ព័ត៌មានជាតិ
កម្ពុជាតវ៉ាដល់អន្តរជាតិការដែលថៃចូលចាប់ទាហានខ្មែរក្រោយបទឈប់បាញ់
នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាឱ្យក្រសួងការបរទេសទំនាក់ទំនងដល់កាកបាទក្រហមអន្តរជាតិ និងប្រគល់សិទ្ធិឱ្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាធ្វើការជាមួយស្ថានប័នសិទ្ធិមនុស្សសហប្រជាជាតិ និងអាស៊ាន ជំរុញឱ្យមានការដោះលែងឱ្យបានឆាប់បំផុតនូវទាហានខ្មែរទាំង១៨នាក់ដែលថៃចាប់ខ្លួនកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ក្រោយបទឈប់បាញ់។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសរសេរនៅលើហ្វេសបុកផ្ទាល់ខ្លួនរបស់សម្ដេចនៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥នេះ ដោយថារដ្ឋាភិបាលបានចាត់វិធានការចាំបាច់ផ្សេងៗដើម្បីឱ្យមានការដោះលែងទាហានខ្មែរមកវិញ ដោយថាសុវត្ថិភាពរបស់ទាហានគឺជាការយកចិត្តទុកដាក់បំផុត។
សម្ដេចសរសេរថា៖ «ទោះជាស្ថានការណ៏មានការវិវត្តប្រែប្រួលយ៉ាងណា ក៏រាជរដ្ឋាភិបាលកម្ពុជានៅតែបន្តតាមដានដោយយកចិត្តទុកដាក់បំផុត ចំពោះសុវត្ថិភាពរបស់យោធាកម្ពុជាចំនួន១៨រូប ដែលកំពុងស្ថិតក្នុងការឃុំខ្លួនរបស់អាជ្ញាធរថៃ»។

គួរឱ្យដឹងផងដែរ ក្រោយបទឈប់បាញ់ព្រឹកថ្ងៃទី២៩ ខែកក្កដា កងទ័ពថៃអមជាមួយរថក្រោះផងបានចូលទឹកដីខ្មែរនៅច្រកជាំតែបើកការបាញ់ប្រហារ និងចាប់ខ្លួនទ័ពខ្មែរចំនួន២១រូប ដែលជាការបំពានធ្ងន់ធ្ងរដល់បទឈប់បាញ់។ ក្រោយចាប់ខ្លួនថៃបានបញ្ជូនសាកសពទាហានម្នាក់ និងទាហាន២នាក់ទៀតដែលមានរបួសធ្ងន់ធ្ងរមកកម្ពុជាវិញ។
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានថ្កោលទោសថៃចំពោះសកម្មភាពអមនុស្សធម៌នេះ នឹងបានជំរុញដល់ទៅអង្គការសហប្រជាជាតិឱ្យមានវិធានការជាបន្ទាន់លើថៃឱ្យដោះលែងទាហានដែលនៅសេសសល់មកកម្ពុជាវិញ៕
អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


