្មែរទាំងអស់បង្ហាញនូវចិត្តស្រឡាញ់ សាមគ្គីគ្នា និងចេះជួយគ្នាដូចនេះលោកពិតជាមានចិត្តរំភើបជាខ្លាំង។ នេះហើយស្មារតីខ្មែរតែមួយ ខ្មែរស្រឡាញ់ខ្មែរ ខ្មែរជួយខ្មែរ ក្នុងគ្រាលំបាក និងតតាំងជាមួយប្រទេសដែលជាសត្រូវឈ្លានពាននៅពេលនេះ។

តំណាងគុនខ្មែររូបនេះមិនមានបំណងអំពាវនាវដល់ស្ថានីយទូរទស្សន៍ដែលជាដៃគូសហការប្រដាល់ផ្សេងៗឲ្យចូលរួមក្នុងចលនាសប្បុរសធម៌ជួយជនភៀសសឹកនេះទេ ព្រោះមើលឃើញថាគ្រប់ស្ថានីយ និងកន្លែងផ្សេងៗក៏បានរៀបចំកៀរគររកជំនួយដូចគ្នាយកទៅជួយប្រជាពលរដ្ឋរៀងៗខ្លួនទៅហើយ។ ប៉ុន្តែបើខាងស្ថានីយមានបំណងចង់ចូលរួមជាមួយខាងសហព័ន្ធប្រដាល់គុនខ្មែរនៅពេលនេះក៏ស្វាគមន៍ផងដែរ។

លោក ខូវ ឆាយ (រូបភាពផេកសហព័ន្ធ)
បញ្ជាក់ដែរថា បន្ទាប់ពីកម្ពុជាផ្ទុះសង្គ្រៀមឈ្លានពានជាមួយប្រទេសថៃ ពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ថ្មីៗ នេះគឺប្រជាជនកម្ពុជា ស្ថាប័នរដ្ឋ ឯកជន និងបុគ្គលល្បីៗជាច្រើនបានចេញមុខកៀរគររកជំនួយសព្វបែបយ៉ាងដើម្បីជួយដល់ជនភៀសសឹកនៅឯជាយដែនក្រោយជម្លៀសចេញពីផ្ទះសម្បែងរកកន្លែងសុវត្ថិភាព។ ជាមួយគ្នានោះដែរអំណោយជាច្រើនក៏បានជួយដល់ប្រជាពលរដ្ឋដែលកំពុងជួបការលំបាកតាមបណ្ដាព្រំដែនខ្មែរ-ថៃ ជាបន្តបន្ទាប់រហូតដល់ពេលនេះ៕
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


