Connect with us

កីឡា

លោក ហ៊ុន ច័ន្ទរាជ្យ សង្ឃឹម​លើ គោរមៈ, សារ័ត្ន និង ឡុង ឡា ឈ្នះខ្សែក្រវាត់នៅវៀតណាម

បានផុស

នៅ

គ្រូបង្វឹកក្លឹបប្រដាល់ Cambodian Top Team លោក ហ៊ុន ច័ន្ទរាជ្យ ជឿជាក់លើ​សិស្ស​ទាំង​ ៣នាក់ ដែល​មាន គោរមៈ ច័ន្ទរាជ្យ, រិន សារ័ត្ន និង ឡុង ឡា នឹងឈ្នះខ្សែក្រវាត់គុន​ចម្រុះ​ GMA ទាំង៣នាក់តែម្ដងក្នុងការប្រកួត​នៅ​ថ្ងៃទី២ ខែសីហា ឆ្នាំ២០២៥ ប្រទេសវៀតណាម។

លោក ហ៊ុន ច័ន្ទរាជ្យ កំពុង​បង្ហាត់​នៅ​វៀតណាម
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ហ៊ុន ច័ន្ទរាជ្យ បានឲ្យដឹងថា លោកសង្ឃឹមជឿជាក់លើកូនសិស្សទាំង៣នាក់នឹងឈ្នះខ្សែក្រវាត់ទាំងអស់គ្នានៅថ្ងៃទី២ សីហា ស្អែកនេះ។ ដោយសារ​កូនសិស្សរបស់លោកបានហ្វឹកហាត់ត្រៀមខ្លួនបានល្អ និងមើលឃើញពីចំណុចខ្លាំង។

និយាយពីការធ្វើដំណើរ និងការថ្លឹងទម្ងន់ គឺរលូនល្អមិនមានចោទជាបញ្ហាអ្វីនោះឡើយ ពោលកីឡាករកម្ពុជាទាំង៣នាក់ខំប្រឹងរហូតដល់ខ្វះគីឡូទៅវិញផង។ ការស្នាក់នៅហូបចុក និងហ្វឹកហាត់សមគឺដំណើរការល្អត្រៀមតែការប្រកួតមកដល់ប៉ុណ្ណោះ។

កីឡាករ​កម្ពុជា​ហ្វឹក​ហាត់​នៅ​វៀតណាម

គ្រូបង្វឹករូបនេះសំណូមពរដល់ប្រជាជនខ្មែរដែលស្រឡាញ់គាំទ្រសូមចូលទៅទស្សនាតាមការឡាយ និង Comment ជាទង់ជាតិខ្មែរក្នុងផេក GMA-Gods of Martial Arts ឲ្យបានច្រើនបញ្ជាក់ពីការគាំទ្រគុនខ្មែរ គាំទ្រកីឡាករខ្មែរ ក្នុងព្រឹត្តិការណ៍ធំនៅ​ប្រទេសវៀតណាមលើកនេះ។

បញ្ជាក់ដែរថា ការប្រកួតដណ្ដើមខ្សែក្រវាត់របស់កីឡាករកម្ពុជាទាំង ៣ រូបរួមមាន កីឡាករ គោរមៈ ច័ន្ទរាជ្យ ប៉ះ Tan bo Meng (ម៉ាឡេស៊ី), រិន សារ័ត្ន ប៉ះ Chayut Rojianakat (ថៃ), ឡុង ឡលា ប៉ះ Terenz Tan (ម៉ាឡេស៊ី)។ ការប្រកួតនេះនឹងធ្វើនៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២៥ នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម ចាប់ពីម៉ោង ៧យប់តទៅ៕

កីឡាករ​ទាំង៣ និង​លោក ហ៊ុន ច័ន្ទរាជ្យ

អត្ថបទ៖ នួន ស៊ីណា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម